Posted on Leave a comment

តើពាក្យ «តើយ» មានន័យដូចម្ដេច ?


តើយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. តេយ អ. ថ. តឺយ) ឈ្មោះប្រទាលពួករំចេក, ស្លឹកស្រពាប់ មានក្លិនប្រហើរឈ្ងប់ ។
ឧទាហរណ៍៖ បាយផ្ងំដាក់ស្លឹកតើយ ប្រហើរឆ្ងាញ់ណាស់ ។

                 ឈ្មោះចុល្លព្រឹក្សមួយប្រភេទ ពួករំចេក ២-៤ ម ដុះលើកោះ Moluques គេនាំមកដាំក្នុងប្រទេសជាច្រើន នៃអាស៊ីផ្នែកអាគ្នេយ៍។ ក្នុងភាពជាដំណាំ គេកាត់ស្លឹកតើយជារឿយៗ ម្លោះហើយ ដើមនេះមិនដែលមានកម្ពស់លើស ៥០ ស.ម ឡើយ។ ស្លឹកគ្មានបន្លា ក្លិនក្រអូបប្រហើរ គេប្រើសម្រាប់លាយ បាយឱ្យក្រអូប ឬសម្រាប់ដាក់នំឱ្យមានពណ៌បៃតងល្អ។ គេអាចឃើញស្លឹកតើយ មានលក់ក្នុងហាងអាស៊ីនៃទ្វីបអឺរ៉ុប និងអាមេរិក។

                  ជារុក្ខជាតិ ដែលគេដាំនៅតាមទីក្រុង និងជនបទ និងយកស្លឹកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ តើយ – អំបូរ ៖ PANDANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ pandanus amaryllifolius Roxb. – ឈ្មោះអង់គ្លេស ៖ Pandan plant – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កោះ Moluque (ឥណ្ឌូនេស៊ី) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-១០០ស.ម និងស្លឹកពណ៌បៃតងគ្មាន បន្លា(៤៤)។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹកមានក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរទូទាំងប្រទេស – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គេប្រើស្លឹកវាយកជាតិពណ៌បៃតង និងក្លិន ក្រអូប ដើម្បីបង្កើនឱជារសអាហារ នំ និងភេសជ្ជៈ ដូចជាបាយ បបរ បាញ់ឌុក លត ទឹកសណ្តែកខៀវ តែបៃតង។ល។(៤៤)។
ឧទាហរណ៍៖ (៤៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៨៧ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply