ថាមពលព្រះអាទិត្យ
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ថាមពលដែលបញ្ចេញពីព្រះអាទិត្យមកដល់ផ្ទៃផែនដី ក្នុងទម្រង់ជាពន្លឺមើលឃើញ កាំរស្មីជំហានរលកខ្លី និងពន្លឺក្បែរកាំរស្មីស្វាយអ៊ុលត្រា។ ថាមពលពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ និងបំប្លែងទឹកក្នុងទម្រង់ពីរាវ ទៅជាចំហាយ ដែលជាផ្នែកមួយនៃ វដ្តទឹក ។ ល ។ គេប្រើកោសិកាផូតូអគ្គិសនីដើម្បីបំប្លែងថាមពលពន្លឺព្រះអាទិត្យអោយទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្កាយរណប និងនៅតំបន់ដាច់ស្រយោល។ គេក៏ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់កម្តៅទឹក ប្រើប្រាស់ក្នុងផ្ទះនៅប្រទេសត្រជាក់ និងនៅក្នុងម៉ាស៊ីនចំហេះខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖