Posted on Leave a comment

តើពាក្យ «តិរច្ឆាន» មានន័យដូចម្ដេច ?


តិរច្ឆាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. តិរឝ្ចីន) សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេក ដូចយ៉ាង គោ, ក្របី, ដំរី, សេះ ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្តែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ ។
សត្វ (ហៅត្រង់គ្មានធម្មសញ្ញា) មនុស្សកម្រោលបួនជ្រុងមិនសូវដឹងខុសត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply