ត្រដេវិចក្បាលប្រផេះ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣៤-៣៧ ស.ម។ មាឌធំជាងត្រដេវិចដទៃ ក្បាល ក និងទ្រូងពណ៌ប្រផេះ វ័ណ្ឌទ្រូងខ្មៅ ចំពុះលឿងចុងខ្មៅ ជើងវែងលឿង ពោះស។ ទីជំរកៈ ទំនាបលិចទឹក វាលស្រែ។ ជីវសាស្ត្រៈ រកចំណីលើដី និងពងលើដី។ របាយៈ ជាប្រភេទឆ្លងកាត់ មានគ្រប់ទីកន្លែង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖