Posted on Leave a comment

តើពាក្យ «ទន្លេសាប» មានន័យដូចម្ដេច ?


ទន្លេសាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។ បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ. ថ. ថៈល៉េ ), សាប ខ្មែរថា ” មិនប្រៃ”, សៀមថា ចឺត (អ. ថ. ជឺត “មិនប្រៃ” ), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេចឺត (ថៈល៉េជឺត ) = “សមុទ្រសាប” , មិនដូច្នោះទៅជា ទះលេសាប, ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ ” សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ? —គ្មានទេ, បើគ្មាន ទន្លេប្រៃទេ ម៉េចក៏មានទន្លេសាប? —បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះលេចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដែល ពុំគួរកែឡើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply