ទាល់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់ ។
ឧទាហរណ៍៖ ទាល់ច្រក, ទាល់គំនិត; ទាល់សោហ៊ុយ, ទាល់ប្រាក់ចាយ, ផ្លូវទាល់ (ម. ព. ទ័ល ផង) ។ ពាក្យសុភាសិតបុរាណថា : ដប់ទាល់ម្ភៃទាល់ កុំឲ្យទាល់គំនិត ដប់គិតម្ភៃគិត កុំគិតការណ៍ឆ្វេង ដប់លេងម្ភៃលេង កុំលេងល្បែងភ្នាល់; បើជ្រុលលេងហើយ ឃើញទោសក្រទ័ល ត្រូវកត់សម្គាល់ ស្បែស្បថរាងចាល ។ (ន.) ឈ្មោះត្រាវគោកមួយប្រភេទ ពួកធ្មៅ, យកដើមប្រើធ្វើជាបន្លែស្លបាន ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រាវគោកមួយប្រភេទ ពួកធ្មៅយកដើមប្រើធ្វើជាបន្លែស្លបាន ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់ ។
ឧទាហរណ៍៖ ទាល់ច្រក, ទាល់គំនិត; ទាល់សោហ៊ុយ, ទាល់ប្រាក់ចាយ; ផ្លូវទាល់ (ម. ព. ទ័ល ផង) ។ កាព្យសុភាសិតបុរាណថា : ដប់ទាល់ម្ភៃទាល់ កុំឲ្យទាល់គំនិត ដប់គិតម្ភៃគិត កុំគិតការណ៍ឆ្វេង ដប់លេងម្ភៃលេង កុំលេងល្បែងភ្នាល់; បើជ្រុលលេងហើយ ឃើញទោសក្រទ័ល ត្រូវកត់សម្គាល់ ស្បែស្បថរាងចាល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖