Posted on Leave a comment

តើពាក្យ «ថ្ងៃ» មានន័យដូចម្ដេច ?


ថ្ងៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលា​មាន​ពន្លឺ​ព្រះ​អាទិត្យ​ប្រាដក ។ តាម​ហោរា​សាស្ត្រ កំណត់​វេលា ២៤ នាឡិកា គឺ ២៤ ម៉ោង រាប់​ពី​ក្រោយ​វេលា​អធ្រាត្រ​មក​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​វិញ (ជា ២៤ ម៉ោង) ហៅ​ថា មួយ​ថ្ងៃ; ហៅ​តាម​ពាក្យ​ធម្មតា​ថា យប់​មួយ ថ្ងៃ​មួយ ឬ មួយ​ថ្ងៃ​មួយ​យប់ ។ ដួង​អាទិត្យ​ឬ​សូរ្យ​មណ្ឌល​ក៏​ហៅ ថ្ងៃ ដែរ ។
ឧទាហរណ៍៖​ ​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ ថ្ងៃ​ស្អែក ថ្ងៃ​ខាន​ស្អែក ថ្ងៃ​ត្រង់ ។ល។

?ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. បណ្តាថ្ងៃនៃប្រតិទិន រាប់ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ២. ថ្ងៃនៃប្រតិទិន រាប់បញ្ចូលទាំងដំណាច់សប្តាហ៍ និងថ្ងៃបុណ្យ។ ៣. ថ្ងៃប្រតិទិន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply