Posted on Leave a comment

តើពាក្យ «ធម្មយុត្ត» មានន័យដូចម្ដេច ?


ធម្មយុត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ធម៌យុក្ត ) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមោទនា» មានន័យដូចម្ដេច ?


ធម្មមោទនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្តីរីករាយចំពោះធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមូល» មានន័យដូចម្ដេច ?


ធម្មមូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឫសគល់នៃធម៌, ទីតាំងនៃធម៌ ។
ឧទាហរណ៍៖ សេចក្តីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមាមកៈ» មានន័យដូចម្ដេច ?


ធម្មមាមកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មមន្ទីរ» មានន័យដូចម្ដេច ?


ធម្មមន្ទីរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មមន្ទិរ ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មភេទ» មានន័យដូចម្ដេច ?


ធម្មភេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបំបែកជាពួកក្នុងលទ្ធិសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មប្បដិសម្ភិទា» មានន័យដូចម្ដេច ?


ធម្មប្បដិសម្ភិទា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មប្បដិរូប» មានន័យដូចម្ដេច ?


ធម្មប្បដិរូប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ ។
ឧទាហរណ៍៖ សេចក្តីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មប្បដិបត្តិ» មានន័យដូចម្ដេច ?


ធម្មប្បដិបត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ ។
ឧទាហរណ៍៖ ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបូជា» មានន័យដូចម្ដេច ?


ធម្មបូជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ ។
ឧទាហរណ៍៖ វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបីតិ» មានន័យដូចម្ដេច ?


ធម្មបីតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ ) ដំណើរក្រេបផឹករសធម៌; សេចក្តីរីករាយចំពោះធម៌ ។
ឧទាហរណ៍៖ អ្នកមានធម្មបីតិក្នុងសន្តាន រមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបាល» មានន័យដូចម្ដេច ?


ធម្មបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នករក្សាធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបាមោជ្ជ» មានន័យដូចម្ដេច ?


ធម្មបាមោជ្ជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ ) សេចក្តីរីករាយចំពោះធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបរិយាយ» មានន័យដូចម្ដេច ?


ធម្មបរិយាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បរិយាយនៃធម៌, សេចក្តីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្តីតាមដំណើរធម៌ ។
ឧទាហរណ៍៖ ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបទដ្ឋកថា» មានន័យដូចម្ដេច ?


ធម្មបទដ្ឋកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្តីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបទ» មានន័យដូចម្ដេច ?


ធម្មបទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផ្លូវធម៌, លំអានធម៌។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មបថ» មានន័យដូចម្ដេច ?


ធម្មបថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) គន្លងធម៌, ផ្លូវធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនុញ្ញសហប្រជាជាតិ» មានន័យដូចម្ដេច ?


ធម្មនុញ្ញសហប្រជាជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចព្រមព្រៀងដែលអ្នកតំណាង នៃមហា​ប្រទេសទាំងប្រាំ គឺសហភាពសូវៀត សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ចិន និងបារាំង​បានចុះហត្ថលេខា នៅថ្ងៃទី២៦-៦-៤៥ នាក្រុង សានហ្វ្រង់ស៊ីស្កូ ដើម្បីតាំងបង្កើតអង្គការអន្តរជាតិនេះ សម្រាប់រ៉ាប់រងសន្តិភាព​សាកលលោក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មន្តេវាសិក» មានន័យដូចម្ដេច ?


ធម្មន្តេវាសិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនុញ្ញ ឬ ធម្មនូញ្ញ» មានន័យដូចម្ដេច ?


ធម្មនុញ្ញ ឬ ធម្មនូញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះច្បាប់មួយក្រម សម្តែងពីរបៀបការក្នុងតុលាការ ( ម. ព. រដ្ឋធម្មនុញ្ញ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនុញ្ញ» មានន័យដូចម្ដេច ?


ធម្មនុញ្


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោលច្បាប់ទាំងឡាយ ជាបតិដ្ឋាប័នរបស់រដ្ឋណាមួយ ដូចយ៉ាងធម្មនុញ្ញ នៃអង្គការ​សហប្រជាជាតិជាដើម ។
ក្រម ឬលិខិតូបករណ៍នានាដែលមានលក្ខណៈផ្លូវការក្នុងការបង្កើតអង្គការអន្តរជាតិណាមួយ ឬស្ថាប័នណាមួយ។
ឧទាហរណ៍៖ ឧ. ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ ធម្មនុញ្ញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនីតិ» មានន័យដូចម្ដេច ?


ធម្មនីតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ឈ្មោះគម្ពីរមួយដែលសម្តែងអំពីបែបគតិលោក និងគតិធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនិយាមកម្ម» មានន័យដូចម្ដេច ?


ធម្មនិយាមកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធានទាំងឡាយខាងបច្ចេកទេស កើតដោយស្រុះស្រួលគ្នារវាង អ្នកបង្កើតផល និងអ្នកប្រើប្រាស់ ដើម្បីធ្វើវត្ថុណាមួយ តែមួយបែប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនិយាម» មានន័យដូចម្ដេច ?


ធម្មនិយាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បទដ្ឋាន គោលការណ៍ ដែលចាត់ទុកជាវិធាន ជាច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនិទ្ទេស» មានន័យដូចម្ដេច ?


ធម្មនិទ្ទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) និទ្ទេសនៃធម៌, ការសម្តែងញែកចែកនូវធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មនិដ្ឋា» មានន័យដូចម្ដេច ?


ធម្មនិដ្ឋា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្តូរចិត្តជឿ និងការប្រព្រឹត្តិនឹងលទ្ធិសាសនា ការប្តូរស្លាប់នឹងជនណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មធាតុ» មានន័យដូចម្ដេច ?


ធម្មធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មធរ» មានន័យដូចម្ដេច ?


ធម្មធរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ធម៌ធរ) អ្នកទ្រទ្រង់ធម៌ អ្នកកាន់ធម៌ អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌ ។ ឋានន្តរ គឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនា ចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់ ។ ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថា ព្រះធម្មធរ ជាគូគ្នានឹង ព្រះវិន័យធរ ជាសហការីរបស់ព្រះរាជាគណៈ ជាចៅអធិការវត្តធំៗក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្ន មេគណនិងអនុគណគ្រប់ខែត្រ-ស្រុក ក៏មាន ព្រះធម្មធរ ជាសហការីដែរ ហៅថា ព្រះធម្មធរ ជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថា ព្រះវិន័យធរ ខាងវិន័យ, ព្រះធម្មធរ ខាងធម៌ ( ម. ព. ធម្មកថិក និង វិន័យធរ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មទេសនា» មានន័យដូចម្ដេច ?


ធម្មទេសនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការ, ដំណើរសម្តែងធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មទូត» មានន័យដូចម្ដេច ?


ធម្មទូត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មទាន» មានន័យដូចម្ដេច ?


ធម្មទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការឲ្យធម៌ គឺការសម្ដែង, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ ។
ឧទាហរណ៍៖ ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មតា» មានន័យដូចម្ដេច ?


ធម្មតា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាតិវិទូ» មានន័យដូចម្ដេច ?


ធម្មជាតិវិទូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកជំនាញខាងវិជ្ជាធម្មជាតិ អ្នកជំនួញចិត្តសិក្សាពីសត្វ ពីរុក្ខជាតិ និងសីលា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាតិភិបាល» មានន័យដូចម្ដេច ?


ធម្មជាតិភិបាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្យាបាលរោគដោយប្រើកម្លាំងធម្មជាតិ ដូចជាឱ្យអាំងថ្ងៃ មុជទឹក ឬប្រើចរន្តអគ្គិសនីជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាតិនិយម» មានន័យដូចម្ដេច ?


ធម្មជាតិនិយម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលជាធម្មជាតិ ប្រព័ន្ធទស្សនវិជ្ជា ដែលទុកធម្មជាតិថាជាដើមនៃគោលការណ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាតិ» មានន័យដូចម្ដេច ?


ធម្មជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុទាំងឡាយដែលកើតមានឯងៗ លក្ខខណ្ឌជាសម្បត្តិនឹងសារជាតិនៃសត្វមានជីវិត ប្រក្រតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាតាធិបតេយ្យ» មានន័យដូចម្ដេច ?


ធម្មជាតាធិបតេយ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិរបស់អ្នកសេដ្ឋសាស្រ្តដែលចាត់ថា មានតែដីទេ ដែលជា​ប្រភពនៃភោគទ្រព្យ ដែលទុកដីជាធំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មជាត ឬ ធម្មជាតិ» មានន័យដូចម្ដេច ?


ធម្មជាត ឬ ធម្មជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ធម៌, សភាវៈ, សភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មចេតិយ» មានន័យដូចម្ដេច ?


ធម្មចេតិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ធម៌ចៃត្យ ) ចេតិយដែលបញ្ចុះព្រះធម៌ ។ ធម្មមន្ទីរ, តួគម្ពីរឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មចរិយា» មានន័យដូចម្ដេច ?


ធម្មចរិយា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បច្ច័យនៃគំនិតមាយាទ ទៅនឹងសីលធម៌ អធ្យា ស្រ័យនឹងការប្រព្រឹត្តិសមរម្យ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មចក្ខុ» មានន័យដូចម្ដេច ?


ធម្មចក្ខុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធម៌ចក្សុស៑ ឬ—ចក្សុ ) ភ្នែកគឺធម៌ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ ( ម. ព. មគ្គ និង អរិយមគ្គ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មចក្កប្បវត្តនសូត្រ» មានន័យដូចម្ដេច ?


ធម្មចក្កប្បវត្តនសូត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មចក្ក» មានន័យដូចម្ដេច ?


ធម្មចក្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធម៌ចក្រ ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលដែលព្រះអង្គបានត្រាស់ទើបនឹងបាន ៥៩ ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកង់រទេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មគោរព» មានន័យដូចម្ដេច ?


ធម្មគោរព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ធម៌ + គៅរវ ; បា. ធម្ម + គារវ ) សេចក្តីកោតក្រែងចំពោះធម៌ គឺសេចក្តីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សម្តែងជាមុនបង្អស់ប្រាប់សេចក្តីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ ។
ឧទាហរណ៍៖ សាស្ត្រាព្រះធម្មគោរព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មក្ខន្ធ» មានន័យដូចម្ដេច ?


ធម្មក្ខន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធម៌ស្កន្ធ ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព. ខន្ធ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មការ» មានន័យដូចម្ដេច ?


ធម្មការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ធម្ម + ការ ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចខាងផ្លូវសាសនា ។
ឧទាហរណ៍៖ ក្រសួងធម្មការ ។

                  កិច្ចការដែលទាក់ទងនឹងលទ្ធិសាសនា សព្វថ្ងៃខ្មែរយកមកប្រើឱ្យឈ្មោះក្រសួងមួយ ដែលត្រួតត្រាលើកិច្ចការក្នុងលទ្ធិសាសនា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មកាយ» មានន័យដូចម្ដេច ?


ធម្មកាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. ធម៌កាយ ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជារូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិនិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មកម្ម» មានន័យដូចម្ដេច ?


ធម្មកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។ ព. ផ្ទ. អធម្មកម្ម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្មកថិក» មានន័យដូចម្ដេច ?


ធម្មកថិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះធម្មកថិក សហការីនៃ… (ម. ព. ធម្មធរ និង វិន័យធរ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម្ម» មានន័យដូចម្ដេច ?


ធម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធម៌ ) ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្តីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់ ។ ល ។ ពាក្យនេះប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ ទៀតដូចជា ធម្មកថា (ធ័ម-មៈកៈថា) ន. ( បា. ) សំម្ដីដែលជាធម៌; ការសំដែងធម៌ ។ ធម្មកម្ម (ធ័ម-មៈក័ម) ន. (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។ ព. ផ្ទ. អធម្មកម្ម ។ ធម្មកាយ (ធ័ម-មៈ—) ន. ( បា. ; សំ. ធម៌កាយ ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជារូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិនិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។ ធម្មការ (ធ័ម-មៈ—) ន. ( បា. ធម្ម + ការ ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចខាងផ្លូវសាសនា : ក្រសួងធម្មការ ។ធម្មក្ខន្ធ ( ធ័ម-ម័ក-ខ័ន) ន. ( បា.; សំ. ធម៌ស្កន្ធ ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព. ខន្ធ ផង) ។ ធម្មគុណ ( ធ័ម-មៈ-គុណ ) ន. ( បា. ; សំ. ធម៌គុណ ) គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឲ្យបានសេចក្តីសុខ ។ ធម្មគោរព ( ធ័ម-មៈ-គោរប់ ) ន. ( សំ. ធម៌ + គៅរវ ; បា. ធម្ម + គារវ ) សេចក្តីកោតក្រែងចំពោះធម៌ គឺសេចក្តីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សម្តែងជាមុនបង្អស់ប្រាប់សេចក្តីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ: សាស្ត្រាព្រះធម្មគោរព ។ ធម្មចក្ក ( ធ័ម-មៈ ច័ក ) ន. ( បា. ; សំ. ធម៌ចក្រ ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលដែលព្រះអង្គបានត្រាស់ទើបនឹងបាន ៥៩ ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកង់រទេះ ។ធម្មចក្កប្បវត្តនសូត្រ ( ធ័ម-មៈ ច័ក-ក័បប៉ៈវុ័ត-តៈន៉ៈសូត ) ន. ( បា. —សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។ ធម្មចក្ខុ ( ធ័ម-មៈ-ច័កខុ) ន. ( បា.; សំ. ធម៌ចក្សុស៑ ឬ—ចក្សុ ) ភ្នែកគឺធម៌ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ ( ម. ព. មគ្គ និង អរិយមគ្គ ផង ) ។ ធម្មចេតិយ (ធ័ម-មៈចេតិយ៉ៈឬ—ចេដី) ន. (បា. ; សំ. ធម៌ចៃត្យ ) ចេតិយដែលបញ្ចុះព្រះធម៌ ។ ធម្មមន្ទីរ, តួគម្ពីរឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។ ធម្មជាត ឬ ធម្មជាតិ (ធ័ម-មៈ-ជាត) ន. ( បា. ) ធម៌, សភាវៈ, សភាព ។ ធម្មតា ( ធ័ម-មៈ-ដា ) ន. ( បា. ) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។ ធម្មទាន ( ធ័ម-មៈ—) ន. ( បា. ) ការឲ្យធម៌ គឺការសម្ដែង, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ : ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។ ធម្មទូត ( ធ័ម-មៈ— ) ន. ( បា. ) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។ ធម្មទេសនា ( ធ័ម-មៈ-ទេសៈន៉ា ឬ —ទេសា្ន ) ន. ( បា. ) ការ, ដំណើរសម្តែងធម៌ ។ ធម្មធាតុ ( ធ័ម-មៈ-ធាត) ន. ( បា. ) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។ ធម្មនិទ្ទេស ( ធ័ម-មៈ-និត-ទេស ) ន. ( បា. ) និទ្ទេសនៃធម៌, ការសម្តែងញែកចែកនូវធម៌ ។ធម្មនិយម ឬ ធម្មនិយាម ( ធ័ម-មៈ-និយំ ឬ—និយាម) ន. ( បា. ) សេចក្តីកំណត់តាមធម្មតា, អ្វីៗដែលរមែងកើតមានតាមធម្មតា ។ធម្មនីតិ ( ធ័ម-មៈ— ) ន. (បា. ) ឈ្មោះគម្ពីរមួយដែលសម្តែងអំពីបែបគតិលោក និងគតិធម៌ ។ ធម្មនុញ្ញ ឬ ធម្មនូញ្ញ ( ធ័ម-មៈ-នុញ, ឬ—នូញ) ន. ( បា. ) ឈ្មោះច្បាប់មួយក្រម សម្តែងពីរបៀបការក្នុងតុលាការ ( ម. ព. រដ្ឋធម្មនុញ្ញ ផង ) ។ធម្មន្តេវាសិក ( ធ័ម-ម័ន-តេវាសិក) ន. ( បា. ) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។ ធម្មប្បដិបត្តិ ( ធ័ម-ម័ប-ប៉ៈ-ដិ-បុ័ត-តិ ឬ—ប៉ៈដិបាត់) ន. ( បា. ) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ : ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។ ធម្មប្បដិរូប ( ធ័ម-ម័ប-ប៉ៈដិ— ) ន. ( បា. ) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ : សេចក្តីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។ ធម្មប្បដិសម្ភិទា ( ធ័ម-ម័ប-ប៉ៈដិ-សាំ-ភិទា) ន. ( បា. ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។ ធម្មបថ ( ធ័ម-មៈ-បត់ ) ន. (បា. ) គន្លងធម៌, ផ្លូវធម៌ ។ ធម្មបទ ( ធ័ម-មៈ-បត់) ន. ( បា. ) ផ្លូវធម៌, លំអានធម៌។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ ធម្មបទដ្ឋកថា ( ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា ) ន. ( បា. ) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្តីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។ ធម្មបរិយាយ ( ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ–បរ៉ិ–) ន. ( បា. ) បរិយាយនៃធម៌, សេចក្តីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្តីតាមដំណើរធម៌ : ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។ ធម្មបាមោជ្ជ ( ធ័ម-មៈប៉ាម៉ោច ) ន. ( បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ ) សេចក្តីរីករាយចំពោះធម៌ ។ធម្មបាល ( ធ័ម-មៈ–) ន.( បា. ) អ្នករក្សាធម៌ ។ ធម្មបីតិ ( ធ័ម-មៈ-ប៉ីតិ ) ន. ( បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ ) ដំណើរក្រេបផឹករសធម៌; សេចក្តីរីករាយចំពោះធម៌ : អ្នកមានធម្មបីតិក្នុងសន្តាន រមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។ធម្មបូជា ( ធ័ម-មៈ–) ន. ( បា. ) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ : វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។ ធម្មមន្ទីរ ( ធ័ម-មៈ-មន់ទី ) ន. ( បា. ធម្មមន្ទិរ ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។ធម្មមាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។ ធម្មមូល ( ធ័ម-មៈ–) ន. (បា. ) ឫសគល់នៃធម៌, ទីតាំងនៃធម៌ : សេចក្តីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។ ធម្មមោទនា ( ធ័ម-មៈមោទៈនា ) ន. ( បា. ) សេចក្តីរីករាយចំពោះធម៌ ។ ធម្មយុត្ត ( ធ័ម-មៈយុត) ន. ឬ គុ. ( បា. សំ. ធម៌យុក្ត ) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។ ធម្មយុត្តិកនិកាយ (ធ័ម-មៈ-យុត-តិកៈ–) ន. ( បា. ) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ ( ម. ព. នេះផង ) ។ ធម្មរក្ខិត ( ធ័ម-មៈ-រ័កខិត ) ន. ឬ គុ. ( បា. សំ. ធម៌រក្សិត ) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។ ធម្មរក្ខិតា ( ធ័ម-មៈរ័កខិតា) ន. ( បា. ) ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ : ស្ត្រីធម្មរក្ខិតា ។ ធម្មរក្សា ( ធ័ម-មៈ-រ័កសា) ន. ( សំ. ធម៌ + រក្ស ) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី : ព្រះធម្មរក្សា ។ ធម្មរតនៈ ឬ ធម្មរ័តន៍ ( ធ័ម-មៈ-រៈតៈន៉ៈ ឬ –រ័ត ) ន. ( បា. ធម្មរតន; សំ. ធម៌រត្ន ) កែវគឺព្រះធម៌ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។ ធម៌រត្ន ឬ ធម៌រ័ត្ន ( ធ័រ-រ័ត) ន. (ដូចគ្នានឹងធម្មរតនៈ ឬ ធម្មរ័តន៍) ។ ធម្មរាជ ( ធ័ម-មៈ-រាច) ន. ( បា. ) លោកដែលជាស្តេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះសម្ពុទ្ធជាធម្មរាជ ។ ធម្មលាភ (ធ័ម-មៈ-លាប) ន. ( បា. ធម្ម + លាភ ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ : ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។ ធម្មលិខិត ( ធ័ម-មៈ–) ន. ( បា. ធម្ម + លិខិត ) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្តេចក៏មាន : សម្តេចព្រះធម្មលិខិត ។ ធម្មវិធី ( ធ័ម-មៈ–) ន. ( បា. ) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។ ធម្មសង្គាយនា ( ម. ព. ធម្មសង្គីតិ ) ។ ធម្មសង្គាហកត្ថេរ ( ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ–ថែ) ន. (បា. ) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។ ធម្មសង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. ( បា. ) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។ ធម្មសង្គីតិកាចារ្យ ( ធ័ម-មៈ-សង់គីតិកាចា ) ន. ( បា. សំ. ; បា. ធម្មសង្គីតិកាចរិយ ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ ) ។ ធម្មសភា ( ធ័ម-មៈ-សៈភា) ន. ( បា. ; សំ. ធម៌សភា ) សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។ សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មស្សវនកាល ( ធ័ម-ម័ស-សៈវ៉ៈន៉ៈ– ) ន. ( បា. ; សំ. ធម៌ស្រវណកាល ) កាល, ពេលដែលសាធុជនគួរស្តាប់ធម៌ ( ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្តាប់ធម៌ ហៅថា ធម្មស្សវនកាល ) ។ ធម្មសាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. ( បា. ) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ : ធ្វើធម្មសាកច្ឆា, ស្តាប់ធម្មសាកច្ឆា ។ធម្មសាត្រ ( ធ័ម-មៈ-សាត ) ន. ( ម. ព. ធម្មសាស្ត្រ ) ។ ធម្មសាមី ( ធ័ម-មៈ-សាម៉ី ) ន. ( បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑ ) ម្ខាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ ) : ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។ ធម្មសារ ( ធ័ម-មៈ–) ន. ( បា. ) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។ធម្មសាលា ( ធ័ម-មៈ-សាល៉ា ) ន. ( បា. ; សំ. ធម៌សាលា ) សាលាសម្រាប់សាធុជនប្រជុំស្តាប់ធម៌, ប្រឹក្សាអំពីធម៌, សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ ) ។ ធម្មសាសន៍ ( ធ័ម-មៈ-សាស ) ន. ( បា. ) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។ ធម្មសាស្ត្រ ( ធ័ម-មៈ-សាស ) ន. ( បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ ) ឈ្មោះគម្ពីរសំដែងអំពីយុត្តិធម៌ ( ខាងតុលាការ ) : គម្ពីរធម្មសាស្ត្រ ។ ឈ្មោះក្រមច្បាប់យុត្តិធម៌ ( ខាងតុលាការ ) : ច្បាប់ធម្មសាស្ត្រ ( ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬ ធម៌សាស្ត្រ វិញត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។ ធម្មសេនាបតី ( ធ័ម-មៈ-សេន៉ាប៉ៈដី ) ន. ( បា. ធម្មសេនាបតិ ) នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក ( សាវ័កខាងស្ដាំ ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ : ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។ ធម្មសំវេគ ( ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក ) ន. ( បា. ) សេចក្តីសំវេគចំពោះធម៌មាន ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព. សំវេគ ផង) ។ ធម្មាចារ្យ ( ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ : លោកជាធម្មាចារ្យរបស់ខ្ញុំ ។ ធម្មាធិករណ៍ ( ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍អំពីធម៌; សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មាធិការ ( ធ័ម-មា–) ន. (បា. ; សំ. ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។ ធម្មាធិការនាយក ( ធ័ម-មាធិការ៉ៈនាយក់ ) ន. ( បា. ; សំ. ធម៌ាធិ– ) នាយក ( អធិបតីឬចាងហ្វាង ) សាលាជំនុំក្តី ។ ធម្មាធិការី ( ធ័ម-មាធិការ៉ី) ន. (បា. ; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្តី, អ្នកជំនុំក្តី (ចៅក្រម) ។ ធម្មាធិដ្ឋាន ( –ធិត-ឋាន ) ន. ( បា. ) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា : បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើមហៅថាពាក្យជា ធម្មាធិដ្ឋាន។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព. នោះផង) ។ ធម្មាធិបតេយ្យ ( ធ័ម-មាធិប៉ៈតៃ ) ន. ឬ គុ. (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។ធម្មាធិប្បាយ ( ធ័ម-មាធិប-បាយ ) ន. ( បា. ) សេចក្តីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។ ធម្មារម្មណ៍ ( –រ៉ម់ ) ន. ( បា. ) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ រូប១ និព្វាន១ ហៅថា ធម្មារម្មណ៍ ។ ធម្មាសនៈ ឬ ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ ធ័ម-មាស ) ន. (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ : អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។ ធម្មិក ( ធ័ម-មិក ) គុ. ( បា. ; សំ. ធរ្មិក ) ដែលប្រកបដោយធម៌ : ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក ។ ល ។ ធម្មិករាជ ( ធ័ម-មិកៈរាច ) ន. ( បា. ; សំ. ធរ្មិករាជ ) ស្តេចប្រកបដោយធម៌, ស្តេចទ្រង់ទសពិធធម៌ : ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។ ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. ( បា. ) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្តែងប្រាប់ឲ្យដឹងថាប៉ុណ្ណេះប៉ុណ្ណោះ : ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសម្តែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាងមកពិចារណាឬយកមកសម្តែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ យ៉ាងនោះគឺ ១- សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២- សត្វលោកឥតមាកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិអ្វីក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤- សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ច មិនដែលពេញចំណង់ខ្លួនទេ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម៌រត្ន ឬ ធម៌រ័ត្ន» មានន័យដូចម្ដេច ?


ធម៌រត្ន ឬ ធម៌រ័ត្ន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ដូចគ្នានឹងធម្មរតនៈ ឬ ធម្មរ័តន៍) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធម៌» មានន័យដូចម្ដេច ?


ធម៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធម៌ ) ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ បាប សុចរិត ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្តីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់ ។ ល ។ ពាក្យនេះប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ ទៀតដូចជា ធម្មកថា (ធ័ម-មៈកៈថា) ន. ( បា. ) សំម្ដីដែលជាធម៌; ការសំដែងធម៌ ។ ធម្មកម្ម (ធ័ម-មៈក័ម) ន. (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។ ព. ផ្ទ. អធម្មកម្ម ។ ធម្មកាយ (ធ័ម-មៈ—) ន. ( បា. ; សំ. ធម៌កាយ ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជារូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិនិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។ ធម្មការ (ធ័ម-មៈ—) ន. ( បា. ធម្ម + ការ ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចខាងផ្លូវសាសនា ។
ឧទាហរណ៍៖ ក្រសួងធម្មការ ។

                 ធម្មក្ខន្ធ ( ធ័ម-ម័ក-ខ័ន) ន. ( បា.; សំ. ធម៌ស្កន្ធ ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព. ខន្ធ ផង) ។ ធម្មគុណ ( ធ័ម-មៈ-គុណ ) ន. ( បា. ; សំ. ធម៌គុណ ) គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឲ្យបានសេចក្តីសុខ ។ ធម្មគោរព ( ធ័ម-មៈ-គោរប់ ) ន. ( សំ. ធម៌ + គៅរវ ; បា. ធម្ម + គារវ ) សេចក្តីកោតក្រែងចំពោះធម៌ គឺសេចក្តីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សម្តែងជាមុនបង្អស់ប្រាប់សេចក្តីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ: សាស្ត្រាព្រះធម្មគោរព ។ ធម្មចក្ក ( ធ័ម-មៈ ច័ក ) ន. ( បា. ; សំ. ធម៌ចក្រ ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលដែលព្រះអង្គបានត្រាស់ទើបនឹងបាន ៥៩ ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកង់រទេះ ។ធម្មចក្កប្បវត្តនសូត្រ ( ធ័ម-មៈ ច័ក-ក័បប៉ៈវុ័ត-តៈន៉ៈសូត ) ន. ( បា. —សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។ ធម្មចក្ខុ ( ធ័ម-មៈ-ច័កខុ) ន. ( បា.; សំ. ធម៌ចក្សុស៑ ឬ—ចក្សុ ) ភ្នែកគឺធម៌ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ ( ម. ព. មគ្គ និង អរិយមគ្គ ផង ) ។ ធម្មចេតិយ (ធ័ម-មៈចេតិយ៉ៈឬ—ចេដី) ន. (បា. ; សំ. ធម៌ចៃត្យ ) ចេតិយដែលបញ្ចុះព្រះធម៌ ។ ធម្មមន្ទីរ, តួគម្ពីរឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។ ធម្មជាត ឬ ធម្មជាតិ (ធ័ម-មៈ-ជាត) ន. ( បា. ) ធម៌, សភាវៈ, សភាព ។ ធម្មតា ( ធ័ម-មៈ-ដា ) ន. ( បា. ) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។ ធម្មទាន ( ធ័ម-មៈ—) ន. ( បា. ) ការឲ្យធម៌ គឺការសម្ដែង, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ : ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។ ធម្មទូត ( ធ័ម-មៈ— ) ន. ( បា. ) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។ ធម្មទេសនា ( ធ័ម-មៈ-ទេសៈន៉ា ឬ —ទេសា្ន ) ន. ( បា. ) ការ, ដំណើរសម្តែងធម៌ ។ ធម្មធាតុ ( ធ័ម-មៈ-ធាត) ន. ( បា. ) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។ ធម្មនិទ្ទេស ( ធ័ម-មៈ-និត-ទេស ) ន. ( បា. ) និទ្ទេសនៃធម៌, ការសម្តែងញែកចែកនូវធម៌ ។ធម្មនិយម ឬ ធម្មនិយាម ( ធ័ម-មៈ-និយំ ឬ—និយាម) ន. ( បា. ) សេចក្តីកំណត់តាមធម្មតា, អ្វីៗដែលរមែងកើតមានតាមធម្មតា ។ធម្មនីតិ ( ធ័ម-មៈ— ) ន. (បា. ) ឈ្មោះគម្ពីរមួយដែលសម្តែងអំពីបែបគតិលោក និងគតិធម៌ ។ ធម្មនុញ្ញ ឬ ធម្មនូញ្ញ ( ធ័ម-មៈ-នុញ, ឬ—នូញ) ន. ( បា. ) ឈ្មោះច្បាប់មួយក្រម សម្តែងពីរបៀបការក្នុងតុលាការ ( ម. ព. រដ្ឋធម្មនុញ្ញ ផង ) ។ធម្មន្តេវាសិក ( ធ័ម-ម័ន-តេវាសិក) ន. ( បា. ) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។ ធម្មប្បដិបត្តិ ( ធ័ម-ម័ប-ប៉ៈ-ដិ-បុ័ត-តិ ឬ—ប៉ៈដិបាត់) ន. ( បា. ) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ : ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។ ធម្មប្បដិរូប ( ធ័ម-ម័ប-ប៉ៈដិ— ) ន. ( បា. ) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ : សេចក្តីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។ ធម្មប្បដិសម្ភិទា ( ធ័ម-ម័ប-ប៉ៈដិ-សាំ-ភិទា) ន. ( បា. ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។ ធម្មបថ ( ធ័ម-មៈ-បត់ ) ន. (បា. ) គន្លងធម៌, ផ្លូវធម៌ ។ ធម្មបទ ( ធ័ម-មៈ-បត់) ន. ( បា. ) ផ្លូវធម៌, លំអានធម៌។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ ធម្មបទដ្ឋកថា ( ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា ) ន. ( បា. ) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្តីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។ ធម្មបរិយាយ ( ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ–បរ៉ិ–) ន. ( បា. ) បរិយាយនៃធម៌, សេចក្តីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្តីតាមដំណើរធម៌ : ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។ ធម្មបាមោជ្ជ ( ធ័ម-មៈប៉ាម៉ោច ) ន. ( បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ ) សេចក្តីរីករាយចំពោះធម៌ ។ធម្មបាល ( ធ័ម-មៈ–) ន.( បា. ) អ្នករក្សាធម៌ ។ ធម្មបីតិ ( ធ័ម-មៈ-ប៉ីតិ ) ន. ( បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ ) ដំណើរក្រេបផឹករសធម៌; សេចក្តីរីករាយចំពោះធម៌ : អ្នកមានធម្មបីតិក្នុងសន្តាន រមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។ធម្មបូជា ( ធ័ម-មៈ–) ន. ( បា. ) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ : វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។ ធម្មមន្ទីរ ( ធ័ម-មៈ-មន់ទី ) ន. ( បា. ធម្មមន្ទិរ ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។ធម្មមាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។ ធម្មមូល ( ធ័ម-មៈ–) ន. (បា. ) ឫសគល់នៃធម៌, ទីតាំងនៃធម៌ : សេចក្តីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។ ធម្មមោទនា ( ធ័ម-មៈមោទៈនា ) ន. ( បា. ) សេចក្តីរីករាយចំពោះធម៌ ។ ធម្មយុត្ត ( ធ័ម-មៈយុត) ន. ឬ គុ. ( បា. សំ. ធម៌យុក្ត ) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។ ធម្មយុត្តិកនិកាយ (ធ័ម-មៈ-យុត-តិកៈ–) ន. ( បា. ) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ ( ម. ព. នេះផង ) ។ ធម្មរក្ខិត ( ធ័ម-មៈ-រ័កខិត ) ន. ឬ គុ. ( បា. សំ. ធម៌រក្សិត ) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។ ធម្មរក្ខិតា ( ធ័ម-មៈរ័កខិតា) ន. ( បា. ) ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ : ស្ត្រីធម្មរក្ខិតា ។ ធម្មរក្សា ( ធ័ម-មៈ-រ័កសា) ន. ( សំ. ធម៌ + រក្ស ) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី : ព្រះធម្មរក្សា ។ ធម្មរតនៈ ឬ ធម្មរ័តន៍ ( ធ័ម-មៈ-រៈតៈន៉ៈ ឬ –រ័ត ) ន. ( បា. ធម្មរតន; សំ. ធម៌រត្ន ) កែវគឺព្រះធម៌ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។ ធម៌រត្ន ឬ ធម៌រ័ត្ន ( ធ័រ-រ័ត) ន. (ដូចគ្នានឹងធម្មរតនៈ ឬ ធម្មរ័តន៍) ។ ធម្មរាជ ( ធ័ម-មៈ-រាច) ន. ( បា. ) លោកដែលជាស្តេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះសម្ពុទ្ធជាធម្មរាជ ។ ធម្មលាភ (ធ័ម-មៈ-លាប) ន. ( បា. ធម្ម + លាភ ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ : ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។ ធម្មលិខិត ( ធ័ម-មៈ–) ន. ( បា. ធម្ម + លិខិត ) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្តេចក៏មាន : សម្តេចព្រះធម្មលិខិត ។ ធម្មវិធី ( ធ័ម-មៈ–) ន. ( បា. ) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។ ធម្មសង្គាយនា ( ម. ព. ធម្មសង្គីតិ ) ។ ធម្មសង្គាហកត្ថេរ ( ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ–ថែ) ន. (បា. ) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។ ធម្មសង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. ( បា. ) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។ ធម្មសង្គីតិកាចារ្យ ( ធ័ម-មៈ-សង់គីតិកាចា ) ន. ( បា. សំ. ; បា. ធម្មសង្គីតិកាចរិយ ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ ) ។ ធម្មសភា ( ធ័ម-មៈ-សៈភា) ន. ( បា. ; សំ. ធម៌សភា ) សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។ សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មស្សវនកាល ( ធ័ម-ម័ស-សៈវ៉ៈន៉ៈ– ) ន. ( បា. ; សំ. ធម៌ស្រវណកាល ) កាល, ពេលដែលសាធុជនគួរស្តាប់ធម៌ ( ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្តាប់ធម៌ ហៅថា ធម្មស្សវនកាល ) ។ ធម្មសាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. ( បា. ) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ : ធ្វើធម្មសាកច្ឆា, ស្តាប់ធម្មសាកច្ឆា ។ធម្មសាត្រ ( ធ័ម-មៈ-សាត ) ន. ( ម. ព. ធម្មសាស្ត្រ ) ។ ធម្មសាមី ( ធ័ម-មៈ-សាម៉ី ) ន. ( បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑ ) ម្ខាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ ) : ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។ ធម្មសារ ( ធ័ម-មៈ–) ន. ( បា. ) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។ធម្មសាលា ( ធ័ម-មៈ-សាល៉ា ) ន. ( បា. ; សំ. ធម៌សាលា ) សាលាសម្រាប់សាធុជនប្រជុំស្តាប់ធម៌, ប្រឹក្សាអំពីធម៌, សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ ) ។ ធម្មសាសន៍ ( ធ័ម-មៈ-សាស ) ន. ( បា. ) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។ ធម្មសាស្ត្រ ( ធ័ម-មៈ-សាស ) ន. ( បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ ) ឈ្មោះគម្ពីរសំដែងអំពីយុត្តិធម៌ ( ខាងតុលាការ ) : គម្ពីរធម្មសាស្ត្រ ។ ឈ្មោះក្រមច្បាប់យុត្តិធម៌ ( ខាងតុលាការ ) : ច្បាប់ធម្មសាស្ត្រ ( ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬ ធម៌សាស្ត្រ វិញត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។ ធម្មសេនាបតី ( ធ័ម-មៈ-សេន៉ាប៉ៈដី ) ន. ( បា. ធម្មសេនាបតិ ) នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក ( សាវ័កខាងស្ដាំ ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ : ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។ ធម្មសំវេគ ( ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក ) ន. ( បា. ) សេចក្តីសំវេគចំពោះធម៌មាន ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព. សំវេគ ផង) ។ ធម្មាចារ្យ ( ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ : លោកជាធម្មាចារ្យរបស់ខ្ញុំ ។ ធម្មាធិករណ៍ ( ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍អំពីធម៌; សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មាធិការ ( ធ័ម-មា–) ន. (បា. ; សំ. ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។ ធម្មាធិការនាយក ( ធ័ម-មាធិការ៉ៈនាយក់ ) ន. ( បា. ; សំ. ធម៌ាធិ– ) នាយក ( អធិបតីឬចាងហ្វាង ) សាលាជំនុំក្តី ។ ធម្មាធិការី ( ធ័ម-មាធិការ៉ី) ន. (បា. ; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្តី អ្នកជំនុំក្តី (ចៅក្រម) ។ ធម្មាធិដ្ឋាន ( –ធិត-ឋាន ) ន. ( បា. ) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា : បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើមហៅថាពាក្យជា ធម្មាធិដ្ឋាន។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព. នោះផង) ។ ធម្មាធិបតេយ្យ ( ធ័ម-មាធិប៉ៈតៃ ) ន. ឬ គុ. (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។ធម្មាធិប្បាយ ( ធ័ម-មាធិប-បាយ ) ន. ( បា. ) សេចក្តីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។ ធម្មារម្មណ៍ ( –រ៉ម់ ) ន. ( បា. ) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ រូប១ និព្វាន១ ហៅថា ធម្មារម្មណ៍ ។ ធម្មាសនៈ ឬ ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ ធ័ម-មាស ) ន. (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ : អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។ ធម្មិក ( ធ័ម-មិក ) គុ. ( បា. ; សំ. ធរ្មិក ) ដែលប្រកបដោយធម៌ : ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក ។ ល ។ ធម្មិករាជ ( ធ័ម-មិកៈរាច ) ន. ( បា. ; សំ. ធរ្មិករាជ ) ស្តេចប្រកបដោយធម៌, ស្តេចទ្រង់ទសពិធធម៌ : ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។ ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. ( បា. ) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្តែងប្រាប់ឲ្យដឹងថាប៉ុណ្ណេះប៉ុណ្ណោះ : ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសម្តែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាងមកពិចារណាឬយកមកសម្តែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ យ៉ាងនោះគឺ ១- សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២- សត្វលោកឥតមាកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិអ្វីក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤- សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ច មិនដែលពេញចំណង់ខ្លួនទេ ។ ល ។

                    ( សំ. ; បា. ធម្ម ) សភាវៈដែលទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល ។ ( ម. ព. ធម្ម ផង ) ។ ពាក្យនេះ ខ្មែរយើងធ្លាប់ប្រើជាធម្មតាមក គឺសំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទួទៅដែលទាក់ទងដោយពុទ្ធសាសនា

ឧទាហរណ៍៖ រៀនធម៌, សូត្រធម៌, ចេះធម៌, ចាំធម៌, ស្តាប់ធម៌, សម្តែងធម៌, ធម៌អាថ៌ អត្ថបទរបស់ធម៌ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធមនីបប្ផាសឹក» មានន័យដូចម្ដេច ?

ធមនីបប្ផាសឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម្មនីដែលនាំឈាមទៅកាន់សួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធមនី» មានន័យដូចម្ដេច ?


ធមនី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធមនិ ) សរសៃដែលនាំរសឲ្យជ្រួតជ្រាបក្នុងសពាង្គកាយ, សរសៃឈាម ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះធមនី ( ម. ព. នហារុ ផង ) ។

                 សរសៃដែលនាំឈាម ពីសព៌ាង្គកាយទៅឱ្យបេះដូង (សរសៃនាំឈាមខ្មៅ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធន់» មានន័យដូចម្ដេច ?


ធន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រាំ, អត់ធ្មត់; ស៊ូ ។
ឧទាហរណ៍៖ ធន់ជំងឺ, ធន់ក្តៅ, ធន់ត្រជាក់, គាត់ប្រើឲ្យធ្វើការធ្ងន់ណាស់ ខ្ញុំធន់មិនបានទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនុហត្ថ» មានន័យដូចម្ដេច ?


ធនុហត្ថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. ធនុហស្ដ) អ្នកមានធ្នូក្នុងដៃ គឺខ្មាន់ធ្នូ ពួកធនុហត្ថ (ហៅថា អាវុធហត្ថ “”អាវុត-ធៈហាត់”” ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនុ» មានន័យដូចម្ដេច ?


ធនុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ធនុ ឬ ធនុស៑ ) ធ្នូ ។ ឈ្មោះរាសី (ខែ) ទី ៩ ប្រើតាមសុរិយគតិ មាន ៣១ ថ្ងៃ, ហៅថា ធនុរាសី ឬ ខែធនុ ត្រូវគ្នានឹងខែដេសមប្រិ៍បារាំងសែស ។ សព្វថ្ងៃនេះ យើងប្រើជា ធ្នូ ជាខែទី ១២ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនិន» មានន័យដូចម្ដេច ?


ធនិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ធនិន៑) អ្នកមានទ្រព្យ ដង្ខៅ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ធនិន៑) អ្នកមានទ្រព្យ ដង្ខៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Faience (Art Dictionary)

Faience : type of tin-glazed earthenware, often used for architectural purposes. Also: archeological term for a type of ancient pottery in Egypt, comprising wares of glazed powdered quartz.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Ethnographic art (Art Dictionary)

Ethnographic art : art inspired by a particular racial culture, especially of the primitive type.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Etching (Art Dictionary)

Etching : process in which the design is drawn on a metal plate through a wax ground; the design is cut into the plate with acid, and printed. Also: a print produced by this method.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Engraving (Art Dictionary)

Engraving : the technique of incising lines on wood, metal etc. Also: the impression made from the engraved block.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Enamelling (Art Dictionary)

Enamelling : the process of fusing a vitreous substance (usually lead/potash glass) to metal at high temperature (about 800 degrees Cent) – as used in decorative metalwork and goldsmithing; see Cloisonne and Champleve.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Emboss (Art Dictionary)

Emboss : to mould, stamp, or carve a surface to produce a design in relief.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Encaustic Painting (Art Dictionary)

Encaustic Painting : ancient technique of painting with wax and pigments fused by heat.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Easel painting (or picture) (Art Dictionary)

Easel painting (or picture) : small or medium-sized painting executed at an easel. These were usually intended for collectors and conoisseurs, although the term may also be used generally for any portable painting, as opposed to mural painting.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Ecce homo (Latin, “Behold the man”) (Art Dictionary)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Drypoint (Art Dictionary)

Drypoint : Copper engraving technique.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Earthenware (Art Dictionary)

Earthenware : pottery made from red or white clay, fired in a kiln at less than 1200 degrees Cent.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Easel (Art Dictionary)

Easel : An upright support (typically a tripod) employed for holding an artist’s canvas while it is being painted.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Disegno (Art Dictionary)

Disegno : Literally, “drawing” or “design”, but which during the Renaissance acquired a broader meaning of overall concept.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Dome (Art Dictionary)

Dome : Architectural feature found on top of buildingd like the Pantheon in Rome, the Cathedral in Florence (Brunelleschi), Saint Peter’s Basilica in Rome (Michelangelo and others), St Paul’s Cathedral in London (Christopher Wren) and the Pantheon in Paris, designed by Jacques-Germain Soufflot (1713-80).

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Drawing (Art Dictionary)

Drawing : Refers to the monochrome use of pencil, charcoal, pen, ink, or similar mediums on paper, card or other support, producing linework or a linear quality rather than mass. When used of a painting, it refers more specifically to the artist’s method of representing form by these means, rather than by the use of colour and paint.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Diptych (Art Dictionary)

Diptych : Pair of painted or sculptured panels hinged or joined together; especially popular for devotional pictures in the Middle Ages; see altarpiece.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Design (artistic) (Art Dictionary)

Design (artistic) : The plan involved in making something according to a set of aesthetics.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Direct carving (Art Dictionary)

Direct carving : Method of stone sculpture where form is carved immediately out of the block, and not transferred from a model.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Decorative art (Art Dictionary)

Decorative art : Collective name for art forms like ceramics, tapestries, enamelling, stained glass, metalwork, paper art, textiles, and others, which are deemed to be ornamental or decorative, rather than intellectual or spiritual. See also: French Decorative Arts (c.1640-1792).

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Decoupage (Art Dictionary)

Decoupage : Victorian craft which involves the cutting out of motifs from paper, gluing them to a surface and layering with varnish to give a completely smooth finish.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Degenerate art (“Entartete Kunst”) (Art Dictionary)

Degenerate art (“Entartete Kunst”) : Nazi propaganda term used from c.1937 for works of modern art disapproved of by the party.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនិត» មានន័យដូចម្ដេច ?


ធនិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះព្យញ្ជនៈ ១០ តួក្នុងវគ្គទាំង ៥ គឺ ខ ឃ ឆ ឈ ឋ ឍ ថ ធ ផ ភ ជាអក្សរមានសំឡេងតឹង មានសូរអក្សរ ហ លាយចូលផង; សំឡេងសំ. បា. ជា ក្ហៈ គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ ( ឬ ត្ហ៎ៈ), ឌ្ហៈ; ត្ហៈ ទ្ហៈ; ប្ហៈ (ប៉្ហៈ) ព្ហៈ; ជាគូគ្នានឹងព្យញ្ជនៈជា សិថិល ១០ តួគឺ កៈ គៈ; ចៈ ជៈ; ដៈ (ឬ ត៎ៈ) ឌៈ; តៈ ទៈ; បៈ (ប៉ៈ) ពៈ (គួរយល់ថា សិថិល “”មានសំឡេងធូរ”” ធនិត “”មានសំឡេងតឹង ព្រោះមានសំឡេង ហ ផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏ សិថិល និង ធនិត មានសំឡេងធូរតឹងផ្សេងពីគ្នាដែរ គួរតែស្តីនិយាយកុំឲ្យច្រឡំគ្នា ដូចព្យញ្ជនៈជា សិថិល ថា ក្នុង ក្មេង ម្តាយក្មេក; គ្នា គ្នេរគ្នាន់; ច្នេះ ច្នៃ; ត្នោត ត្មាត ត្មោង; ប្ដី ប្ដឹង ជាដើម កុំនិយាយជាសំឡេង ធនិត ថា ខ្នុង ខ្មេង ម្តាយខ្មេក; ឃ្នា ឃ្នេរឃ្នាន់; ឆ្នេះ ឆ្នៃ; ថ្នោត ថ្មាត ថ្មោង; ផ្ដី ផ្តឹង។ ល ។ ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Decalcomania (decalcomanie) (Art Dictionary)

Decalcomania (decalcomanie) : American term for lithography.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Dark Ages (Art Dictionary)

Dark Ages : period of the Middle Ages from c.5th century CE to 10th century, considered a phase in which philosophy and the arts were ignored or actively hindered.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Cycladic art (Art Dictionary)

Cycladic art : type of Aegean art from the Cyclades – a group of Greek islands – c.2800 BCE to 1100 BCE.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Curvilinear (Art Dictionary)

Curvilinear : Design or patternwork (eg. Etruscan/Celtic interlace) based on pattern of curved lines; sinuous.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Crafts (Art Dictionary)

Crafts : A category embracing most decorative arts.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Contrapposto (“opposite”, “anti-thesis”, “placed against”) (Art Dictionary)

Contrapposto (“opposite”, “anti-thesis”, “placed against”) : word used in sculpture, referring to the posing of human form so that head and shoulders are twisted in a different direction from hips and legs.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Content, of a painting (Art Dictionary)

Content, of a painting : This traditionally refers to the message contained and communicated by the work of art, embracing its emotional, intellectual, symbolic, and narrative content.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនិកាធិបតេយ្យ» មានន័យដូចម្ដេច ?


ធនិកាធិបតេយ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋាភិបាលដែលអំណាចធ្លាក់ទៅក្នុងកណ្តាប់ដៃ នៃអ្នកមានទ្រព្យ​ស្តុកស្តម្ភ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Contemporary art (Art Dictionary)

Contemporary art : A rather loose term, used by museums to describe post-war art, and by art critics to refer to art since 1970.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Conte crayon (Art Dictionary)

Conte crayon : Proprietary manufactured chalk.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Concrete Art (Art Dictionary)

Concrete Art : Term coined in 1930 when Theo van Doesburg became editor of the magazine art Concret; it is sometimes used as a synonym for abstract art, though the emphasis is not just on geometric or abstract form, but on structure and organization in both design and execution.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Conceptualism/Conceptual Art (Art Dictionary)

Conceptualism/Conceptual Art : Form in which the concepts and ideas are more important than tangible, concrete works of art.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Computer Art (Art Dictionary)

Computer Art : Visual images either computer-generated or computer-controlled using software or hardware tools. Also referred to as Digital art.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ធនានុគ្រោះ» មានន័យដូចម្ដេច ?


ធនានុគ្រោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់រង្វាន់ ដែលបើកឱ្យក្រៅបៀវត្ស៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Composition, of a painting (Art Dictionary)

Composition, of a painting : Composition describes the complete work of art, and in particular the way that all its elements unite in an overall effect. Compositional elements in a painting might include: size of canvas, subject matter, focal points of the picture (if any), colour scheme, tonal warmth and contrasts, draughtsmanship, representation and meaning, among others.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Colour wheel (Art Dictionary)

Colour wheel : A diagrammatic chart showing the placement of colors in relationship to each other. For more details, see: Colour Theory in Painting.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Colour (Art Dictionary)

Colour : For a general guide, see: Colour in Painting.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Colourism (Art Dictionary)

Colourism : Term applied to various periods of painting, e.g. 16th-century Venetian, in which colour was emphasized, rather than drawing. “colourist” is an artist who specializes in, or is famed for, his/her use of colour.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Colorito (Art Dictionary)

Colorito : Renaissance term for colouring – mastery of colour in painting.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Colonial Art of America (Art Dictionary)

Colonial Art of America : 17th/18th century portraiture, miniatures, architecture, furniture-making and crafts in America. For a comparison, see: Australian Colonial Painting (c.1780-1880).

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖