ត្រៃបិដក ឬ ត្រ័យបិដក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ត្រិបិដក ឬ ត្រៃបិដក; បា. តិបិដក ឬ តេបិដក “”ល្អីបីឬប្រជុំនៃល្អីបី…””) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិន័យបិដកទេ) អភិធម្មបិដក (សេចក្តីប្រាប់ពន្យល់អំពីចិត្ត ចេតសិក រូប និព្វាន ដែលជាធម៌ល្អិតសុខុម គម្ភីរភាព តែមិនមានបញ្ញត្តិ និងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖