ថេយ្យសំវាស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ការលួចសំវាស គឺការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងហើយ ប្រកាសសេចក្ដីឲ្យគេដឹងថាខ្លួនជាសាមណេរ; ឬការដែលបុគ្គលមានភិក្ខុបំបួសខ្លួនឲ្យបានជាសាមណេរ ហើយសាមណេរនោះក្លែងធ្វើជាភិក្ខុ; ឬក៏ការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងផង ថែមទាំងក្លែងធ្វើជាភិក្ខុផងទៀត (ម. ព. ថេយ្យសំវាសកៈ ទៀតផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖