Posted on Leave a comment

តើពាក្យ «ទាម» មានន័យដូចម្ដេច ?


ទាម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឲ្យឃា្លតពីគ្នា ។ ដណ្ដើមយកចំណែក ។
ឧទាហរណ៍៖ ទាមចំណែក ។

                 ជិះកដំរី គេច្រើននិយាយថា ។

ឧទាហរណ៍៖ ទាមក្បាលដំរី ។

                 ខាំជញ្ជក់បឺតយកឈាម (ឈ្លើង) ។

ឧទាហរណ៍៖ ឈ្លើងទាម ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ទាមន៑ “ខ្សែ” ) ខ្មែរយើងប្រើពាក្យនេះចំពោះតែខ្សែដែលចងភ្ជាប់នឹងនឹម សម្រាប់ពាក់ព័ទ្ធពីក្រោម-កសត្វពាហនៈ មានគោជាដើម ហៅថា ខ្សែទាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply