Posted on Leave a comment

តើពាក្យ «ត្រកៀតប៉ោង» មានន័យដូចម្ដេច ?


ត្រកៀតប៉ោង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកពួកត្រកៀត បែបភាពដូចត្រកៀត ប៉ុន្តែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង តទៅទើបបែកចេញជាពន្លកជាស្លឹក ព្រោះហេតុនោះ ទើបហៅថា ត្រកៀតប៉ោង; ត្រកៀតនេះមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាមានជនខ្លះ គេប្រើជាអន្លក់, ធាងគេប្រើជាបន្លែក៏បាន; ធាងនិងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ, ក្របីស៊ី; ធាងបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើកន្ទេល, ធ្វើសំពៀត ។ ល ។
ស្មៅទឹកមួយប្រភេទ ដើមកំណើតក្នុងទ្វីបអាមេរិក គេនាំចូលក្នុងអាស៊ីផ្នែកអាគ្នេយ៍ជិតមួយសតវត្សមកហើយ ឥឡូវអាចដុះឯងៗក្នុងបឹងត្រពាំងនៃទ្វីបអាស៊ីក្តៅទាំងមូល។ ផ្កា និង​ស្លឹកខ្ចីៗអាចប្រើជាអន្លក់បាន។ នៅស្រុកខ្លះ គេប្រើដើមទាំងមូលធ្វើជាជីស្រស់ ហើយធាងដែលហាលថ្ងៃស្ងួតហើយ ប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ធ្វើអង្រឹង កន្ទេល ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply