ទណ្ឌកម្មច្បាប់សង្រ្គាម
មានន័យថា ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម។ ច្បាប់អន្តរជាតិជារឿយៗ ត្រូវបានគេរិះគន់ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋ ច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្បាប់សង្រ្គាម ជាញឹកញាប់ត្រូវបានគេរំលោភបំពាន ប៉ុន្តែច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឱ្យរដ្ឋទាំងអស់ប្រតិបត្តិតាមច្បាប់នោះឡើយ។ ជាទូទៅនៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្រ្គាមប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ ប្រទេសតូចតាច និងទន់ខ្សោយតែងតែទទួលរងការដាក់ទណ្ឌកម្មសង្រ្គាម។
ឧទាហរណ៍៖ ឧ. លោក Slobodan Milosevic (១៩៤១-២០០៦) ដែលជាប្រធានាធិបតីសាធារណរដ្ឋសែប៊ី ពីឆ្នាំ១៩៨៩ ដល់ ១៩៩៧ និងជាប្រធានសហព័ន្ធសាធារណរដ្ឋយូហ្គោស្លាវី ពីឆ្នាំ១៩៩៧-២០០០ ត្រូវបានគេចោទប្រកាន់ជាឧក្រិដ្ឋជនសង្រ្គាម ហើយត្រូវបានគេកាត់ទោសតាមច្បាប់អន្តរជាតិស្តីពីឧក្រិដ្ឋកម្មសង្រ្គាម។ ទណ្ឌកម្មសង្រ្គាមមានដូចទៅ៖ ១-ការផ្ចាញ់តប (reprisal): ជាវិធានការដ៏ចំណាស់មួយនៃក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយដើម្បីបង្ខំឱ្យបណ្តាររដ្ឋដែលឈ្លោះគ្នាទាំងអស់ប្រតិបត្តិតាមវិធាននៃការធ្វើសង្គ្រាម។ ក្នុងពេលថ្មីៗនេះ ការផ្ចាញ់តប ជារឿយៗធ្វើឱ្យរដ្ឋាភិបាលមានជម្លោះប្រតិបត្តិតាមវិធាននៃច្បាប់ស្តីពីសង្គ្រាម។ ២- ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋសង្រ្គាម (punishment of war criminals): ជនណាដែលមានកំហុសពីបទឧក្រិដ្ឋសង្រ្គាមអាចត្រូវបានចាប់ខ្លួន និងកាត់ទោស។ ក្រោយសង្រ្គាមលោកលើកទី២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួនត្រូវបានគេឃុំខ្លួន និងជនដែលគែរកឃើញថាមានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេកាត់ទោស។ នៅក្នុងចំណោមសវនការស្តីពីបទឧក្រិដ្ឋកម្មសង្គ្រាម មានសវនការនៅទីក្រុងនុយរ៉ុមប៊ែរ និងទីក្រុងតូក្យូ។ ៣- សំណង(compensation): រដ្ឋមានជម្លោះមួយដែលរំលោភបំពានលើច្បាប់នានាដែលទាក់ទងនឹងសង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងសម្រាប់ការរំលោភបំពាននោះ។ មាតា្រ២នៃអនុសញ្ញាទីក្រុងឡាអេ នាឆ្នាំ ១៩០៧ ចែងជា “រដ្ឋមួយដែលបានរំលោភច្បាប់សង្រ្គាមអាចត្រូវបានបង្ខំឱ្យបង់សំណងចំពោះការរំលោភបំពាននោះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖