ត្រាច់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ ចរ អន្ទោល ។
ឧទាហរណ៍៖ ត្រាច់ទៅមក (បុរាណពីដើមសរសេរ : ត្រេច) ។
ត្រាច់រង្គាត់ គឺអន្ទោលកើតស្លាប់ក្នុងវាលវដ្ដសង្សារ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីភ្នំមួយប្រភេទ ឥតបន្លា មានដើមតូចៗ មានសាច់ស្ដើង គេច្រើនប្រើធ្វើជារនាបឬបង្កង់រោង ឬខ្ទមឬក៏ផ្ទះប្រក់ស្លឹកកណ្ដបឬប្រក់ស្បូវ ។
ឧទាហរណ៍៖ រនាបឫស្សីត្រាច់បានតែខាងក្រាលរាបស្មើល្អ ប៉ុន្ដែមិនជាប់បានយូរដូចឫស្សីរលៀក ឬឫស្សីស្រុកជាដើមទេ ព្រោះមានសាច់ស្ដើងណាស់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖