តែង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រៀបចំ, ស្អិតស្អាង, តាំងបង្កើត ។
ឧទាហរណ៍៖ តែងរឿង, តែងខ្លួន, តែងសេចក្តី ។ ល ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើធំល្មមកម្ពស់ពី ១០ ទៅ ១៥ ម ដុះក្នុងព្រៃជ្រៅនៃប្រទេសខ្មែរ លាវ និងវៀតណាម។ គេច្រើនដាំតែងតាមភូមស្រុកធ្វើជាម្លប់។ ឈើគេប្រើជាគ្រឿងផ្ទះក៏បាន។
?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រមែង; ធ្លាប់ ។
ឧទាហរណ៍៖ ផ្ទះនុ៎ះខ្ញុំតែងទៅញឹកញយ ។
តែងតែ រមែងតែ, ធ្លាប់តែ ។
ឧទាហរណ៍៖ តែងតែមាន, តែងតែបាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖