Posted on Leave a comment

តើពាក្យ «ទាស» មានន័យដូចម្ដេច ?


ទាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្ទាត​ចេញ, ងាក​បែរ​ពី​ផ្លូវ, ពី​គន្លង, ពី​លំអាន, ពី​កន្លែង ។
ឧទាហរណ៍៖ ទាស​ចេញ​ពី​ផ្លូវ, ចិត្ត​ទាស, ទាស​ចិត្ត, ទាស​គំនិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិព្រៃមួយប្រភេទ សន្ដានពពាយជ្រុង ប៉ុន្តែប្រើការដូចពពាយជ្រុងពុំកើតទេ ។
ឧទាហរណ៍៖ ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស សំណជាប្រាក់ ស្ពាន់ឆ្លាក់ជាមាស បង្កួយជាជាស កប្បាសជា-គ ។ (ច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។

                 ឈ្មោះពន្ធដែលទារយកតាមមុខដំណាំ ( ពន្ធដំណាំ ) ។
ឧទាហរណ៍៖ ពន្ធទាស ។

                 (សំ. បា. ទាស) ខ្ញុំប្រុស, បាវប្រុស ។ ទាសកម្មករ ( ទាសៈក័ម-ម៉ៈក) ន. ( បា. ) ពួកខ្ញុំកំដរនិងអ្នកធ្វើការស៊ីឈ្នួល ។ ទាសទាន ( ទាសៈ—) ន. ( សំ. បា. ) ទានយ៉ាងថោកថយ, ទានដែលឲ្យដោយខ្ជីខ្ជា ។ ទាសភាព ( ទាសៈ— ) ន. ( បា.—ភាវ ) ភាពនៃមនុស្សដែលជាខ្ញុំកំដរ, ជាបាវព្រាវ; ដំណើរដែលនៅជាខ្ញុំកញ្ជះគេ ។
ឧទាហរណ៍៖ មនុស្សខ្សត់ទ្រព្យសម្បតិ្ត ឬ ខ្សត់ប្រាជ្ញា ច្រើនតែធ្លាក់ខ្លួនក្នុងទាសភាព ។

                  ទាសា ន. ( បា. ) ខ្ញុំប្រុសទាំងឡាយឬពួកខ្ញុំប្រុស ។
ឧទាហរណ៍៖ សាទាសី ឬ ទាសីទាសា គឺពួកខ្ញុំប្រុសខ្ញុំស្រីឬខ្ញុំស្រីខ្ញុំប្រុសទាំងឡាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply