Posted on Leave a comment

តើពាក្យ «ទទឹម» មានន័យដូចម្ដេច ?


ទទឹម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទាឌិម, ឌាឌិម ឬ ឌាលិម) ឈ្មោះឈើតូចមួយប្រភេទ ជាដំណាំស្រុក គ្រាប់ក្នុងផ្លែសម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់ ។
​​​​​                  ឈ្មោះត្បូងព័ណ៌ក្រហមប្រហែលនឹងគ្រាប់ទទឹម ។
ឧទាហរណ៍៖ ត្បូងទទឹម (ម. ព. បទ្មរាគ និង បទុមរាគ ផង) ។

                  ព្រឹក្សមួយពួក កម្ពស់ ៣-៤ ម គេនាំពីបរទេស (ប្រហែលប្រទេសពែរ្ស) មកដាំជាដំណាំនៅអឺរ៉ុបខាងត្បូង អាហ្វ្រិកខាងជើង អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ គេច្រើនដាំក្បែរផ្ទះជាលំអ ជារុក្ខជាតិឱ្យផ្លែបរិភោគ និងជាដើមថ្នាំ។ គ្រាប់ក្នុងផ្លែ សម្បុរក្រហមព្រឿង ប្រើជាចំណីស្រស់។ សំបកផ្លែមានរសចត់ច្រើន សម្រាប់ធ្វើថ្នាំសម្លាប់ស្បែក ឬព្យាបាលរាក។ ឫសជាថ្នាំព្រូន។ គេស្ងោរពន្លកផ្កា ដែលហាលស្ងួតសម្រាប់ផឹករំងាប់រាកមួល។ គេដុតផ្កាស្ងួតយកផេះធ្វើឱសថឃាត់ឈាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply