Posted on Leave a comment

តើពាក្យ «តាំង» មានន័យដូចម្ដេច ?


តាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តម្កល់, ដាក់ឲ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់… ។ តាំងខ្លួន ផ្គត់ផ្គង់ខ្លួនឲ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្ដិ៍ឈ្មោះ… ។ តាំងងារ ឲ្យងារ ។ តាំងចិត្ត ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត ។ តាំងតុ ដាក់របស់ផ្សេងៗជារបៀបមានលំអ សម្ងាចឲ្យមហាជនមើល ។ តាំងទ័ព កជាកងទ័ព ។ តាំងធម៌ ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ ។ តាំងធ្វើ ចាប់ធ្វើ ។ តាំងភ្នាល់ ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង ។ តាំងរបស់ ដាក់របស់សម្ងាចឲ្យមហាជនមើល ។ តាំងស្មារតី ផ្ចង់, ប្រុងស្មារតី ។ តាំងហាង បង្កើតហាងដាក់ទំនិញលក់ ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ ។
ឧទាហរណ៍៖ តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង) ។

               ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព. ក្រាំង, ខ្នារ ន., ព្នៀត, រលាំង, អង្គ ន. (ព. បុ.) ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply