Posted on Leave a comment

តើពាក្យ «ត្រង់» មានន័យដូចម្ដេច ?


ត្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើ គឺម៉ោង ១២ ថ្ងៃ ។ លោកឆាន់ត្រង់ គឺភិក្ខុសាមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់ ។ ថ្ងៃត្រង់ គឺវេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីវៀច ។ ដែលឃ្លាតចាកពីទី១ទៅកាន់ទី ១ ឥតងាកឥតបែរទៅខាងណា ទាល់តែដល់ទៅទីនោះឬដែលមានចុងមានគល់រត់ល្បត់ដូចវាយបន្ទាត់ ។
ឧទាហរណ៍៖ ផ្លូវត្រង់, ចិត្តត្រង់ ។

                 ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ និយាយត្រង់, ប្រាប់ត្រង់ ។

?ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ចំ, ចំពោះ, សំដៅចំ, នា ។
ឧទាហរណ៍៖ វាយត្រូវត្រង់ឆ្អឹងខ្នង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply