ទន្សែ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត ។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឲ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ ជាចម្ពាមទប់កុំឲ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឲ្យណែន, ចង ៧ ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឲ្យល្មមតែគាបកើត ចងជាដុំតូចៗ ច្រើនដុំ ឥតកាត់ចោលទេ, លុះគម្រប់ ៧ ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល។
ឧទាហរណ៍៖ ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឲ្យមានច្រើនឡើង ។
ដើមសណ្តានស្លា ដូង ច្រើនមានគល់មិនបែកជាពីរ បី កម្ពស់ 10-15ម ដុះក្នុងព្រៃក្រាស់នៃប្រទេសជ្វា នាំយកមកដាំជាលម្អសួន។ ធាងស្លឹក សម្រាប់ត្បាញជារបស់ប្រើប្រាស់ ដូចជាកញ្ជើ កញ្ច្រែង ។ល។ គេអាចចុងចុងផកាដើម្បីត្រងយកទឹកផ្អែម ដូចដើមត្នោតក៏បានដែរ ទឹកផ្អែមអាចយកធ្វើស្រា ដូចទឹកត្នោតបាន។ កណ្តាលដើមមានជាតិម្យ៉ាងដូចម្សៅជ្រែ។ ស្លឹកទន្សែមានរោមរឹងៗនៅជុំវិញ ពេលដគេដករោមទាំងនេះចេញ គេអាចបរិភោគផ្លែបានហើយឆ្ញាញ់ពិសារ។ដើមធំៗគេអាចប្រើសង់ផ្ទះបាន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖