Posted on Leave a comment

តើពាក្យ «ទិព្វ» មានន័យដូចម្ដេច ?


ទិព្វ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. ទិវ, ទិព្យ) ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក ។
ឧទាហរណ៍៖ ញាណទិព្វ, ត្រចៀកទិព្វ, ភ្នែកទិព្វ, វិមានទិព្វ ។ ល ។

                  ព. ប្រ. ដែលប្រហែលនឹងរបស់ទេវតា ។
ឧទាហរណ៍៖ ភ្នែកទិព្វ, មាត់ទិព្វ ។ ល ។

                ប្រើជាបទសមាសរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ទិព្វៈ ដូចជា ទិព្វចក្ខុ (—ច័កខុ ឬ —ច័ក) ន. (បា.; សំ. ទិវ្យចក្សុស៑ ឬ ទិព្យ—) ភ្នែកទិព្យ ។ ព. ប្រ. ភ្នែកដូចជាទិព្វ ។ ទិព្វជង្គត (—ជង់គត់) កិ. ឬ គុ.(បា. ច្រើនឃើញប្រើជា ទិវង្គត (ម. ព. នោះ), ទិព្វជង្គត នេះជាពាក្យផ្សំប្រើ, មកពី បា. ទិវ > ទិព្វ + ជង្គម “ដំណើរទៅ” ឬ ជង្គត “ទៅហើយ, ដែលទៅហើយ” ) ទៅកាន់ទេវលោកហើយ (ស្លាប់); ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ); ខ្មែរយើងប្រើជារាជសព្ទ ។
ឧទាហរណ៍៖ ទ្រង់សោយទិព្វជង្គត . . . ។

                ទិព្វញ្ញាណ ( ទិប-ព័ញ-ញាន) ន. (បា. ទិព្វញ្ញាណ; សំ. ទិវ្យ + ជា្ញន) ញាណទិព្វ ។ ព. ប្រ. ញាណដូចជាទិព្វ ។ ទិព្វនារី (—នារី) ន. (សំ. ទិវ្យ + នារី ឬ ទេវនារី ) ស្រីសួគ៌, ស្រីអប្សរ ។ ទិព្វនេត្រ (—នេត) ន. (សំ. ទិវ្យ + នេត្រ ) ដូចគ្នានឹងទិព្វចក្ខុ ។ ទិព្វមន្ត (—មន់) ន. (បា. ទិព្វ + មន្ត; សំ. ទិវ្យ + មន្ត្រ ) មន្តទិព្វ ។ ព. ប្រ. មន្តដ៏វិសេសដូចជាទិព្វ; ខាងសាសនាព្រាហ្មណ៍ច្រើនហៅពាក្យ ឱម ! ថា ទិព្វមន្ត (ម. ព. ឱម ! )។ ទិព្វរស (—រស់) ន. (សំ. ទិព្យរស ) ទឹកទិព្វ; បរទ ។ ទិព្វវ័ន ន. (បា. ទិព្វវន ) ព្រៃទិព្វគឺសួនឬឧទ្យានទិព្វ ។ ព. ប្រ. សួនឬឧទ្យានដែលមានលំអ ប្រៀបប្រដូចនឹងសួនឬឧទ្យានរបស់ទេវតា ។ ទិព្វវាចា ន. (បា. ទិព្វ + វាចា) សំដីទិព្វ ។ ព. ប្រ. សំដីដូចជាទិព្វ គឺសំដីដែលថាឲ្យកើតអ្វីក៏កើតដូចថា ។ ទិព្វវាទ (—វាត) ន. (បា. ទិព្វ + វាទ ) ដូចគ្នានឹង ទិព្វវាចា ។ ទិព្វវិមាន (—វិមាន) ន. (បា.; សំ. ទិវ្យវិមាន) វិមានទិព្វ ។ ព. ប្រ. ប្រាសាទដែលមានលំអប្រៀបដូចវិមានទិព្វ ។ ទិព្វសព្ទ (—ស័ប) ន. (សំ. ទិវ្យសព្ទ ឬ ទិព្យ—; បា. ទិព្វសទ្ទ ) សំឡេងទិព្វ, សូរសព្ទជាទិព្វ ។ ព. ប្រ. សំឡេងឬសូរសព្ទដែលពីរោះប្រៀបស្មើនឹងសំឡេងសូរសព្ទជាទិព្វ ។ទិព្វសាក្សី (—សាកសី) ន. (សំ. ទិវ្យ ឬ ទិព្យ + សាក្សិន៑; បា. ទិព្វ + សក្ខី) សាក្សីទិព្វ ។ ព. ប្រ. សាក្សីដែលឆ្លើយតាមសេចក្ដីពិតឥតមានល្អៀង បំភ្លឺដំណើរក្តី ដែលកំបាំងដែលចង្អៀតឲ្យទូលាយងាយយល់ហាក់ដូចជាទេវតា មកបំភ្លឺចៅក្រមឲ្យឃើញសេចក្ដីពិត ។ ទិព្វសោត ឬ ទិព្វស្រោត (—សោត ឬ —ស្រោត) ន. (បា. ទិព្វសោត; សំ. ទិវ្យ + ស្រោត ឬ ទិព្យ—) ត្រចៀកទិព្វ ។ ព. ប្រ. ត្រចៀកដូចជាទិព្វ ។ ទិព្វស្រោត្រ ដូចគ្នានឹង ទិព្វសោត ។ ទិព្វារម្មណ៍ ( ទិប-ពារ៉ម់) ន. (បា. ទិព្វ + អារម្មណ > ទិព្វារម្មណ ) អារម្មណ៍ទិព្វ ។ ព. ប្រ. អារម្មណ៍ដូចជាទិព្វ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply