Posted on Leave a comment

តើពាក្យ «ត្រប់រោម ឬត្រប់ជូរ» មានន័យដូចម្ដេច ?


ត្រប់រោម ឬត្រប់ជូរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ ដែលគេដាំតិចតួចនៅតាមជនបទស្រុកស្រែចម្ការ ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ត្រប់រោម ឬត្រប់ជូរ – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Solanum stramonifolium Jacq. – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ ដើមកម្ពស់២-៦ស.ម រាងមូល មានបន្លា និងរោមគ្រប ដណ្តប់គ្រប់ផ្នែកទាំងអស់។ ស្លឹករាងជាស៊ុតរីកធំ ទទឹង១០-១៥ស.ម និងបណ្តោយ១៥-២០ស.ម។ គែមស្លឹកមានឆកធំៗ ផ្ទៃស្លឹកគ្របដណ្តប់ដោយរោមទន់ៗ និងមានបន្លាតាមទ្រនង់។ ផ្កាជាកញ្ចុំពណ៌ស មានទងខ្លីចេញពីប្រគាប។ ផ្លែមានរាងមូលគ្របដណ្តប់ដោយរោមទន់ពណ៌ស។ ផ្លែមានគ្រាប់ច្រើន និងមានរសជាតិជូរ ហើយមានពណ៌លឿងទឹកក្រូចពេលទុំ(៤៥)។ – លក្ខណៈជីវសាស្ត្រ ៖ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដែលមានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែទុំយកមកស្លម្ជូរ និងដុតបុកសម្រាប់ ជ្រលក់ជាមួយត្រីអាំង។ ជាឱសថ៖ ស្លឹកបុកបិទបំពោកលើបូសឈឺហើម និងកន្ទួលរមាស់។ ផ្កាបុកបិទព្យាបាលរមាស់លើស្បែក។ ផ្លែមានរសជាតិជូរព្យាបាលក្អក រំលាយស្លេស្ម និងរោគប្រម៉ាត់។ ឫសព្យាបាលគ្រុនពេលចេញកញ្ជ្រឹល ស្អូច អុតស្វាយ និងព្យាបាលទឹកប្រម៉ាត់ស្អិត។ ដើម និងឫសព្យាបាលពិស ឫសដូងបាត និងរបួ (៤៤)។
ឧទាហរណ៍៖ (៤៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ៨៦


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply