Posted on Leave a comment

តើពាក្យ «លលកខ្មោច» មានន័យដូចម្ដេច ?


លលកខ្មោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឺមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្ស ឬគោ ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឲ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃ ឬស្វិតជើង ហៅថា រោគលលកប្រះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលកកែវ» មានន័យដូចម្ដេច ?


លលកកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម្យ៉ាងកម្ពស់ ៨-២០ ម មានសំបកពណ៌ក្រមៅ មានបន្លាដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា លាវ និងវៀតណាម។ ឈើគេនិយមប្រើសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លលក» មានន័យដូចម្ដេច ?


លលក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ពួកទទា ឈ្មោលចេះរងាវ ។ លលកទ្រោល លលកឈ្មោលក្លារងាវខ្ទរ ។ លលកបរ លលកឈ្មោលដើរដំណើរក្រទា ពង់ករធ្វើងីកងាកៗ បញ្ចេញសូរសព្ទរនញាប់រន្ថាន់ កៀងញីឬអួតដល់គ្នា ។ លលកបូល លលកបញ្ចេញសំឡេងឯកសព្ទផ្ទួនពីរៗស្រាលៗរង្វើលៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយៈ» មានន័យដូចម្ដេច ?


លយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. លយ) ឈ្មោះមាត្រារាប់វេលាចំនួន ១០ខណ: គឺ១០០ ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណ ប្រាប់បែបឲ្យរាប់ថា ។
ឧទាហរណ៍៖ ការផ្ទាត់ម្រាមដៃ (បន្តគ្នាមិនដាច់) ១០ដង ជា១ខណៈ ដប់ខណៈជា ១ លយៈ ដប់លយៈជា ១ ខណលយៈ ដប់ខណលយៈជា១ មុហុត្ត ដប់មុហុត្ត ជា ១ ខណមុហុត្ត ។

                    សំឡេងច្រៀងលាយជាមួយនឹងសូរតន្ត្រី ឬចង្វាក់ភ្លេងនិងចម្រៀងត្រូវលាយគ្នា ។
ឧទាហរណ៍៖ លយៈភ្លេង; តន្ត្រីនិងចម្រៀងត្រូវលយៈគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយឆាយ» មានន័យដូចម្ដេច ?


លយឆាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ល្ចយជាយ អ. ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន ។
ឧទាហរណ៍៖ ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ស. ល្ចយជាយ អ. ថ. ល៉យឆាយ) លយជាយ គឺស្លៀកសំពត់សម្លុយក្បិន ។

 ឧទាហរណ៍៖ ស្លៀកលយឆាយ (តាមសណ្ដាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយកែវ» មានន័យដូចម្ដេច ?


លយកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល្ចយកវ់ អ. ថ. ល៉យកែវ “បណ្ដែតកែវ” ) ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើ មានរសជូរ ឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្ដែតក្នុងទឹកលាយស្ករនិងអំបិលខ្លះ មានរសផ្អែមលាយជូរប្រៃបន្តិចៗ (បើធ្វើកំពឹសក្រូច ខ្មែរហៅ កំពឹសក្រូចបណ្ដែត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លយ» មានន័យដូចម្ដេច ?


លយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ល្ចយ អ. ថ. ល៉យ) បណ្ដែត ទុងលយសំពៅ (ព. ប្រ.) ទុងហែលទឹកបណ្ដែតខ្លួនបណ្ដោយគ្នា ឬតម្រៀបគ្នា ។
ឧទាហរណ៍៖ លយកន្ទោង លយប្រទីប ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋាន ឬអាការលូកចេញមិនស្មើគ្នា។
ឧទាហរណ៍៖ ព្រំដីលយម្ខាង; ដើរលយគ្នា អណ្ដែតលឿនលយតាមអាកាស ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានសណ្ឋាន ឬអាការលូកចេញមិនស្មើគ្នា ។
ឧទាហរណ៍៖ ព្រំដីលយម្ខាង; ដើរលយគ្នា អណ្ដែតលឿនលយតាមអាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អៀង» មានន័យដូចម្ដេច ?


លម្អៀង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អៀង ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាង ( ចំពោះតែផ្លូវចិត្ត)។
ឧទាហរណ៍៖ លម្អៀងចិត្ត លំអៀងសេចក្ដី; ចៅក្រមកាត់ក្ដីលំអៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អិតលក្ខណៈបច្ចេកទេស» មានន័យដូចម្ដេច ?


លម្អិតលក្ខណៈបច្ចេកទេស


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការលម្អិតលក្ខណៈបច្ចេកទេសនៃសំណង់ រាប់បញ្ចូលទៅក្នុងកិច្ចសន្យា និងការកែប្រែ ឬការបន្ថែមណាមួយ ដែលត្រូវបានធ្វើឡើង និងអនុម័តដោយអ្នកគ្រប់គ្រងគម្រោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អិត» មានន័យដូចម្ដេច ?


លម្អិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អិត ។
ឧទាហរណ៍៖ លម្អិតឲ្យខ្ទេច ។

                      ព. ប្រ. ធ្វើឲ្យវិនាស ឲ្យអស់អំណាច; ឲ្យផុតពូជ លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ ( ប្រើជា លំឥត ក៏បាន) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ទេចឬផង់ល្អិត ម្សៅផង់ ។
ឧទាហរណ៍៖ លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍ ។ ប្រើជា លំឥត ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អន់» មានន័យដូចម្ដេច ?


លម្អន់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លម្អិត ឬលំអិត កិ. ថា។
ឧទាហរណ៍៖ លម្អិតលម្អន់ ធ្វើឲ្យល្អិតល្អន់ គឺធ្វើឲ្យល្អិតប៉ន់ ឲ្យល្អិតខ្ទេចខ្ទី ។

                       ព. ប្រ. ធ្វើឲ្យខ្ទេចខ្ទី; ឲ្យវិនាសអន្តរាយមិនឲ្យលូតលាស់ចម្រើនតទៅទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អង» មានន័យដូចម្ដេច ?


លម្អង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផង់ល្អិត ធូលីល្អិតផង់ ។
ឧទាហរណ៍៖ លម្អងផ្កា លំអងធូលី លំអងឃ្មុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អក់ព័ណ៌» មានន័យដូចម្ដេច ?


លម្អក់ព័ណ៌


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើពណ៌ឲ្យល្អក់ គឺសម្ដែងអាការកិរិយាពុំសមគួរនៅមុខអ្នកដទៃ។
ឧទាហរណ៍៖ គួរបើដែរ វាមកលម្អក់ព័ណ៌នៅកណ្ដាលប្រជុំជន! និយាយលំអក់ព័ណ៌ក្នុងកណ្ដាលជំនុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អក់» មានន័យដូចម្ដេច ?


លម្អក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្អក់។
ឧទាហរណ៍៖ លម្អក់ទឹក លំអក់ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្អ» មានន័យដូចម្ដេច ?


លម្អ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីល្អ ភាវ:ល្អ គឺបែបភាព បែបបទ លំនាំ សណ្ឋាន ទ្រង់ កិរិយា. . . ដែលល្អ។
ឧទាហរណ៍៖ លម្អរូប; ខន្តីជាលំអរបស់អ្នកបា្រជ្ញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្ហែ» មានន័យដូចម្ដេច ?


លម្ហែ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្ហែ ឲ្យទំនេរមានកាលកំណត់ ។
ឧទាហរណ៍៖ លម្ហែខ្លួន ឈប់លំហែ ។ សរ. ជា រម្ហែ ឬ រំហែ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្ហើយ» មានន័យដូចម្ដេច ?


លម្ហើយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យល្ហើយ ហាលខ្យល់ឲ្យល្ហើយ ។
ឧទាហរណ៍៖ ឈរលម្ហើយខ្លួន ។

                     ព. ប្រ. ឈប់អំពីកិច្ចការសម្រាកខ្លួនមានកំណត់កាលវេលា។

ឧទាហរណ៍៖ ឈប់លម្ហើយខ្លួន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវដែលធ្លាក់ខ្យល់ពីទិសឧត្ដរបក់មក ។
ឧទាហរណ៍៖ រដូវលំហើយ លំហើយ ( សរទរដូវ ) ។ សរ. ជា រម្ហើយ ឬ រំហើយ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្ហាច» មានន័យដូចម្ដេច ?


លម្ហាច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីវាលដែលមានទឹកល្ហាច វាលមានទឹកប៉ាចល្ហាច ។
ឧទាហរណ៍៖ លម្ហាចទឹក ទឹកជន់ចូលវាលបែកលំហាច ។

                      បឹងរាក់ដែលក្នុងរដូវភ្លៀងមានទឹកល្ហាច។
ឧទាហរណ៍៖ បឹងលំហាច ។

                      សរ. ជា រម្ហាច ឬ រំហាច ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្ហ» មានន័យដូចម្ដេច ?


លម្ហ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលវាលល្ហ ។
ឧទាហរណ៍៖ លម្ហសមុទ្រ ។

                      ឋានក្រោមជើងហោជាងនៃប្រាសាទ ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ ព្រោះមិនមានដំបូលបាំងសាច ។
ឧទាហរណ៍៖ លំហនាងច្រាល គឺលំហនិងនាងច្រាល (ម. ព. នាងច្រាល ផង) សរសេរជា រម្ហ ឬ រំហ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម្បដ» មានន័យដូចម្ដេច ?


លម្បដ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) អ្នកធ្ងន់ក្នុងកាម អ្នកងប់ចិត្តទៅរកកាម ។
ឧទាហរណ៍៖ មនុស្សលម្បដ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម៉ើព្រៃ, កំពេញ, ដើម ប្រើស» មានន័យដូចម្ដេច ?


លម៉ើព្រៃ, កំពេញ, ដើម ប្រើស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតាលព្រឹក្សតឿម៉្យាង មានដើមជាច្រើនកម្ពស់ ១០-២០ ស.ម ដុះក្នុងវាល្មៅនៃឧបទ្វីបឥណ្ឌូចិន ខាងត្បូង។ គុម្ពវានានឱជារសណាស់ គេតែងរកទិញធ្វើបន្លែ។ ផ្លែផ្អែមដូចលម៉ើធម្មតា បរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម៉ើ» មានន័យដូចម្ដេច ?


លម៉ើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទសន្ដានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម ។
ឧទាហរណ៍៖ លម៉ើច្រើនដុះក្នុងប្រទេសក្ដៅ (សរសេរជា ល្ម៉ើ ក៏បាន តែនាំឲ្យទើសទែងច្រើនជាន់ ) ។

                       ឈ្មោះតាលព្រក្សមួយប្រភេទកម្ពស់ ២-៨ម ដាំដោយវិប្រជាប្រទេសអារ៉ាប់ និងអាហ្វ្រិកខាងជើង តាំងពីប្រមាណជា ៤ពាន់ឆ្នាំ មុនគ.ស។ ជាដំណាំដែលមានផ្លែផ្អែមឆ្ងាញ់ គេនាំទៅក្នុងឥណ្ឌូចិន។ ខ្មែរៗចូលចិត្តបរិភោគណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លម» មានន័យដូចម្ដេច ?


លម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយសំពត់ ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នា សម្រាប់ប្រើការដាក់ប្រាក់ជាដើម។
ឧទាហរណ៍៖ លមប្រាក់ លមបារី ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះថវិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លពបុរី» មានន័យដូចម្ដេច ?


លពបុរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ លវោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លប់» មានន័យដូចម្ដេច ?


លប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់ ។
ឧទាហរណ៍៖ លប់លលក, លប់ទទា; លលកព្រៃជាប់លប់ ។

                    (ម. ព. លុប, គួរប្រើ លុប វិញ តាមប្រភពរបស់ពាក្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លប» មានន័យដូចម្ដេច ?


លប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពួន សំងំ អែបខ្លួន ធ្វើដោយស្ងាត់ ឈ្លប ឃ្លាំ ចូលឬចេញមិនឲ្យគេដឹង។
ឧទាហរណ៍៖ លបមើល លបស្ដាប់ លបចូល លបរត់ ឆ្មាលបកណ្ដុរ ។

                     លបៗ កិ. វិ. សន្សឹមៗ មិនឲ្យឮសូរ ។

ឧទាហរណ៍៖  ដើរលបៗ ។ លបលាក់ លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឲ្យគេឃើញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្ដេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស ។
ឧទាហរណ៍៖ លបផ្ដេក លបបញ្ឈរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន្លោច» មានន័យដូចម្ដេច ?


លន្លោច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត។
ឧទាហរណ៍៖ ចិត្តលន្លោច ឬលន្លោចចិត្ត ។

                      ដែលឆ្ងាយស្រឡោច ។
ឧទាហរណ៍៖ ឆ្ងាយលន្លោច (ម. ព. លន្លង់ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន្លឹម» មានន័យដូចម្ដេច ?


លន្លឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្ងាយ ឬខ្ពស់មើលទៅឃើញលឹមៗ សន្លឹម ។
ឧទាហរណ៍៖ ឆ្ងាយលន្លឹម ខ្ពស់លន្លឹម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន្លាម» មានន័យដូចម្ដេច ?


លន្លាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធំល្ហល្ហេវមើលទៅឃើញល្ហាច ។
ឧទាហរណ៍៖ ទឹកលិចវាលលន្លាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន្លង់» មានន័យដូចម្ដេច ?


លន្លង់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្ងាយសន្លឹមស្រងាត់ ។
ឧទាហរណ៍៖ ឆ្ងាយលន្លង់ ។

                      ច្រើននិយាយផ្សំនឹងពាក្យ លន្លោច ថា ។
ឧទាហរណ៍៖ លន្លង់លន្លោច លន្លង់គួរឲ្យលន្លោចចិត្ត ( ព. កា. ប្រើជា លន្លោចលន្លង់ ក៏បាន) ។

                       ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត​​ ។
ឧទាហរណ៍៖​ ចិត្តលន្លង់លន្លោច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន្តែ» មានន័យដូចម្ដេច ?


លន្តែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទមានផ្កាក្រអូប ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន់តួ» មានន័យដូចម្ដេច ?


លន់តួ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អង្វរសូមទោសដោយទទួលកំហុសលើខ្លួន ។
ឧទាហរណ៍៖ ឯងខុសហើយ ត្រូវលន់តួគេទៅ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន់» មានន័យដូចម្ដេច ?


លន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ ។
ឧទាហរណ៍៖ ល្អលន់, ច្រើនលន់, ប្រសើរលន់; លើសលន់ (ព. កា. ) ។

                       លន់លក់ ឬ លក់លន់ ( ម. ព. លក់ កិ. ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ ។
ឧទាហរណ៍៖ ល្អលន់, ច្រើនលន់, ប្រសើរលន់; លើសលន់ (ព. កា. ) ។

                      លន់លក់ ឬ លក់លន់ ( ម. ព. លក់ កិ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លន» មានន័យដូចម្ដេច ?


លន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាបដោយម្រ័ក្សណ៍ ដោយជាតហិង្គុល ឲ្យឡើងសម្បុររលោង; លនម្រ័ក្សណ៍ លនជាតហិង្គុល ។ លាបលន លាបម្រ័ក្សណ៍ហើយលនជាតហិង្គុលថែមពីលើទៀត ។ រទេះលន រទេះដែលលនម្រ័ក្សណ៍ ឬជាតហិង្គុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិសុទិដ្ឋិនិយម» មានន័យដូចម្ដេច ?


លទ្ធិសុទិដ្ឋិនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលប្រកាន់ជឿថាអ្វីៗនៅក្នុងលោកសុទ្ធតែល្អ សុទ្ធតែប្រពៃ ឬថាល្អច្រើន លើសអាក្រក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិសង្គមនិយម» មានន័យដូចម្ដេច ?


លទ្ធិសង្គមនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលមាននិន្នាការឆ្ពោះទៅរកការកែខៃទាំងស្រុងនូវរបបក្នុងសង្គមមានការដកដីពីកដុម្ពិក៍ការលើកជីវភាពអ្នកធ្វើការដោយកម្លាំងកាយកម្មករក្នុងរោងឧស្សាហកម្មជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិប្រជាធិបតេយ្យ» មានន័យដូចម្ដេច ?


លទ្ធិប្រជាធិបតេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របបគ្រប់គ្រងដែលអំណាចទាំងឡាយនៅក្នុង កណ្តាប់ដៃប្រជារាស្រ្ត គឺប្រជារាស្រ្តបោះឆ្នោតដោយសេរីរើសតំណាងរបស់ខ្លួនឱ្យទៅត្រួតមើលការផែនដី ហើយទម្លាក់គណៈរដ្ឋមន្រ្តីបានទៀត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិទុទិដ្ឋិនិយម» មានន័យដូចម្ដេច ?


លទ្ធិទុទិដ្ឋិនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិរបស់ជនដែលយល់ឃើញហើយប្រកាន់ថា អ្វីៗសុទ្ធតែអាក្រក់សុទ្ធតែដល់នូវអន្តរាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិចក្រពត្តិនិយម» មានន័យដូចម្ដេច ?


លទ្ធិចក្រពត្តិនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិដែលទោរទន់ទៅរកការវាតទីទឹកដីរបស់ខ្លួន ឬចង់ឱ្យមានបរមានភាពលើប្រទេសទាំងពួង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិកុម្មុយនិស្ត» មានន័យដូចម្ដេច ?


លទ្ធិកុម្មុយនិស្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិរួមសម្បាច់ គឺលទ្ធិដែលមានគោលបំណងទៅរកការបែងរំលែកទ្រព្យសម្បតិ្តឱ្យគ្រប់ពលរដ្ឋ តាមសេចក្តីត្រូវការនៃជនម្នាក់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធិ» មានន័យដូចម្ដេច ?


លទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. លព្ធិ) ការឃើញ សេចក្ដីយល់ឃើញ; សេចក្ដីប្រកាន់ជឿ ជំនឿ (យ៉ាងដូចជឿសាសនាជាដើម); ការប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់; ពិធី បែបបទ; ការនិយម ។
ឧទាហរណ៍៖ លទ្ធិពុទ្ធ លទ្ធិព្រាហ្មណ៍ លទ្ធិនិគ្រន្ថ លទ្ធិហោរ មនុស្សមានលទ្ធិផ្សេងគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធពន្ធ» មានន័យដូចម្ដេច ?


លទ្ធពន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកប្រាក់ពន្ធសព្វយ៉ាងដែលទារបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធផលជាក់ស្តែង» មានន័យដូចម្ដេច ?


លទ្ធផលជាក់ស្តែង


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ភ័ស្ដុតាងជាសមិទ្ធកម្ម ដែលរួមមាន៖ ឯកសារផ្សេងៗដែលបញ្ជាក់ពីលទ្ធផលនៃការរកឃើញ និងការផ្ដល់អនុសាសន៍នៃការត្រួតពិនិត្យ និងសមិទ្ធកម្មពាក់ព័ន្ធនឹងគុណភាពនិងបរិមាណ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធផលចុងក្រោយ» មានន័យដូចម្ដេច ?


លទ្ធផលចុងក្រោយ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លទ្ធផលសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយ ការអនុវត្តបានពេញលេញនូវសកម្មភាព។ ផ្តោតលើសេវាកម្មដែលត្រូវផ្តល់ឱ្យ។ លក្ខណៈវិនិច្ឆ័យការអនុវត្តការងារ ដែលឆ្លើយតបទៅនឹងទិន្នផល គឺភាពជោគជ័យមានន័យថា ការធ្វើអតិបរមាចំណាយសរុបក្នុង ១ ឯកតាទិន្នផល។ សូចនាករទិន្នផល អាចវាស់វែងពីគុណភាពទំនិញ ឬផ្នែកសេវាកម្មដែលត្រូវផ្តល់។ ២. លទ្ធផលសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយ ពីការអនុវត្តបានពេញលេញនូវអនុកម្មវិធី និងកម្មវិធីក្នុងរយៈពេលកំណត់មួយ។ ៣. លទ្ធផលដែលទទួលបានពីការសម្រេចបាននូវលទ្ធផលក្នុងឆ្នាំ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធផលក្នុងឆ្នាំ» មានន័យដូចម្ដេច ?


លទ្ធផលក្នុងឆ្នាំ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លទ្ធផលដែលអាចវាស់បានក្នុងឆ្នាំ ក្រោយពីការអនុវត្តកម្មវិធី អនុកម្មវិធី ឬចង្កោមសកម្មភាព។ ២. សមិទ្ធផលដែលទទួលបានពីការអនុវត្តចប់សព្វគ្រប់ នៃចង្កោមសកម្មភាពអនុកម្មវិធី ឬកម្មវិធី។ ៣. ទំនិញ និងសេវាដែលបានមកពីការអនុវត្តចង្កោមសកម្មភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធផល» មានន័យដូចម្ដេច ?


លទ្ធផល


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា លទ្ធផលដែលអាចវាស់វែងបានក្នុងឆ្នាំ ក្រោយការអនុវត្តសកម្មភាព។ ផ្តោតលើគោលបំណងដែលត្រូវធ្វើឱ្យបានសម្រេច តាមរយៈការផ្តល់សេវាកម្ម។ លក្ខណៈវិនិច្ឆ័យការអនុវត្តការងារ គឺប្រសិទ្ធភាពដែលត្រូវធ្វើឱ្យលទ្ធផលមានជាអតិបរមាទាក់ទងទៅនឹងទិន្នផលដែលបានផលិតឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធច្ច័យទាន» មានន័យដូចម្ដេច ?


លទ្ធច្ច័យទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណោយបានមកដោយសារសំបុត្របណ្តាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធកម្មសាធារណៈ» មានន័យដូចម្ដេច ?


លទ្ធកម្មសាធារណៈ


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. កិច្ចលទ្ធកម្មដែលធ្វើឡើងដោយក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត និងដៃគូឯកជនសាធារណៈ។ ២. លទ្ធកម្មដែលធ្វើឡើងដោយក្រសួង ស្ថាប័ន ខេត្ត ក្រុង ឃុំ សង្កាត់ និងស្ថាប័នដែលរដ្ឋកាន់កាប់ ឬស្វ័យគ្រប់គ្រង។ ៣. លទ្ធកម្មដែលធ្វើឡើងដោយក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានសាធារណៈលក្ខណៈរដ្ឋបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធកម្ម» មានន័យដូចម្ដេច ?


លទ្ធកម្ម


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការបានឡើងជាភោគី ឬជាកម្មសិទ្ធិនៃវត្ថុណាមួយ ដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី។ ២. ការទិញ ឬការរកបាននូវទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សា តាមរយៈវិធីសាស្រ្តដែលមានចែងក្នុងច្បាប់នេះ។ ៣. ការរកបាននូវទំនិញនិងសេវាពាក់ព័ន្ធ ឬជាការជួលអ្នកទទួលការសម្រាប់ការងារសាងសង់ តាមរយៈវិធីសាស្ត្រលទ្ធកម្មសាធារណៈ។ ៤. ការរកបាននូវទំនិញនិងសេវាកម្មពាក់ព័ន្ធ ឬជាការជួលអ្នកទទួលការ សម្រាប់ការសាងសង់ ជួសជុល តាមរយៈវិធីសាស្រ្តដែលបានរៀបរាប់ក្នុងវិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លទ្ធ» មានន័យដូចម្ដេច ?


លទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.; សំ. លព្ធ) ដែលបានហើយ។ ប្រើជាបទសមាស :លទ្ធផល ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ :បានទទួលលទ្ធផល គ្មានលទ្ធផល ។ លទ្ធភាព ភាពនៃអ្វីៗដែលបានសម្រេចហើយ ។ ភាពដែលនឹងត្រូវបានត្រូវមាន, ផ្លូវ ឬដំណើរទំនងដែលនឹងអាចធ្វើឲ្យកើតការ ការដែលអាចធ្វើឬអាចប្រព្រឹត្តទៅបាន :រឿងនេះ យើងនឹងលៃលករិះរកលទ្ធភាពយ៉ាងណា ទាល់តែបានសម្រេចពុំខាន; ខ្ញុំគ្មានលទ្ធភាពនឹងសម្រេចកិច្ចការនោះជូនអ្នកបានទេ ។ លទ្ធភោជន លទ្ធលាភ លទ្ធសម្បត្តិ ភោជន លាភ សម្បត្តិ ដែលបានហើយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លត់» មានន័យដូចម្ដេច ?


លត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលត់ ។
ឧទាហរណ៍៖ លត់ភ្លើង ។

                      ជ្រលក់ដែកដែលកំពុងឆេះទៅក្នុងទឹក ដោយស្ទង់ល្បត់តាមត្រូវការ។
ឧទាហរណ៍៖ លត់ដែក លត់កាំបិត ។

                       ព. ប្រ. ធ្វើឲ្យបាត់ក្ដៅ បំបាត់ក្រោធ។
ឧទាហរណ៍៖ លត់ភ្លើងទុក្ខភ្លើងកិលេស លត់កំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លតាប័ត្របានការ» មានន័យដូចម្ដេច ?


លតាប័ត្របានការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លតាប័ត្រដែលរាជការគយចេញឱ្យប្រើប្រាស់ តាមបញ្ញត្តិច្បាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លតាប័ត្រ» មានន័យដូចម្ដេច ?


លតាប័ត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបគំនូរតូចៗ រំលេចដោយភ្ញីផ្កា ដែលគេបិទលើវត្ថុផ្សេងៗ ដូចជាបារី ដប ជាដើម ឧ. បារី ឬឈើគូសដែលយកចូលមកក្នុងប្រទេសខ្មែរ ដោយរត់គយសុទ្ធតែគ្មានបិទលតាប័ត្រ ល្មមសំគាល់ថា បានបង់ពន្ធទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លតា» មានន័យដូចម្ដេច ?


លតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) វល្លិ ។ លតាជាតិ (ល:ដាជាត) ជាតិវល្លិ វល្លិគ្រប់ប្រភេទ; ជាតិដំណាំឡើងទ្រើង ឬដំណាំផ្សេងៗដែលបោះទងវារគ្រប់ប្រភេទ ។ លតាមណី (ល:ដាម:នី) កែវប្រពាល ។ លតាម្រឹគ ទោច; ស្វា ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លត» មានន័យដូចម្ដេច ?


លត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឲ្យឆ្អិនឲ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឲ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំ ឬផើង ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ។
ឧទាហរណ៍៖ លតម្សៅដំណើប លតម្សៅជ្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញ្ជិកា» មានន័យដូចម្ដេច ?


លញ្ជិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ) ស្រីពេស្យា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញ្ឆការ» មានន័យដូចម្ដេច ?


លញ្ឆការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. លាញ្ឆ + ការ ) ជាងឆ្លាក់ត្រា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញ្ឆករ» មានន័យដូចម្ដេច ?


លញ្ឆករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. លញ្ឆ + ករ; សំ. លាញ្ឆ + ករ ) ត្រា ( សម្រាប់បោះ ); ប្រើជា រ. ស. ព្រះលញ្ឆករ ( ព្រះរាជមុទ្រា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញ្ច» មានន័យដូចម្ដេច ?


លញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សំណូក ។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជា : លញ្ចទាន ការឲ្យសំណូក ( ការសូក ) ។ លញ្ចទាយក (—យក់) អ្នកឲ្យសំណូក (អ្នកសូក); បើស្ត្រីជា លញ្ចទាយិកា ។ លញ្ចប្បដិគ្គាហក ( លុ័ញ-ច័ប-ប៉:-ដិក-គាហ:ក: ឬ —ហក់ ) អ្នកទទួលសំណូក ( អ្នកស៊ីសំណូក ); បើស្ត្រីជា លញ្ចប្បដិគ្គាហិកា ។ លញ្ចលាភ ការបានសំណូក ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញ់» មានន័យដូចម្ដេច ?


លញ់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើវត្ថុទន់ជ្រាយឲ្យមូលដោយយកបាតដៃប្រមៀលទៅប្រមៀលមករឿយៗ ។
ឧទាហរណ៍៖ លញ់ទៀន លញ់ដី ។

                       ពពៀចដីជ្រាយវីវាចរឿយៗឲ្យស្មើឲ្យស្អាត ។
ឧទាហរណ៍៖ លញ់លាន ។

                      អង្អែលឈ្លីរឿយៗ។
ឧទាហរណ៍៖ លញ់កំភួនជើង លញ់សរសៃ ។

                      ឈូសឈើឲ្យមូលឲ្យស្អាត ។
ឧទាហរណ៍៖ លញ់សសរ ។

                     សសរលញ់ សសរមូលដែលឈូសសម្អាតរួចហើយ ។ ព. ប្រ. ធ្វើការស្ទើរៗមិនពេញដៃមិនពេញកម្លាំង ។
ឧទាហរណ៍៖ ធ្វើការលញ់ៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លញា» មានន័យដូចម្ដេច ?


លញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកម្ពស់ ២-៣ ម ដុះក្នុងព្រៃក្រាស់ ឬព្រៃល្បោះនៃប្រទេសកម្ពុជា ច្រើនមានជុំវិញទន្លេសាប ក្នុងខេត្តសៀមរាប។ ផ្កាមានក្លិនក្រអូប ក្រេបជញ្ជក់ដោយសត្វឃ្មុំជាច្រើន។ ឈើប្រើសម្រាប់ធ្វើជាសន្លុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លជ្ជី» មានន័យដូចម្ដេច ?


លជ្ជី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស ។
ឧទាហរណ៍៖ មនុស្សលជ្ជី ។

                      បើស្ដ្រីជា លជ្ជិនី (ព. ផ្ទ. អលជ្ជី; អលជ្ជិនី )។ លជ្ជីភាព (បា. លជ្ជិភាវ ) ភាព ដំណើរ របស់អ្នកមានសេចក្ដីខ្មាស (ព. ផ្ទ. អលជ្ជីភាព ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស ។
ឧទាហរណ៍៖ មនុស្សលជ្ជី ។

                     បើស្ដ្រីជា លជ្ជិនី (ព. ផ្ទ. អលជ្ជី; អលជ្ជិនី )។ លជ្ជីភាព (បា. លជ្ជិភាវ ) ភាព ដំណើរ របស់អ្នកមានសេចក្ដីខ្មាស (ព. ផ្ទ. អលជ្ជីភាព ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លជ្ជិនី» មានន័យដូចម្ដេច ?


លជ្ជិនី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. លជ្ជី ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លជ្ជាភាព» មានន័យដូចម្ដេច ?


លជ្ជាភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. លជ្ជា + ភាវ ) ភាវ:នៃសេចក្ដីខ្មាស ដំណើរអៀនខ្មាស។
ឧទាហរណ៍៖ ចូលទៅរកគេដោយលជ្ជាភាព ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង្ហិន» មានន័យដូចម្ដេច ?


លង្ហិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លង់ហិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង្វែក» មានន័យដូចម្ដេច ?


លង្វែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលឬសម័យជាចន្លោះ, ជារវាង ។
ឧទាហរណ៍៖ លង្វែកសាសនា ។

                      ទីឬច្រកជាចន្លោះ, ជារវាង ។
ឧទាហរណ៍៖ ដើរតាមលង្វែកផ្ទះ ។

                      ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុក ហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញនៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ ។
ឧទាហរណ៍៖ បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង្ឃន:» មានន័យដូចម្ដេច ?


លង្ឃន:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. លង្ឃន ) ដំណើរលោត ការផ្លោះរំលង ។ លង្ឃនកម្ម ការហាត់លោត ហាត់ផ្លោះ ។ លង្ឃនកីឡា ល្បែងលោត ល្បែងហក់ផ្លោះរំលង ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង្កាទ្វីប» មានន័យដូចម្ដេច ?


លង្កាទ្វីប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ; បា. —ទីប ) កោះលង្កា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង្កា» មានន័យដូចម្ដេច ?


លង្កា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ឈ្មោះកោះធំមួយ ក្នុងមហាសមុទ្រឥណ្ឌា នៅខាងត្បូងមធ្យមប្រទេស (ហៅ លង្កាទ្វីប ក៏បាន; បារ. សៃឡង់ Ceylan; អ. សៃឡន Ceylon; ម. ព. សីហល: ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង់ហិន» មានន័យដូចម្ដេច ?


លង់ហិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លោហ:មួយប្រភេទសាច់រឹងស្រួយ កើតអំពីរំលាយផ្សំលោហជាតិច្រើនមុខបញ្ជូលគ្នា ។
ឧទាហរណ៍៖ ផ្តិលលង់ហិន កាំបិតលង់ហិន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង់លុះ» មានន័យដូចម្ដេច ?


លង់លុះ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា លុះដល់ ។
ឧទាហរណ៍៖ លង់លុះយប់ស្ងាត់ លង់លុះអធ្រាត្រ (មើលក្នុងពាក្យ លង់ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង់ទ្រនេស» មានន័យដូចម្ដេច ?


លង់ទ្រនេស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួលដេកជាប់ក្រោកទៅណាពុំរួច ។
ឧទាហរណ៍៖ គោចាស់លង់ទ្រនេសនៅក្បែរភូមិ; ដួលលង់ទ្រនេស ។

                    ព. ប្រ. អស់ប្រាក់ចាយ ឬអស់ស្បៀងអាហារ ទាល់ផ្លូវទាល់ដំណើរទៅណាពុំរួច ។
ឧទាហរណ៍៖ អស់ប្រាក់ចាយលង់ទ្រនេសនៅស្រុកគេជាងមួយខែ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដួលដេកជាប់ក្រោកទៅណាពុំរួច ។
ឧទាហរណ៍៖ គោចាស់លង់ទ្រនេសនៅក្បែរភូមិ; ដួលលង់ទ្រនេស ។

                     ព. ប្រ. អស់ប្រាក់ចាយ ឬអស់ស្បៀងអាហារ ទាល់ផ្លូវទាល់ដំណើរទៅណាពុំរួច ។
ឧទាហរណ៍៖ អស់ប្រាក់ចាយលង់ទ្រនេសនៅស្រុកគេជាងមួយខែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង់» មានន័យដូចម្ដេច ?


លង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រុល ស៊ុន ហួស ។
ឧទាហរណ៍៖ លង់គំនិត លង់ដៃ លង់សម្ដី ។

                      លង់ទឹក លិចក្នុងទឹកត្រដរហែលឡើងពុំរួច ។ លង់ ឬលង់លុះ និ. លុះដល់ ហួសមកដល់ ដរាបមកដល់ (ព. កា. )។
ឧទាហរណ៍៖ លង់លុះអធ្រាត្រ ស្ដេចយាងព្រះបាទ ចូលក្នុងដំណាក់ ទតឃើញអាមាត្យ រាជសេវ័ក ឥតសល់មួយនាក់ លក់លង់ស្ងាត់សូន្យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យូរពេក យូរក្រៃ ។
ឧទាហរណ៍៖ អស់កាលដ៏លង់ ឬ —ដ៏យូរលង់ (ព. កា.) : អស់កាលយូរលង់ ព្រះពោធិពង្ស ទ្រង់សាងសីលា ពុំមានប្រមាទ ឲ្យឃ្លាតចរិយា ទើបមហាក្សត្រា ភ្នកនឹកដល់ទាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លង» មានន័យដូចម្ដេច ?


លង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ល្បង ។
ឧទាហរណ៍៖ លងឲ្យដឹងដៃ, លងមើល ។

                      សម្ដែងអាការបន្លាចល្បងមើល ។

ឧទាហរណ៍៖ ខ្មោចលង (បិសាចលង) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដង្កូវល្អិតមួយប្រភេទ កើតក្នុងសាច់ឈើបាក់គាំឬពុកបន្តិចៗ ស៊ីសាច់ឈើនោះជាអាហារ ។
ឧទាហរណ៍៖ ឈើលងស៊ី ( ហៅ កូនលង ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លឃុ» មានន័យដូចម្ដេច ?


លឃុ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ; បា. លហុ ) រហ័ស ឆាប់ រួសរាន់; ស្រាល ។ លឃុក្រម ឬ — វិក្រម (—ក្រំ ) ជំហានរហ័ស; ដែលឈានជើងញាប់ ដែលមានដំណើរលឿន ។ លឃុចិត្ត ឬ លហុ— ចិត្តរហ័ស; ដែលមានចិត្តរហ័សឬស្រាល ។ លឃុចិន្ដា ឬ លហុ— គំនិតរហ័ស គំនិតវៃ ។ ល ។ (ម. ព. លហុ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លគុឌ» មានន័យដូចម្ដេច ?


លគុឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ ; បា. លគុឡ ) ដំបង (ព. កា. ) ។
ឧទាហរណ៍៖ ពួកពលករកាន់លគុឌ ស្ទុះចូលតយុទ្ធប្រឡូកយកជ័យរាល់ប្រាណ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មីវ័ត» មានន័យដូចម្ដេច ?


លក្ស្មីវ័ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. — វត៑ ) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ មានសម្បត្តិ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. — វត៑ ) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ មានសម្បត្តិ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មីបុស្ប» មានន័យដូចម្ដេច ?


លក្ស្មីបុស្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ការបស់លក្ស្មី (ត្បូងទទឹម) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មីបតី» មានន័យដូចម្ដេច ?


លក្ស្មីបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្ដីនៃនាងលក្ស្មី (វិស្ណុ) ។ ល ។ ម្ចាស់នៃសម្បត្តិ ( ក្សត្រទ្រង់រាជ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មី» មានន័យដូចម្ដេច ?


លក្ស្មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.; បា. លក្ខី) សិរី ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ សម្បត្តិ; បុណ្យ បុណ្យភ័ព្វ; លក្ខណៈល្អ ។ នាមទេវធីតាអ្នកបង្កើតលាភ និងស្រីសួស្ដី ( តាមលទ្ធិព្រាហ្មណ៍ ) ។ នាមរបស់ជាយានៃវិស្ណុ ។ ល ។
លក្ស្មីបតី (—ប៉:ដី) ប្តីនៃនាងលក្ស្មី (វិស្ណុ) ។ ល ។ ម្ចាស់នៃសម្បត្តិ ( ក្សត្រទ្រង់រាជ្យ )។ លក្ស្មីបុស្ប (—បុស) ផ្ការបស់លក្ស្មី (ត្បូងទទឹម) ។ លក្ស្មីវ័ត គុ. ឬ ន. ( សំ. — វត៑ ) ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ មានសម្បត្តិ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មណ៍» មានន័យដូចម្ដេច ?


លក្ស្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លក្ស្មណ: ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស្មណ:» មានន័យដូចម្ដេច ?


លក្ស្មណ:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. លក្ស្មណ ) នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី ។
ឧទាហរណ៍៖ ព្រះរាមនិងព្រះលក្ស្មណ៍ ( សរសេរជា លក្ខណ៍ ឬ លក្សណ៍ ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្សណ៍» មានន័យដូចម្ដេច ?


លក្សណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លក្ខណ៍ ) ។ ( ម. ព. លក្ខណ៍ ឬ លក្សណ៍ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ស» មានន័យដូចម្ដេច ?


លក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លក្ខ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកៈសហគមន៍ព្រៃឈើ» មានន័យដូចម្ដេច ?


លក្ខន្តិកៈសហគមន៍ព្រៃឈើ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បទដ្ឋានដែលបានអនុម័តដោយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើស្ដីពីការប្រើប្រាស់និងគ្រប់គ្រងព្រៃសហគមន៍ ស្របទៅតាមផែនការគ្រប់គ្រងព្រៃសហគមន៍ រួមមាន សិទ្ធិនិងកាតព្វកិច្ចរបស់សមាជិកសហគមន៍ព្រៃឈើ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ក្រៅពីសមាជិកសហគមន៍ព្រៃឈើ កម្រៃពីការប្រើប្រាស់ ការបែងចែកផលប្រយោជន៍ ការធ្វើរបាយការណ៍ និងការពិន័យចំពោះបទល្មើសផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកៈសហគមន៍នេសាទ» មានន័យដូចម្ដេច ?


លក្ខន្តិកៈសហគមន៍នេសាទ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា “សេចក្ដីកំណត់ដាច់ស្រេច” ដែលបានអនុម័តដោយមហាសន្និបាតសហគមន៍នេសាទ ស្របតាមគំរូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកៈ» មានន័យដូចម្ដេច ?


លក្ខន្តិកៈ


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា លក្ខន្តិកៈដើម ឬលក្ខន្តិកៈធ្វើការកែប្រែ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកសញ្ញា» មានន័យដូចម្ដេច ?


លក្ខន្តិកសញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាតាមរបៀបច្បាប់លក្ខន្តិក: ឬសញ្ញារបស់ច្បាប់លក្ខន្តិក: ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកប្បញ្ញត្តិ» មានន័យដូចម្ដេច ?


លក្ខន្តិកប្បញ្ញត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ញត្តិរបស់ច្បាប់លក្ខន្តិក: ឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិក: ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិកបុគ្គលិក» មានន័យដូចម្ដេច ?


លក្ខន្តិកបុគ្គលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខន្តិកៈ ទុកជាកិច្ចសន្យា រវាងរដ្ឋ និងមន្រ្តី ឬភ្នាក់ងាររាជការ មានចែងពីលក្ខខណ្ឌដែលត្រូវប្រតិបត្តិតាម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិក:» មានន័យដូចម្ដេច ?


លក្ខន្តិក:


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. លក្ខន្តិក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខន្តិក» មានន័យដូចម្ដេច ?


លក្ខន្តិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ.; < បា. លក្ខ “សេចក្ដីកំណត់” + អន្តិក “ដែលមានក្នុងទីបំផុត ដែលដាច់ស្រេច” ) កំណត់ដែលដាច់ស្រេច; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះលក្ខខ័ណ្ឌច្បាប់ សម្រាប់ក្រសួងរាជការឬសម្រាប់សមាគមនីមួយៗ មានការចូលហ៊ុនគ្នាធ្វើជំនួញជាដើម (បារ. ស្តាទុយ Statut)។
ឧទាហរណ៍៖ លក្ខន្តិកៈនៃអ្នករាជការក្នុងព្រះរាជាណាចក្រ; លក្ខន្តិកៈនៃពុទ្ធិកសមាគម ។

                     លក្ខន្តិកប្បញ្ញត្តិ (—ប័ញ-ញ៉ាត់) បញ្ញត្តិរបស់ច្បាប់លក្ខន្តិក: ឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិក: ។ លក្ខន្តិកសញ្ញា (—ស័ញ-ញ៉ា) សញ្ញាតាមរបៀបច្បាប់លក្ខន្តិក: ឬសញ្ញារបស់ច្បាប់លក្ខន្តិក: ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណ៍» មានន័យដូចម្ដេច ?


លក្ខណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណ: ។ មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណ:អភ័ព្វ ឬមានឫកពាថោក ។ ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណ:ល្អ ។ ល ។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព. លក្ស្មណ: ឬ លក្ស្មណ៍ ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណៈអ៉ិចតង់ស៊ីវ» មានន័យដូចម្ដេច ?


លក្ខណៈអ៉ិចតង់ស៊ីវ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា លក្ខណៈដែលផ្លាស់ប្ដូរទៅតាមបរិមាណរូបធាតុក្នុងប្រព័ន្ធ ។
ឧទាហរណ៍៖ មាឌ ម៉ាស និងថាមពលសរុប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណៈសញ្ញា» មានន័យដូចម្ដេច ?


លក្ខណៈសញ្ញា


មានន័យថា ផ្លាកសញ្ញាសម្គាល់សក្តិយស តួនាទី ។
ឧទាហរណ៍៖ លក្ខណៈសញ្ញានៃអ្នកបើកយន្តហោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណៈរលាយឧស័្មន» មានន័យដូចម្ដេច ?


លក្ខណៈរលាយឧស័្មន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បរិមាណដែលឧស្ម័នរលាយក្នុងវត្ថុរាវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណៈ» មានន័យដូចម្ដេច ?


លក្ខណៈ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភិនភាគ ឫកពារ កិរិយា បែបបទ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណា» មានន័យដូចម្ដេច ?


លក្ខណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ; ( ព. កា. ) ។
ឧទាហរណ៍៖ រីនាងកញ្ញា កបដោយលក្ខណា ឥតមានទាស់ឆ្គង គួរឲ្យមាតា បិតាគ្រប់គ្រង តាមដោយគន្លង ចាស់ព្រឹទ្ធព្រេងនាយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណសម្បត្តិបន្ទាប់» មានន័យដូចម្ដេច ?


លក្ខណសម្បត្តិបន្ទាប់


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សកម្មភាពពិនិត្យឡើងវិញនូវលក្ខណសម្បត្តិបច្ចេកទេស និងហិរញ្ញវត្ថុរបស់អ្នកដែលមានតម្លៃថោកជាងគេបំផុត ដើម្បីបញ្ជាក់ឱ្យដឹងថាតើគេមានសមត្ថភាពអនុវត្តកិច្ចសន្យាដែរឬទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លក្ខណសម្បត្តិនៃបេក្ខជន» មានន័យដូចម្ដេច ?


លក្ខណសម្បត្តិនៃបេក្ខជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខខណ្ឌដែលអ្នកសុំឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានដូចយ៉ាង អាយុ សញ្ជាតិ និងកិរិយាមារយាទ ជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖