Posted on Leave a comment

តើពាក្យ «ទិគម្ពរ» មានន័យដូចម្ដេច ?


ទិគម្ពរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ទិឝ “ទិស “+ អម្ពរ “សំពត់; សម្លៀក”, ដោយមានស្រៈ អ នៅខាងចុង ឝ > គ ផ្សំជា ទិគម្ពរ “អ្នកស្លៀកទិស”; ធៀប បា. ជាទិសាម្ពរ) អ្នកយកទិសជាសម្លៀក គឺអ្នកបួសដែលកាន់លទ្ធិអាក្រាតមិនស្លៀកសំពត់ ។ វេវ. អចេលកៈ ឬ អចេលក៍ ។ ទិគម្ពរ នេះ, ក្នុងប្រទេសឥណ្ឌា, មានតាំងពីក្នុងបុរាណសម័យរហូតមកដល់បច្ចុប្បន្នសម័យ, សម័យបច្ចុប្បន្ននេះ អ្នកកាន់តាមលទិ្ធ ជេន នៅតែប្រកាន់តាមលទ្ធិនេះ មានឈ្មោះប្រាកដថា ពួកទិគម្ពរ ឬ លទ្ធិទិគម្ពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply