តែ
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប៉ុន្តែ ។ ឬ តែត្រឹម និ. ពាក្យជាសន្ធានសម្រាប់តសេចក្តី មានដំណើរផ្សេងៗ ។
ឧទាហរណ៍៖ សុំអ្នកឲ្យប្រាក់ថ្លៃភោជនាហារតែ ១០ រៀលមកសិនចុះ …, សងតែត្រឹម ២៥ រៀលមកទៀត គ្រប់ចំនួនហើយ ។
និបាតសព្ទប្រាប់សេចក្តីផ្សេងៗ មានដើម គឺជាសេចក្តីសរសើរក៏មាន ។
ឧទាហរណ៍៖ សិស្សនេះសរសេរអក្សរពុំសូវល្អទេ, តែចេះតែងសេចក្តីត្រឹមត្រូវល្អណាស់ ។
ជាសេចក្តីបង្អាប់ឬរិះគន់ ។
ឧទាហរណ៍៖ ចេះសរសេរអក្សរល្អមែនទែន តែទាស់នឹងមានខុសច្រើនពេក ។ល។
តែថា ប៉ុន្ដែថា ។ តែបើ ប៉ុន្ដែបើ ។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួតក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព ។
ចុល្លព្រឹក្យមួយប្រភេទមានដើមកំណើតនៅប្រទេសចិន គេយកដាំនៅគ្រប់ប្រទេសក្តៅទ្វីបអាស៊ី។ នៅស្រុកខ្មែរ គេដាំដើមតែលើភ្នំ ដូចជា គិរីរម្យ និងមណ្ឌលគិរី ជាដើម សម្រាប់ប្រើប្រាស់ក្នុងស្រុក។ គេអាចឆុងស្លឹកស្រស់ ឬស្លឹកស្ងួត ផឹកម្តង ឬច្រើនដងក្នុងមួយថ្ងៃ។ជាតិតែអាចលើកកម្លាំងដូចកាហ្វេដែរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖