ទស្សន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទស្សន; សំ. ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។ ទស្សនកិច្ច (—កិច ) ន. (បា.; សំ. ទស៌ន + ក្ឫត្យ ) ចក្ខុដែលមានការឃើញជាកិច្ច ឬជាមុខការ ។ ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ ។
ឧទាហរណ៍៖ ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។
ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា ។
ឧទាហរណ៍៖ ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។
ទស្សនវិស័យ (—វិសៃ ) ន. (បា. ទស្សនវិសយ) ប្រទេសឬទីឱកាសដែលមើលឃើញ គឺចម្ងាយដែលភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក) ។ ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន ។
ឧទាហរណ៍៖ ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។
ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក ។
ឧទាហរណ៍៖ លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។
ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។ ទស្សនាវដ្ដី (ទ័ស-សៈន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្ដាហ៍ ឬ ប្រចាំខែ ។
ឧទាហរណ៍៖ ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។
ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ—) ន. (បា.) ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ ។
ឧទាហរណ៍៖ ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។
ទស្សនូបចារ (ទ័ស-សៈន៉ូប៉ៈចារ ) ន. (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)