ត្មាតត្នោត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៨០-៩៦ ស.ម។ ដងខ្លួនពណ៌ខ្សាច់ ក្បាល និងកវែងខ្មៅ មានរោម ក និងចុងខ្នងពណ៌ស ស្លាបហើរពណ៌ខ្មៅ។ ទីជំរកៈ តំបន់ព្រៃលំហរ។ ជីវសាស្ត្រៈ ជារឿយៗរស់នៅជាហ្វូងដោយស៊ីសាកសពសត្វជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ មាននៅភាគខាងជើង និងខាងកើតនៃប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ តុលា ដល់ មិនា ពងចំនួន១ពណ៌ស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖