ត្រណោត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិ ចម្រៀកផ្ដៅ ដើមរពាក់ឬខ្សែជាដើម សម្រាប់ដោតអ្វីៗដែលគូរដោតបាន ។
ឧទាហរណ៍៖ ត្រណោតត្រី ត្រីមួយត្រណោត ។
កាសមួយត្រណោត គឺកាសចំនួន ១០ តៀន ក្នុងមួយតៀនមាន ៦០ កាស មួយត្រណោតត្រូវជា ៦ រយកាស ដប់ត្រណោតហៅថា មួយបាច់ មាន ៦ ពាន់កាស (មានប្រើតែក្នុងសម័យចាយកាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេសបារាំងថា ត្រណោតដែរ ហៅដោយធៀបនឹងកាសមួយត្រណោត; ក្នុងសម័យនោះមានសំដីថា ត្រណោតខ្មែរ ត្រណោតបារាំង ។ ជាប់មួយត្រណោត ឬជាប់ទោសមួយត្រណោត (ព. ប្រ.) គឺជាប់ទោសទាំងមួយពួក ឬទាំងមួយក្រុមរួមក្នុងពន្ធនាគារជាមួយគ្នា ។ចាប់បានមួយត្រណោត (ព. ប្រ.) គឺចាប់ចោរបានទាំងមួយពួក ហើយដាក់ឃ្នាងឬដាក់ខ្នោះដៃចងភ្ជាប់គ្នាបណ្ដើរទៅកាន់ទីឃុំឃាំង ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖