ថ្លៃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តម្លៃ ។
ឧទាហរណ៍៖ ត្រូវសួរឲ្យដឹងថ្លៃសិន, របស់នេះថ្លៃប៉ុន្មាន?, ទំនិញឡើងថ្លៃ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតម្លៃ ។
ឧទាហរណ៍៖ កាលពីដើមក្រប្រាក់ណាស់ ស្រូវ ១ ហាប ថ្លៃ ៣ រៀល; ប្រអប់នេះថ្លៃណាស់; លក់ថ្លៃណាស់ ។ ព. ផ្ទ. ថោក ។
ដែលមិនមែនជាសាច់បង្កើត ។
ឧទាហរណ៍៖ បងថ្លៃ, ប្អូនថ្លៃ, សាច់ថ្លៃ ។ ថ្លៃបង (ព.កា.) នាងមានតម្លៃរបស់បង ។ ថ្លៃថ្លា ឬ ថ្លាថ្លៃ (ព. កា.) ថ្លៃស្រស់ថ្លា ។ ថ្លៃពិសី (ព. កា.) ពិសីមានតម្លៃ ។ ល ។
ចំនួនប្រាក់នៃតម្លៃទំនិញ ឬសេវាចេញមកពីការដោះដូរ។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានតម្លៃ ។
ឧទាហរណ៍៖ កាលពីដើមក្រប្រាក់ណាស់, ស្រូវ១ហាបថ្លៃ ៣ រៀល; ប្រអប់នេះថ្លៃណាស់; លក់ថ្លៃណាស់ ។ ព. ផ្ទ. ថោក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖