ត្រដេវតូច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម។ ដងខ្លួនទាំងមូលស្ទើរតែពណ៌បៃតង បន្ទូលក្បាល និងកញ្ចឹងកពណ៌ត្នោត មានស្រង់កខ្មៅ កន្ទុយលយវែងផ្នែកកណ្តាល (កន្ទុយម្ជុល)។ សំឡេង៖ តែមួយបែបជាប់ៗគ្នា ទ្រី ទ្រី ទ្រី ទ្រី… នៅពេលមានអាសន្ន វាបន្លឺសំឡេងផ្សេង ធី. ធី. ធី។ ទីជំរក៖ តំបន់វាលលំហស្ងួតដំណាំកសិកម្ម។ ជីវសាស្ត្រ៖ ធ្វើសំបុកនៅក្នុងរន្ធដី។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖