Posted on Leave a comment

តើពាក្យ «ផ្ដែកវេរ» មានន័យដូចម្ដេច ?

ផ្ដែកវេរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើករលាស់កិច្ចការធុរៈទាំងស្រុង ដាក់ទៅលើអ្នកដទៃ មិនទទួល ខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង។
ឧទាហរណ៍៖ មិនគួរបើលើកមុខការនេះមកផ្ដែកវេរឲ្យខ្ញុំសោះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែក» មានន័យដូចម្ដេច ?

ផ្ដែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកភារៈឬកិច្ចការទាំងស្រុងដាក់ប្រគល់ឲ្យទៅអ្នកដទៃដោយអាងថាស្រេចនឹងគេ ឬលើកគំនិតផ្អែកទៅលើអ្នកដទៃ។
ឧទាហរណ៍៖ ផ្ដែកមុខការឲ្យ, ផ្ដែកគំនិតទៅលើកូន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដែ» មានន័យដូចម្ដេច ?

ផ្ដែ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្ដាច់ ឬ ផ្ដាំ ថា
ឧទាហរណ៍៖ ផ្ដាច់ផ្ដែកូនចៅ គឺផ្ដាច់កូនស្រីឬចៅស្រីមិនឲ្យទៅគេដោយមានដំណើរទាស់ឆ្គងបន្តិចបន្ដួច; ផ្ដែផ្ដាំ គឺផ្ដាំហើយផ្ដាំទៀតពីនេះខ្លះពីនោះខ្លះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេសផ្ដាស» មានន័យដូចម្ដេច ?

ផ្ដេសផ្ដាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ។
ឧទាហរណ៍៖ សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស, និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេច» មានន័យដូចម្ដេច ?

ផ្ដេច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ផ្ដាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដេក» មានន័យដូចម្ដេច ?

ផ្ដេក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញ៉ាំងអ្នកដទៃឲ្យដេក, ដាក់ឲ្យដេក។
ឧទាហរណ៍៖ ផ្ដេកកូន, ផ្តេកសសរ ។

                      ផ្ដេកចិត្ត បង្អោនបន្ទន់ចិត្តឲ្យស៊ប់ទៅរក ។ ផ្ដេកផ្ដិត ជាប់ចិត្តដិតនៅមិនងាកមិនបែរ។
ឧទាហរណ៍៖ ស្រឡាញ់ផ្ដេកផ្តិត។

                      ផ្ដេកផ្ដួល ផ្ដេកចិត្តផ្តួលខ្លួនដោយស្រឡាញ់រាប់អានលើសលុប ។ ផ្តេកស្រូវ ផ្តេកគុម្ពស្រូវទុំឲ្យដួលរាបរគេន ដើម្បីឲ្យស្រួលច្រូត ( ម. ព. ឈើផ្តេក ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀចៗ» មានន័យដូចម្ដេច ?

ផ្ដៀចៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ផ្ដៀច ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀច» មានន័យដូចម្ដេច ?

ផ្ដៀច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អៀច, ដែលជ្រាយល្អៀចៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀងផ្ដង» មានន័យដូចម្ដេច ?

ផ្ដៀងផ្ដង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយបញ្ឆិតបញ្ឆៀងនាយអាយ, និយាយដួសដង, និយាយដៀងទៅរក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀង» មានន័យដូចម្ដេច ?

ផ្ដៀង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាប់, ជម្រាប, បឹ្តង ដោយមាត់ទទេ ឬដោយសូត្រជាសេចក្ដីរៀបរាប់ឲ្យដឹង ( ស. ស. ប្រើចំពោះតែសមណៈ , បព្វជិត ) ។
ឧទាហរណ៍៖ ត្រូវភិក្ខុមួយរូបជាអ្នកឈ្លាសប្រតិពលផ្តៀងជំនុំសង្ឃឲ្យដឹងជាមុន… ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដៀក» មានន័យដូចម្ដេច ?

ផ្ដៀក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកឈើទាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដើម» មានន័យដូចម្ដេច ?

ផ្ដើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងឡើងជាមុន, ចាប់កធ្វើជាខាងដើម, នាំធ្វើមុនគេ, ប្រារព្ធ។
ឧទាហរណ៍៖ ផ្តើមកសាងសាលារៀន, ផ្ដើមជីកស្រះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដួល» មានន័យដូចម្ដេច ?

ផ្ដួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដួល។
ឧទាហរណ៍៖ ផ្ដួលខ្លួន, ផ្ដួលត្បាល់ ។

                      ព. ប្រ. ធ្វើឲ្យចាញ់, ឲ្យវិនាស។
ឧទាហរណ៍៖ ផ្ដួលឲ្យធ្លាក់យសស័ក្តិ ។ ម. ព. ផ្តេកផ្តួល ក្នុងពាក្យ ផ្តេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដួច» មានន័យដូចម្ដេច ?

ផ្ដួច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួចឡើង. កកើតឡើង, តាំងឡើងជាមុន ។ ផ្តួចផ្តើម តាំងកកើតឡើងជាមុនបង្អស់, ដួចឡើងដើមដំបូង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដូត» មានន័យដូចម្ដេច ?

ផ្ដូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមនុស្ស ដុះដោរឡើងជាសាច់ទន់សម្បុរជាំ មានទំហំប្រមាណប៉ុនគ្រាប់សណ្ដែកបាយ ឬប៉ុនគ្រាប់ពោត ឬក៏ធំទ្រើសជាងនោះទៅទៀត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដុំ» មានន័យដូចម្ដេច ?

ផ្ដុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាដុំ; ប្រមូល, រួបរួមឲ្យជាដុំ ឬជាពួក។
ឧទាហរណ៍៖ ផ្ដុំគ្នានៅមុខសាលារៀន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដុស» មានន័យដូចម្ដេច ?

ផ្ដុស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនធុំស្ទើរជូរស្ទើរឆ្អាបស្ទើរស្អុយ កើតមានដោយផ្អួរ, ផ្អូម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដឺតៗ» មានន័យដូចម្ដេច ?

ផ្ដឺតៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការម្លឺតៗ ឬដែលដកច្បួសម្លឺតៗ
ឧទាហរណ៍៖ ដើរលុយភក់ផឺ្តតៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការម្លឺតៗ ឬដែលដកច្បួសម្លឺតៗ។
ឧទាហរណ៍៖ ដើរលុយភក់ផឺ្តតៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដឺតផ្ដក់» មានន័យដូចម្ដេច ?

ផ្ដឺតផ្ដក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការហបហត់ដកដង្ហើមដោយលំបាក ( និយាយថា ផ្ដាក់ផ្ដឺត ក៏បាន ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការហបហត់ដកដង្ហើមដោយលំបាក ( និយាយថា ផ្ដាក់ផ្ដឺត ក៏បាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដិល» មានន័យដូចម្ដេច ?

ផ្ដិល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត។
ឧទាហរណ៍៖ ផ្ដិលបំផុតពូជ; កាប់ផ្ដិល ។ ( មើលក្នុងពាក្យ ផ្ដាច់ ទៀតផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត។
ឧទាហរណ៍៖ ផ្ដិលបំផុតពូជ; កាប់ផ្ដិល ។ ( មើលក្នុងពាក្យ ផ្ដាច់ ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដិត» មានន័យដូចម្ដេច ?

ផ្ដិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដិត ឬឲ្យជក់ដោយសង្កត់ចុះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រដាសសាច់ព្រួក សម្រាប់ផ្ដិតឲ្យជក់ទឹកសរសេរ ។
ឧទាហរណ៍៖ ក្រដាសផ្ដិត ( ម. ព. ផ្តេក ទៀតផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាំ» មានន័យដូចម្ដេច ?

ផ្ដាំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ញើពាក្យ, ផ្ញើសម្ដី; ពោលពាក្យមានរបៀប, មានកំណត់ ទុកឲ្យអ្នកទទួលស្ដាប់ចងចាំទៅមុខ ។ ផ្ដាំផ្ញើ ផ្ញើបណ្ដាំទៅមកដោយសារគេ ឬផ្ញើសម្ដីទុកឲ្យអ្នកស្ដាប់ចងចាំតរៀងទៅ ។ ផ្ដាំប្រដៅ ស្ដីប្រដៅជាបណ្ដាំទុកឲ្យចងចាំតទៅ ។ ម្ល៉េះហើយផ្ដាំកូន ! ម្ល៉េះហើយរាងចាលផ្ដាំកូនឲ្យចងចាំទៅមុខ ។ ផ្គរផ្ដាំក្ដាមខ្យង ផ្គរដែលលាន់ឮគ្រុមៗវែងៗផ្ទួនៗ ច្រើនតែមាននៅវេលាជិតភ្លឺឬវេលាព្រឹកព្រហាម ដែលមានភ្លៀងជញ្ជ្រំ ក្នុងសម័យជាខាងចុងនៃរដូវភ្លៀង ហាក់ដូចជាស្រែកផ្ដាំពួកមច្ឆជាតិមានក្ដាមខ្យងជាដើម ឲ្យដឹងថាជិតអស់ទឹកភ្លៀងហើយ ( ហៅតាមពាក្យចាស់ទុំថា ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាសាយ» មានន័យដូចម្ដេច ?

ផ្ដាសាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទមានអាការបណ្ដាលឲ្យកណ្ដាស់ ឲ្យហូរហៀរទឹកសំបោរ ។ ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ ខ្ញុំផ្តាសាយពីរបីថ្ងៃហើយ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះបិនា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាសា» មានន័យដូចម្ដេច ?

ផ្ដាសា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យផ្ដន្ទា, ជេរប្រទេចផ្ដន្ទាឲ្យគេវិនាស; ដាក់បណ្ដាសា។
ឧទាហរណ៍៖ គេផ្ដាសាវាខ្លាំងណាស់ព្រោះវាដើរជាន់ដំណាំគេខ្ទេចខ្ចីអស់់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាស» មានន័យដូចម្ដេច ?

ផ្ដាស

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                     ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។

ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត ។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                      ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។
ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលទាសចេញខុសពីផ្លូវពីគន្លង, ខុសរបៀប, ខុសច្បាប់ ខុសសណ្ដាប់, មិនមែន, មិនពិត។
ឧទាហរណ៍៖ មនុស្សផ្ដាស; និយាយតែផ្ដាស ។

                     ផ្តាស ! ខុស!, ព្រើល! …។ មនុស្សទាំងផ្ដាសមនុស្សដែលគេមិនស្គាល់ថាមកពីណា នៅឯណា អាក្រក់ ឬល្អយ៉ាងណា។
ឧទាហរណ៍៖ កុំជឿពាក្យមនុស្សទាំងផ្ដាស ( ប្រើជាពហុវចនៈ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាច់» មានន័យដូចម្ដេច ?

ផ្ដាច់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដាច់ ( បុ. សរ. ផ្ដេច ) ។ ល្អផ្ដាច់ ល្អដាច់គេ ។ ខូចផ្ដាច់ ខូចជាងគេ ។ ផ្ដាច់ផ្ដិល ឬ ផ្ដិលផ្ដាច់ ផ្ដិលឲ្យដាច់ផុតលែងមានតទៅទៀត ។ ផ្តាច់បង់ កាត់បង់; សម្លាប់ ។ ផ្ដាច់ព្រ័ត្រ ( ព. ប្រ. ) ធ្វើបង្ហើយត្រឹមប៉ុណ្ណោះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ (ព. ប្រ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដាក់ផ្ដឺត» មានន័យដូចម្ដេច ?

ផ្ដាក់ផ្ដឺត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ជើង ដ; ម. ព. ផ្ដឺតផ្ដក់ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ជើង ដ; ម. ព. ផ្ដឺតផ្ដក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដល់» មានន័យដូចម្ដេច ?

ផ្ដល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យដល់, ឲ្យធួន គឺជួយបង្គ្រប់, ជួយបំពេញ ឲ្យគ្រប់គ្រាន់, ឲ្យដល់ទីបំផុតកិច្ចការ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ដន្ទា» មានន័យដូចម្ដេច ?

ផ្ដន្ទា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ចាល, ធ្វើទោសផ្ចាល; បន់ឲ្យគេវិនាស។
ឧទាហរណ៍៖ ត្រូវផ្តន្ទាវាតាមច្បាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញោញៗ» មានន័យដូចម្ដេច ?

ផ្ញោញៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការទំពាធ្វើមាត់ច្របូញរឿយៗ។
ឧទាហរណ៍៖ ទំពាផោ្ញញៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញៀវ» មានន័យដូចម្ដេច ?

ផ្ញៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែកឬពីដើមជាចង្កោមៗ មានរសជូរអែមឬជូរ បរិភោគជាចំណីបាន ។
សាលព្រឹក្សមួយប្រភេទ មានកម្ពស់ ១០-២០ម ដុះក្នុងព្រៃក្រាស់នៃប្រទេសអាស៊ីផ្នែកក្តៅ។ ផ្លែមានពណ៌ក្រហម ឬលឿងព្រលែត មានវិជ្ឈមាត្រ ២-៣ ស.ម រសជូរអែម ឬជូរ អាចបរិភោគជាចំណីបាន។ គេនិយមផ្លែផ្ញៀវដាក់ក្នុងស្រាផ្អែម ដើម្បីឱ្យមានក្លិនក្រអូប។ ដើមផ្ញៀវសម្រាប់ធ្វើបង្គោល។ សំបកអាចធ្វើថ្នាំជ្រលក់ ពណ៌ក្រហម។ គ្រូថ្នាំតែងយកឈើខ្លឹមនៃដើមផ្ញៀវផ្សំថ្នាំធ្វើឱសថព្យបាលជំងឺឈឺភ្នែក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញើ» មានន័យដូចម្ដេច ?

ផ្ញើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចូនបញ្ញើពីទីមួយទៅកាន់ទីមួយទៀត។
ឧទាហរណ៍៖ ផ្ញើសំបុត្រទៅបងប្អូននៅកំពង់ចាម, ផ្ញើអីវ៉ាន់តាមកប៉ាល់ ។

                     ដាក់ទុកឲ្យគេទទួលបញ្ញើដោយមានពាក្យផ្ដាំ ឬ សន្យាយ៉ាងណាៗ។
ឧទាហរណ៍៖ ខ្ញុំសុំផ្ញើហិបនេះនៅផ្ទះអ្នកសិនដល់ថ្ងៃស្អែកខ្ញុំនឹងមកយក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញុច» មានន័យដូចម្ដេច ?

ផ្ញុច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញដាក់ឲ្យទល់ឲ្យដល់ឲ្យប៉ះនឹងអ្វីមួយ។
ឧទាហរណ៍៖ ចាប់ផ្ញុច, រុញផ្ញុច, សង្កត់ផ្ញុច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រុញដាក់ឲ្យទល់ឲ្យដល់ឲ្យប៉ះនឹងអ្វីមួយ។
ឧទាហរណ៍៖ ចាប់ផ្ញុច, រុញផ្ញុច, សង្កត់ផ្ញុច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញុក» មានន័យដូចម្ដេច ?

ផ្ញុក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុញដាក់ឲ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក។
ឧទាហរណ៍៖ ផ្ញុកថែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រុញដាក់ឲ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក។
ឧទាហរណ៍៖ ផ្ញុកថែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញាញៗ» មានន័យដូចម្ដេច ?

ផ្ញាញៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការទំពាមើលទៅឃើញផ្ញាញៗ។
ឧទាហរណ៍៖ ទំពាផ្ញា្ញញៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ញាច់ៗ» មានន័យដូចម្ដេច ?

ផ្ញាច់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទំពា។
ឧទាហរណ៍៖ ទំពាផ្ញាច់ៗ ( ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចោត» មានន័យដូចម្ដេច ?

ផ្ចោត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ។
ឧទាហរណ៍៖ ព្រានផ្ចោតកាំភ្លើងពីលើធ្នះបាញ់សំដៅជ្រូកព្រៃ; បាញ់ផ្ចោត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើឲ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ។
ឧទាហរណ៍៖ ព្រានផ្ចោតកាំភ្លើងពីលើធ្នះបាញ់សំដៅជ្រូកព្រៃ; បាញ់ផ្ចោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុច» មានន័យដូចម្ដេច ?

ផ្ចុច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សួរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឲ្យគេចកែរួច។
ឧទាហរណ៍៖ ផ្ចុចសួរ; សួរផ្ចុច ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សួរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឲ្យគេចកែរួច។
ឧទាហរណ៍៖ ផ្ចុចសួរ; សួរផ្ចុច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុងផ្ដើម» មានន័យដូចម្ដេច ?

ផ្ចុងផ្ដើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទំនុកបម្រុងឲ្យឃើញចុងឃើញដើម គឺប្រដុងប្រជាដោយសព្វគ្រប់ឲ្យដុះដាលចម្រើន។
ឧទាហរណ៍៖ មាតាបិតាផ្ចុងផ្ដើមកូនឲ្យរៀនសូត្រ ឬ ឲ្យធ្វើការរកស៊ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចុក» មានន័យដូចម្ដេច ?

ផ្ចុក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជិតណាស់ហាក់ដូចគេយកអ្វីទៅចុក។
ឧទាហរណ៍៖ បាញ់ផ្ចុក, ដាក់ផ្ចុក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចឹក» មានន័យដូចម្ដេច ?

ផ្ចឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើខ្លឹមមានសាច់រឹងជាប់ធន់បានយូរសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗមានធ្វើសសរផ្ទះជាដើម។
ព្រឹក្ស កម្ពស់ ១០-៣០ ម ដុះក្នុងព្រៃស្រោងលើទួល ឬភ្នំ ដែលមានឧព្វេធពី ១៥០ទៅ ១៣០០ ម មានដុះក្នុងឧបទ្វីបឥណ្ឌូចិន។ ឈើលេខមួយ រឹងល្អ សម្រាប់ធ្វើជាស្ពាន ធ្វើកំណល់ ឬសម្រាប់សង់ផ្ទះ។ បើដាក់ហាលភ្លៀងឈើនេះជាប់ត្រឹមតែ ១០-១៥ ម។ បើនៅក្នុងម្លប់ អាចជាប់យូរពី ៥០ ទៅ ៦០ឆ្នាំ។ ជ័រវាគេប្រើធ្វើជាចន្លុះ ឬផ្សំធ្វើឱសថគ្រុនចាញ់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចិតផ្ចង់» មានន័យដូចម្ដេច ?

ផ្ចិតផ្ចង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើដោយផ្ចង់អស់ពីចិត្ត អស់ពីចំណង់ ( ម. ព. ផ្ចង់ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើការផ្ចិតផ្ចង់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចិត» មានន័យដូចម្ដេច ?

ផ្ចិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈត្រង់ពាក់កណ្តាលពោះ ។ ប៉ែកដែលជាសូន្យត្រង់ពាក់កណ្ដាល។
ឧទាហរណ៍៖ ផ្ចិតភូមិ, ផ្ចិតផែនដី ( គួរប្រយ័ត្ន កុំនិយាយថា ផ្សិត ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនាភី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាល» មានន័យដូចម្ដេច ?

ផ្ចាល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចាល, ឲ្យរាងចាល, ( ម. ព. ផ្ចាញ់ផង )។
ឧទាហរណ៍៖ សង្ឃផ្ចាលភិក្ខុដែលមានមានះរបឹងរឹងរូស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាប់ៗ» មានន័យដូចម្ដេច ?

ផ្ចាប់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ផ្ចប់ៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាញ់» មានន័យដូចម្ដេច ?

ផ្ចាញ់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យចាញ់ ។ ផ្ចាញ់ផ្ចាល ឬ ផ្ចាលផ្ចាញ់ ធ្វើឲ្យចាញ់ឲ្យរាងចាលលែងហ៊ានតទៅទៀត ឬផ្ដន្ទាបង្អាប់បង្អោនឲ្យមានអៀនអន់រាងចាល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចាច់» មានន័យដូចម្ដេច ?

ផ្ចាច់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ទង្គិចគូទ ( ព. សា. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ចប់ៗ» មានន័យដូចម្ដេច ?

ផ្ចប់ៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយជញ្ជាប់មាត់ ឬដោយត្របាក់ស៊ី ។

តើពាក្យ «ផ្ចង់» មានន័យដូចម្ដេច ?

ផ្ចង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើដោយពេញចំណង់ គឺធ្វើអ្វីៗដោយពិនិត្យពិច័យ ។ ផ្ចង់ចិត្ត តាំងចិត្តដោយប្រុង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងំ» មានន័យដូចម្ដេច ?

ផ្ងំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងំ, ដាក់បង្អង់ទុកឲ្យងំដោយចំហាយក្ដៅ ។
ឧទាហរណ៍៖ ផ្ងំបាយ ។

                     ព. ប្រ. នៅដំអក់យូរជ្រងំមានអាការដូចគេផ្ងំបាយ ។
ឧទាហរណ៍៖ ចុះផ្ងំនៅដល់ណាទៀត! ( ប្រើជា ភ្ងំ តាមប្រភពពាក្យថា ធ្វើឲ្យ ងំ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងើយ» មានន័យដូចម្ដេច ?

ផ្ងើយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងើយ, ចាប់ឲ្យងើយ។
ឧទាហរណ៍៖ ផ្ងើយឡើង, ចាប់ផ្ងើយ ។ ( ប្រើជា ភ្ងើយ តាមប្រភពពាក្យថា ធ្វើឲ្យងើយ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងូត» មានន័យដូចម្ដេច ?

ផ្ងូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ញុំាំងឲ្យងូត, ងូតទឹកឲ្យ។
ឧទាហរណ៍៖ ម្ដាយផ្ងូតទឹកកូន ។ ( តាមប្រភពពាក្យ ងូត ( ញ៉ាំងអ្នកដទៃឲ្យ ងូត ) គួរតែប្រើ ភ្ងូត ប៉ុន្តែធ្លាប់តែប្រើ ផ្ងូត យូរហើយ, ឬបើត្រូវការប្រើ ក្ងូត ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងុប» មានន័យដូចម្ដេច ?

ផ្ងុប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យងប់ចុះ, ឲ្យទោរទៅមុខ។
ឧទាហរណ៍៖ ផ្ងុបចុះ, ចាប់ផ្ងុប ។ ( តាមប្រភពពាក្យថា ងប់ ( ធ្វើឲ្យ ងប់ ចុះ ) គួរប្រើជា ភ្ងប់ ប៉ុន្តែដោយធ្លាប់ប្រើ ផ្ងុប យូរហើយ ក៏ត្រូវតែប្រើតទៅទៀតចុះ, ឬបើត្រូវការប្រើ ភ្ងប់ ក៏សឹងតែបាន ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាវ» មានន័យដូចម្ដេច ?

ផ្ងាវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស ថា ។
ឧទាហរណ៍៖ ដាវសផ្ងាវ គឺដាវដែលមានសម្បុរ-សភ្លឺស្ងាច ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

zenith (Geography Dictionary)

zenith : The imaginary point on the celestial sphere that is directly above a particular location (i.e. in the vertical direction exactly opposite to the apparent direction of the gravitational force at that location). Contrast nadir.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

zoning (Geography Dictionary)

zoning : The public regulation of land and building use to control the character of a place

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងារ» មានន័យដូចម្ដេច ?

ផ្ងារ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម។
ឧទាហរណ៍៖ ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។

                    ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្រ្គាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រែយកពោះមកខាងលើ យកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម។
ឧទាហរណ៍៖ ផ្ងារប្រអប់; ដាក់ផ្ងារ, ដេកផ្ងារ, ដួលផ្ងារ ។

                     ផ្ងារស្រទាង ផ្ងារដូចគេត្រដាង ។ ផ្ងារចង្រ្គាង ផ្ងារច្រងាង ។ ព. ផ្ទ. ផ្កាប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

yardang (Geography Dictionary)

yardang : A streamlined protuberance carved from bedrock or any consolidated or semi-consolidated material by the dual action of wind abrasion and erosion, especially one found in a desert.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាក់ផ្ងើក» មានន័យដូចម្ដេច ?

ផ្ងាក់ផ្ងើក

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បះចុះបះឡើងងក់ងើក, ប៉ាក់ប៉ើក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

world map (Geography Dictionary)

world map : A map of most or all of the surface of the Earth.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

World Geodetic System (WGS) (Geography Dictionary)

World Geodetic System (WGS) : A standard geographic coordinate system, spheroidal reference ellipsoid (for raw altitude data), and geoid (which defines the nominal sea level) used in cartography, geodesy, and satellite navigation applications worldwide. The latest revision, WGS84, is the standard coordinate system used by the Global Positioning System.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

world city (Geography Dictionary)

world city : See global city.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

windward (Geography Dictionary)

windward : The side of a landmass facing the direction from which the wind is blowing. Contrast leeward.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងាក» មានន័យដូចម្ដេច ?

ផ្ងាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងាកស្រងាកទៅខាងក្រោយ ទ្រេតផ្ងារទៅខាងក្រោយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

wilderness (Geography Dictionary)

wilderness : Any natural environment which has not been significantly developed or modified by human activity, or within which natural processes operate without human interference. Such areas are considered important for the survival of wild plant and animal species as well as for maintaining biodiversity and ecological stability. Wildernesses are often protected areas.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Western Hemisphere (Geography Dictionary)

Western Hemisphere : The half sphere of the Earth that is west of the Prime Meridian and east of the antimeridian. It is opposite the Eastern Hemisphere.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្ងក់ៗ» មានន័យដូចម្ដេច ?

ផ្ងក់ៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីដំណើរងក់ងើយរឿយៗដោយអាការនៃជរាបៀតបៀនជាដើម។
ឧទាហរណ៍៖ ដើរផ្ងក់ៗ; ធ្វើការផ្ងក់ៗ ( ប្រើជាភ្ងក់ៗ ក៏បាន ព្រោះមានប្រភពជា ងក់ៗងើបៗរឿយៗ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

weathering (Geography Dictionary)

weathering : The breaking of rocks into smaller rocks, gradually becoming soil.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

wave-cut platform (Geography Dictionary)

wave-cut platform : Also called a shore platform, wave-cut cliff, or coastal bench.

A flat erosion surface along the shore of a lake, bay, or sea that is formed by the undercutting and eventual collapse of a sea cliff as a result of repetitive wave action.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គើន» មានន័យដូចម្ដេច ?

ផ្គើន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការបញ្ជោះ ឬបញ្ឈឺចិត្ត។
ឧទាហរណ៍៖ ផ្គើនឲ្យឈឺចិត្ត, និយាយផ្គើន, ដើរផ្គើន; ធ្វើការផ្គើនឲ្យ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការបញ្ជោះ ឬបញ្ឈឺចិត្ត។
ឧទាហរណ៍៖ ផ្គើនឲ្យឈឺចិត្ត, និយាយផ្គើន, ដើរផ្គើន; ធ្វើការផ្គើនឲ្យ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

waterway (Geography Dictionary)

waterway : Any body of water that is deep, wide, and slow enough to be navigable by watercraft.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

watershed (Geography Dictionary)

watershed : Another name for a drainage divide or drainage basin.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

watercourse (Geography Dictionary)

watercourse : Any channel followed by a flowing body of water such as a river or stream, potentially including channels that are dry for part or all of the year.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គួប» មានន័យដូចម្ដេច ?

ផ្គួប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យគួបគ្នា។
ឧទាហរណ៍៖ ផ្គួបចេស, ផ្គួបខ្សែ, ផ្គួបដៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

water table (Geography Dictionary)

water table : The level below the land surface at which the subsurface material is fully saturated with water. The depth of the water table reflects the minimum level to which wells must be drilled for water extraction

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

water pollution (Geography Dictionary)

water pollution : The contamination of water by chemical or biological constituents which make it unfit for use.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គូផ្គង» មានន័យដូចម្ដេច ?

ផ្គូផ្គង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គងឲ្យបានជាគូ; ប្រុងប្រៀប; ផ្គត់ផ្គង់, ផ្ចុងផ្តើម; លើកតម្កើង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

water mapping (Geography Dictionary)

water mapping : A collection of data represented as a map showing different aspects related to water supplies.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

water gap (Geography Dictionary)

water gap : A low point or opening in a ridge or mountain range carved by the erosional activity of flowing water and through which water continues to flow in the present day. Contrast wind gap.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

wash (Geography Dictionary)

wash : See arroyo.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គូ» មានន័យដូចម្ដេច ?

ផ្គូ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជាគូ គឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឲ្យបានជាមួយគូ។
ឧទាហរណ៍៖ ផ្គូចំបាប់, ផ្គូទូកប្រណាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

wadi (Geography Dictionary)

wadi : 1.  Another name for a valley, used primarily in Arabic-speaking parts of the world.

2.  A dry, ephemeral riverbed which contains water only when heavy rainfall occurs.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

volcano (Geography Dictionary)

volcano : A vent (opening) in the Earth’s surface through which magma erupts, or the landform that is constructed by eruptive material

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

volcanic crater (Geography Dictionary)

volcanic crater : A type of crater created by volcanic activity, typically shaped like a bowl and containing one or more volcanic vents. Compare caldera.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គុំ» មានន័យដូចម្ដេច ?

ផ្គុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរួមគ្នា, ឲ្យចូលជិតជាប់នឹងគ្នា ។
ឧទាហរណ៍៖ ផ្គុំការ, ផ្គុំដែក, ផ្គុំដៃ ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយរួមជាមួយនឹងពាក្យផ្សំ ថា ។
ឧទាហរណ៍៖ ​ផ្សំផ្គុំ គឺផ្សំឲ្យជាមេត្រីនឹងគ្នា ឬផ្សំឲ្យបានគ្នាជាប្ដីប្រពន្ធ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គុន» មានន័យដូចម្ដេច ?

ផ្គុន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គាប់ ថា ។
ឧទាហរណ៍៖ ផ្គាប់ផ្គុន គឺខំផ្គាប់ដោយយកចិត្តទុកដាក់មិនឲ្យមានមោះមៃ, មិនឲ្យឃ្នើសឃ្នង ដើម្បីឲ្យកើតគុណប្រយោជន៍ដល់ខ្លួន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាំ» មានន័យដូចម្ដេច ?

ផ្គាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាល់មានគ្រាប់មូលៗ ដោតនឹងខ្សែចងភ្ជាប់មុខគ្នាជាចង្វាយ សម្រាប់ប្រឡេះរាប់មេធម៌ឬបទធម៌ក្នុងការចម្រើនភាវនា ។ ឈ្មោះឈើមួយប្រភេទគេច្រើនប្រើជាឧស ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

volcanic avalanche (Geography Dictionary)

volcanic avalanche: Also called a debris avalanche.

A large, chaotic mass of soil, rock, and volcanic debris moving swiftly down the slopes of a volcano. Volcanic avalanches can also occur without an eruption due to an earthquake, heavy rainfall, or unstable soil, rock, and volcanic debris

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

village (Geography Dictionary)

village : A small, clustered human settlement or community, usually larger than a hamlet but smaller than a town and often in rural areas, though the criteria for distinguishing a village can vary considerably in different parts of the world.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាប់» មានន័យដូចម្ដេច ?

ផ្គាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំដែងសេចក្ដីគោរពឲ្យគាប់ចិត្តអ្នកដទៃ, ធ្វើឲ្យគាប់ចិត្តគេ, ស្វែងរកក្ដីគាប់។
ឧទាហរណ៍៖ ផ្គាប់មន្ត្រី, ផ្គាប់បុណ្យ, ផ្គាប់ម្ដាយក្មេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

viewshed (Geography Dictionary)

viewshed : The geographical area that is visible from a particular location. It includes all surrounding points within line-of-sight of the location and excludes points beyond the horizon or obstructed by terrain and natural or artificial objects.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

vent (Geography Dictionary)

vent : An opening at the Earth’s surface through which volcanic materials (lava, tephra, and gases) erupt. Vents can be at a volcano‘s summit or on its slopes; they can be circular (craters) or linear (fissures)

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

vertical exaggeration (Geography Dictionary)

vertical exaggeration : A scale used in certain maps, such as raised-relief maps, that deliberately distorts the apparent elevation of the map’s topography in order to emphasize vertical features, which might otherwise appear too small to identify relative to the corresponding horizontal scale.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

valley (Geography Dictionary)

valley : 1.  A low area between hills or mountains, often with a river running through it.2.  A depression that is longer than it is wide.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ផ្គាក់» មានន័យដូចម្ដេច ?

ផ្គាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងសស្រ្តាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

vale (Geography Dictionary)

vale : Another name for a valley.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

urbanization (Geography Dictionary)

urbanization : The process by which a human population shifts from rural to urban residency, the gradual increase in the proportion of people living in urban areas such as towns and cities, and the ways in which human societies respond and adapt to this change. Urbanization may be characterized as a specific condition at a set time (e.g. the proportion of the total population or physical area within a given set of towns or cities) or as an increase in that condition over time. It precipitates enormous social, economic, and environmental changes for the planet as a whole.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

urban studies (Geography Dictionary)

urban studies : The study of the development of cities and urban areas, especially from historical, architectural, or civic planning perspectives.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

urban sprawl (Geography Dictionary)

urban sprawl : The unrestricted growth of housing, commercial development, and roads (typically of low densities) over large expanses of land, usually within or near an existing urban or suburban area and with little concern for civic planning. It is often considered a type of urbanization and almost always carries negative connotations.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖