Posted on Leave a comment

តើពាក្យ «តុសិត» មានន័យដូចម្ដេច ?


តុសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្ដុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ ជាតិមុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិននេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply