ទន្ត
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. បុ.) ជម្រះធ្មេញនៅពេលលុបលាងមុខមាត់ ។
ឧទាហរណ៍៖ លោកគ្រូតើនហើយ កំពុងទន្ត គឺ លោកគ្រូកំពុងលុបលាងព្រះភក្រ្តជម្រះព្រះទន្ត ។ (រ. ស. បុ. ) : ស្ដេចតើនចាកនិទ្រា នៅវេលាព្រហាមស្រាង មានគ្រប់គ្រឿងសម្អាង ស្ដេចទ្រង់ទន្តជម្រះភក្រ្ដ (ទ្រង់ស្រពព្រះភក្រ្ដជម្រះព្រះទន្តា) ។ក្នុងសាស្ត្រាល្បែងមានច្រើនអន្លើ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ធ្មេញ; ភ្លុក; (រ. ស. ) ព្រះទន្ត ( ធ្មេញក្សត្រ ) ។ ព. កា. ទន្តា (ទ័ន-តា) ធ្មេញទាំងឡាយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖