Posted on Leave a comment

តើពាក្យ «តាមោង» មានន័យដូចម្ដេច ?


តាមោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព្នងថា ទីងម៉ូង “ខ្លា”) ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ទីងម៉ូងៗ” គឺថា “ខ្លាៗ” ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីងមោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply