ត្រើយ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកដី ឬចំណែកដីមាត់សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែក ម្ខាងៗ ។
ឧទាហរណ៍៖ ត្រើយអាយ, ត្រើយនាយ
មានពាក្យទំនៀមថា ដល់ត្រើយសើយគូទឲ្យ សេចក្តីថាលុះគេជួយសង្គ្រោះដោះទុក្ខឲ្យបានសុខស្រួល ហើយខ្លួនបែរជាប្រទូស្ដនឹងគេអ្នកសង្គ្រោះនោះវិញ (ប្រៀបដូចជាមនុស្សអ្នកពឹងរកគេឲ្យចែវទូកចម្លងខ្លួនឲ្យបានឆ្លងទន្លេ លុះបានដល់ត្រើយម្ខាងហើយ ក៏ឡើងទៅលើដីត្រើយ ហើយបែរជាសើយគូទបង្ហាញមកអ្នកចម្លងខ្លួននោះវិញ; ជាអកតញ្ញូ ពេញលក្ខណៈជាមនុស្សអាក្រក់ក្រៃលែង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖