Posted on Leave a comment

តើពាក្យ «ថី» មានន័យដូចម្ដេច ?


ថី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ស្ត្រី) ស្រី (សម្រាប់ប្រើក្នុងកាព្យ ជាជំនួសពាក្យ ស្ត្រី (ជាសម្ដីខ្ពស់) ដែលគេច្រើនតែអានឮសូរញែកចេញពីគ្នាថា សៈត្រី ឬ ស័តត្រី ខុសសម្ផស្សកាព្យពីព្រោះពាក្យ ថី នេះស្មើភាពគ្នានឹងពាក្យ ស្ត្រី ដែលជាគូគ្នានឹងពាក្យ បុរស គឺត្រូវនិយាយថា បុរសស្ត្រី, ប្រុសស្រី ឬ ស្រីប្រុស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ព្រោះពុំស្មើភាពគ្នា), កាព្យធៀបការប្រើពាក្យ ថី នេះប្រសិនបើកវីត្រូវការគួរប្រើថា ។
ឧទាហរណ៍៖ ថីនិងបុរស មូលមកទាំងអស់ ស្រស់ស្រាយរកគ្នា រអាករពាយ រីករាយជ្រះថ្លា បានធ្វើបុណ្យផ្កា ជួយកសាងស្ពាន ។ (ប៉ុន្តែបើអាចអានក្រសោបថា ស្ត្រី តែមួយម៉ាត់កើត, ប្រើជា ស្ត្រីនិងបុរស វិញក៏បាន, ពាក្យ ថី នេះសម្រាប់ប្រើចំពោះតែខាងកាព្យ តាមដោយកវីត្រូវការប៉ុណ្ណោះឯង) ។

                    (យ.) គ្រូ ។ ពាក្យសម្រាប់ហៅ លេខាធិការ ឬ លេខានុការ គឺស្មៀនអ្នកចេះភាសាបារាំងសែស ចំពោះតែខាងប៉ែករាជការប្រូតិកតូរ៉ាត៍ពីដើមថា ថី (តាមយួន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply