ថ្លៃដើមនៃពេលវេលាទុកចោល៖ ថ្លៃដើមកើតមានលើពេលវេលាទុកចោល។
Idle time cost: The cost incurred in the idle time.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ថ្លៃដើមនៃពេលវេលាទុកចោល៖ ថ្លៃដើមកើតមានលើពេលវេលាទុកចោល។
Idle time cost: The cost incurred in the idle time.
ពេលវេលាទុកចោល៖ ពេលវេលាមិនផលិតភាព ដែលនៅខាងក្រៅនៃការត្រួតពិនិត្យលើពលកម្ម។
Idle time: Nonproductive time that is out of the control of labors.
រូបបិយវត្ថុឥតប្រើប្រាស់៖ រូបិយវត្ថុ ត្រូវបានរក្សាទុកនៅសល់ឥតប្រើប្រាស់ ដូចជា ការមិនវិនិយោគមូលនិធិដែលមាន និងប្រាក់កម្ចីធនាគារអសកម្ម។
Idle money: Money held in idle balance, such as uninvited available funds, inactive bank deposit, etc.
ថ្លៃដើមឥតបានប្រើប្រាស់៖ ថ្លៃដើមកើតឡើង ដោយសារការមិនប្រើប្រាស់ម៉ាស៊ីន ឬកម្មករ។
Idle cost: The cost incurred because of the idleness of machine or workers.
ថ្លៃដើមសមត្ថភាពឥតប្រើប្រាស់៖ ផ្នែកនៃសមត្ថភាព ដោយហេតុពីសមត្ថភាពប្រើប្រាស់នៃបរិក្ខារ។
Idle capacity cost: That part of capacity cost due to equipment idle capacity.
សមត្ថភាពឥតប្រើប្រាស់៖ ផ្នែកនៃសមត្ថភាព ឬដែលមិនត្រូវបានប្រើ។
Idle capacity: Portion of the capacity not being used.
បំណុល និងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន៖ បំណុល និងទ្រព្យសកម្មនៃក្រុមហ៊ុនទទួល ដែលអាចត្រូវបានកំណត់អត្តសញ្ញាណ។
Identifiable asset and liability: The asset and liability of the acquired company that can be identified.
ថ្លៃដើមស្តង់ដារល្អបំផុត៖ ថ្លៃដើមមួយឯកតាដែលឆ្លុះបញ្ចាំងពីការអនុវត្តផលិតកម្មដែលអាចគិតបានល្អបំផុត ជាមួយការប្រើប្រាស់បរិក្ខារ និង យថាប្រភេទផលិតផលដែលមាន។
ideal standard cost: unit costs that reflect the best conceivable production performance with the use of existing product specifications and equipment.
IASC (International Accounting Standards Committee): An independent private sector body, formed in 1973, with the objective of harmonizing the accounting principles which are used in businesses and other organizations for financial reporting around the world. Its members are 143 professional accounting bodies in 104 countries.
ការធ្វើតេស្តតាមសម្មតិកម្ម៖ ការធ្វើតេស្តដើម្បីឲ្យឃើញថា បរិមាណកត់ត្រាមិនមានខុសជាសារវ័ន្ត។
Hypothesis testing: A testing to see if the recorded amount is materially misstated.
ទ្រព្យសម្បត្តិជាប់បញ្ចាំ ឬសន្យា៖ ទ្រព្យសម្បត្តិសន្យាផ្ដល់ឲ្យ ប៉ុន្តែពុំទាន់មានការគ្រប់គ្រងរូបវន្តផ្ទាល់ និងមិនទាន់ផ្ទេរកម្មសិទ្ធិ។
Hypothecated asset: An asset that has been pledged but physical possession and title have not been transferred.
វិធីសាស្រ្តគណនេយ្យបញ្ចូលគ្នា៖ ការដាក់បញ្ចូលវីធីសាស្ត្រអាចទទួលបាននៃគណនេយ្យ ដែលអនុញ្ញាតដោយបទបញ្ជា ឬបទប្បញ្ញត្តិ។
Hybrid accounting methods: Combination of acceptable methods of accounting permitted by the regulations.
ចំណូលប្រចាំគ្រួសារ៖ ចំណូលរួមនៃប្ដីប្រពន្ធ មិនរាប់បញ្ចូលចំណូលរបស់កូន។
Household income: The combined income of both spouses, not include income of children.
ចំណាយលើកិច្ចការក្នុងផ្ទះ៖ ទឹកប្រាក់ចំណាយសម្រាប់ស្នាក់នៅ អាហារប្រើប្រាស់ក្នុងផ្ទះ ការបង់ថ្លៃសម្ភារៈប្រើប្រាស់ និងចំណាយផ្សេងៗ។
Household expense: Amount paid for lodging, food consumed in the home, utilities paid, and other expenses.
គណនេយ្យមន្ទីរពេទ្យ៖ គណនេយ្យ ឬនិតិវិធីរាយការណ៍សម្រាប់មន្ទីរពេទ្យ។
Hospital accounting: The accounting and reporting procedures for hospitals.
សវនកម្មលើប្រព័ន្ធប្រព័ន្ធផ្ទៃក្នុង៖ ការពិនិត្យលើប្រព័ន្ធ ឬការងារត្រួតពិនិត្យផ្ទៃក្នុង។
Horizontal audit: Examination of the internal control work or system.
សវនកម្មទំនិញប្រើប្រាស់ផ្ទាល់ខ្លួន៖ ការពិនិត្យឡើងវិញលើបញ្ជីទិញទំនិញជាក់លាក់ ដែលរក្សាទុកដោយអ្នកប្រើប្រាស់ម្នាក់ៗ។
Home audit: Review of the records of the purchase of specified goods kept by an individual consumer.
ប្រាក់បង់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ៖ ប្រាក់ខែ ឬប្រាក់ឧបត្ថម្ភការងារ បង់ឱ្យនិយោជិកនៅថ្ងៃឈប់សម្រាកបុណ្យជាតិ។
Holiday pay: Salary or wage paid to employees on national holidays.
ថ្លៃដើមរក្សាទ្រព្យសម្បត្តិ៖ ១- ថ្លៃប្រចាំឆ្នាំ ពាក់ព័ន្ធចំណាយថែរក្សា ស្ថានភាពប្រចាំផ្នែកសន្តិសុខ។ ២- ថ្លៃដឹកជញ្ជូន។
Holding cost: 1-the annual cost associated with maintaining an ongoing position in a security. 2-carrying cost.
ចំណូលពីសកម្មភាពមិនពាក់ព័ន្ធប្រាក់ចំណេញ៖ សកម្មភាពមិនពាក់ព័ន្ធប្រាក់ចំណេញ ហើយមិនជាប់ពន្ធ។
Hobby income: The income from bobby, not taxable.
សកម្មភាពមិនពាក់ព័ន្ធប្រាក់ចំណេញ៖ សកម្មភាពមិនពាក់ព័ន្ធប្រាក់ចំណេញ។
Hobby: The activity not engaged in for profit.
តម្លៃប្រវត្តិ៖ តម្លៃទ្រព្យសម្បត្តិ ដែលគិតតាមថ្លៃដើមប្រវត្តិ។
Historical value: Asset value expressed in historical cost.
ថ្លៃដើមស្តង់ដារប្រវត្តិ៖ ថ្លៃដើមស្តង់ដារ ដែលផ្អែកលើលទ្ធផលពីអតីតការនៃកិច្ចប្រតិបត្តិការប្រៀបធៀបគ្នា។
Historical standard cost: The standard cost that is based on the past results of comparable operations.
អត្រាប្ដូរប្រាក់ប្រវត្តិ៖ អត្រាប្ដូរប្រាក់នៅពេល ដែលទ្រព្យសម្បត្តិត្រូវបានទិញ។
Historical exchange rate: The exchange rate at the time an asset was purchased.
អនុសញ្ញាថ្លៃដើមប្រវត្តិ៖ គោលនយោបាយគណនេយ្យ ដែលបានអនុម័តនៅពេលទ្រព្យសម្បត្តិចុះក្នុងតារាងតុល្យការតាមថ្លៃដើម ហើយមិនធ្វើការវាយតម្លៃឡើងវិញ។
Historical cost convention: The accounting policy adopted when assets appear on the balance sheet at the cost, and never revalued.
វិធីសាស្រ្តគិតថ្លៃដើមប្រវត្តិ៖ វិធីសាកត់ត្រាទ្រព្យសម្បត្តិក្នុងតារាងតុល្យការ តាមថ្លៃដើមប្រវត្តិ។
Historical cost approach: A method of reporting balance sheet assets at historical cost.
គណនេយ្យថ្លៃដើមប្រវត្តិ៖ ការរាយការណ៍អំពីទ្រព្យសម្បត្តិដែលកត់ត្រាថ្លៃដើមដំបូង។
Historical cost accounting: The reporting of assets at original costs.
សវនកម្មដែលមានហានិភ័យខ្ពស់៖ សវនកម្មលើក្រុមហ៊ុនសាធារណៈ ដោយពិនិត្យលម្អិតជាពិសេស។
High-risk audit: The audit of a public company with special scrutiny.
តម្លៃមិនទាន់បង្ហាញ៖ តម្លៃទ្រព្យសម្បត្តិដែលមិនបង្ហាញក្នុងតារាងតុល្យការ។
Hidden value: The value of an asset not shown on the balance sheet.
ថ្លៃដើមមិនទាន់បង្ហាញ៖ថ្លៃដើមលាក់ទុកនៅក្នុងមុខចំណាយធំៗមួយចំនួន ដែលត្រូវពិចារណាដាក់បញ្ចូលក្នុងថ្លៃដើមប៉ានស្មាន។
Hidden cost: The cost that is hidden in some larger items which must be considered in cost estimating.
គណនេយ្យបង្ការលើហានិភ័យ៖ គណនេយ្យ សំរាប់ប្រតិបត្តិការបង្ការហានិភ័យវិនិយោគ។
Hedge accounting: The accounting for investment hedge transactions.
ចំណងជើង៖ ឈ្មោះ កាលបរិច្ឆេទ។ល។ សរសេរនៅលើក្បាលក្រដាសនៃរបាយការណ៍ហិរញ្ញវត្ថុ។
Heading: The name, date, etc. at the top of a financial statement.
ការស្វែងរកទិន្នន័យគណនេយ្យក្នុងកុំព្យូទ័រ៖ បច្ចេកទេសប្រើប្រាស់ ដើម្បីស្វែងរកកំណត់ត្រាគណនេយ្យក្នុងប្រអប់ឯកសារកុំព្យូទ័រ។
Hashing: The technique used to find an accounting record within a computer file.
ប្រាក់វិភាគទាននយោបាយ/រូបិយវត្ថុដែលមានទំនុកចិត្ត៖ ការបង់វិភាគទាននយោបាយ សម្រាប់តម្រូវការកំណត់មួយ។
Hard money: Political contribution that meets certain requirements.
ការថតចម្លងដោយក្រដាស៖ ការចម្លងបោះពុម្ពនៃភស្តុតាង។
Hard copy: A printed copy of evidence.
ទ្រព្យសកម្មរូបវ័ន្ត៖ ១- ទ្រព្យសម្បត្តិ ដូចជា ឧបករណ៍ដែលមានអត្ថិភាពរូបវ័ន្ត។ ២- ទ្រព្យសម្បត្តិដូចជា មាស ប្រាក់។
Hard asset: 1-an asset such as a plant asset, with physical existence. 2- commodities such as gold, silver.
គណនីចុះបញ្ជីដោយដៃ៖ គណនីដែលចុះបញ្ជីដោយដៃ ឬប្រើទឹកខ្មៅ។
Hand-posted account: An account that is posted by hand and ink.
របាយការណ៍ហិរញ្ញវត្ថុពាក់កណ្ដាលឆ្នាំ៖ របាយការណ៍រៀបចំនៅដំណាច់ពាក់កណ្ដាលឆ្នាំដំបូង។
Half-yearly financial statement: A statement prepared at the end of the first half of the year.
ការទូទាត់ដោយមានការធានា៖ ការទូទាត់ ត្រូវបានធ្វើចេញពីក្រុមហ៊ុនសហកម្មសិទ្ធមួយ ទៅភាគហ៊ុននិកដែលត្រូវបានធ្វើដោយគ្មានជាប់ទាក់ទងនឹងចំណូល។
Guaranteed payment: A payment made from a partnership to partners that is made without regard to income.
របាយការណ៍ហិរញ្ញវត្ថុជាក្រុម៖ របាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនពីរ ឬច្រើនដែលបែងចែកកម្មសិទ្ធិដូចគ្នា។
Group financial statement: The financial statement of two or more companies sharing the same ownership.
ការលក់សរុប៖ បរិមាណលក់សរុប ដែលមានលើវិក្កយបត្រដោយពុំមានការចុះអប្បហារ ការបង្វិលទំនិញត្រឡប់វិញ ឬការអនុញ្ញាតចុះថ្លៃបន្ថែម ឬបញ្ជីកាកែតម្រូវផ្សេងទៀត។
Gross sales: Total sales at invoice value, not reduced by discounts, returns, or allowances or other adjustments.
More about Gross sales: The total amount of sales for cash and on credit accumulated during a specific accounting period.
ផលចំណូលដុល៖ ផលចំណូលដុល នៃក្រុមហ៊ុនមួយ គឺប្រាក់ចំណូលមុនពេលធ្វើការកាត់កងជាមួយចំណាយ។
Gross revenue: Of a firm, total receipts before deduction of expenses.
ចំណូលដុល៖ ចំនួនប្រាក់សរុប ដែលទទួលបានពីការលក់ភតិសន្យា ឬការជួលនូវទ្រព្យសម្បត្តិបានកាន់កាប់ជាបឋម សម្រាប់លក់ភតិសន្យា ឬជួបក្នុងដំណើរការធម្មតានៃអាជីវកម្មក្រុមហ៊ុនមួយ។
Gross receipts: Total receipts from sales, lease, or rental of the property held primarily for sale, lease, or rental in the ordinary course of business of a firm seeking to be a DISC.
ចំណេញដុលពីការលក់៖ ប្រាក់ចំណេញដុលពីការលក់។
Gross profit on sales: The gross profit to sales.
វិធីសាស្រ្តចំណេញដុល៖ វិធីសាស្រ្តសម្រាប់ការព្យាករណ៍សន្និធិចុងគ្រា ដែលថ្លៃដើមទំនិញបានលក់ចេញត្រូវបានព្យាករណ៍តាមអត្រាចំណេញដុលកន្លងមក ហើយត្រូវបានផាត់ចេញពីថ្លៃដើមទំនិញដែលមានសម្រាប់លក់ជាសន្និធិចុងគ្រាដែលបានព្យាករណ៍។
Gross profit method: A method for estimating an ending inventory in which an estimated cost of goods sold based on past gross profit rates is subtracted from the cost of goods available for sale to arrive at an estimated ending inventory.
ថ្លៃសរុប៖ ថ្លៃមុនការកាត់កងលើការចុះអប្បហារ ឬការអនុញ្ញាតចុះថ្លៃដើម។
Gross price: The price before deduction of discounts or allowance.
កម្រិតប្រាក់ចំណេញដុល៖លទ្ធផលនៃការផាត់ចេញសមាសធាតុ នៃថ្លៃដើមទំនិញបានលក់ចេញទាំងអស់រួមទាំងថ្លៃដើមផលិតថេរ និងអថេរចេញពីផលចំណូល។
Gross margin: The result of subtracting all components of the cost of goods sold. Including fixed and variable manufacturing costs from sales revenue.
Gross margin: The difference between NET SALES and COST OF GOODS SOLD.
ការវិនិយោគសរុប៖ ភតិសន្យាត្រូវទារ នៅពេលពុំមានធានានូវតម្លៃសំណង់។
Gross investment: The lease receivable when there is an unguaranteed residual value.
ជួលចំណូលដុល៖ ប្រាក់ចំណូលដែលទទួលបានពីប្រភពផ្សេងៗ ដរាបណាដកចេញពីប្រាប់បង់ពន្ធ ដែលមានចែងក្នុងច្បាប់។
Gross income: The income from whatever source derived, unless excluded from tax by law.
More about Gross income: The beginning point for the determination of income, including income from whatever sources derived.
វិធីសាស្រ្តតាមផលចំណូលដុល៖ វិធីសាស្រ្ត ដែលរំលស់នៅក្នុងការិយបរិច្ឆេទនីមួយៗ គឺផ្អែកទៅតាមចំណែក នៃចំណូលដុលនៅក្នុងការិយបរិច្ឆេទនោះទៅនឹងចំណូលសរុបនៃទ្រព្យសកម្ម ដែលបានរំពឹងទុក។
Gross earnings method: A method under which depreciation of each period is based on the proportion of the gross earnings of that period to the total expected earnings of the plant asset.
ផលចំណូលដុល៖ ចំណូលជាប់ពន្ធមុនការកាត់កង និងកែតម្រូវ។
Gross earnings: Taxable income before any deductions and adjustments.
ថ្លៃដើមសរុបនៃផលលិតកម្ម៖ ថ្លៃដើមផលលិតកម្មសរុបនៅក្នុងរោងចក្រទាំងមូល។
Gross cost of production: Total manufacturing costs of the whole factory.
បន្ទុកមូលធនសរុប ឬដុល៖ នៅក្នុងការជួល តម្លៃដែលបានព្រមព្រៀងបូកបន្ថែមបន្ទុកសេវាកម្មថ្លៃធានារ៉ាប់រង និងមុខចំណាយដទៃទៀត ដែលអ្នកទិញត្រូវបង់។
Gross capitalized cost: in leasing, the agreed price, plus any service costs, insurance and other items for which the buyer has to pay.
មូលនិធិដោយឡែករបស់រដ្ឋាភិបាល៖ មូលនិធិផ្សេងរបស់រដ្ឋាភិបាលក្រៅពីមូលនិធិខាត-ចំណេញ។
Government fund: Generally accepted auditing standards served as a guideline for the general planning of an audit.
ស្តង់ដារសវនកម្មរដ្ឋាភិបាល៖ ស្តង់ដារសវនកម្មដែលបានចេញដោយអគ្គត្រួតពិនិត្យការណែនាំក្នុងការធ្វើសវនកម្មរដ្ឋាភិបាល។
Government Auditing Standards (GAS):The audit standards issued by the Comptroller General as guidelines for government audits.
មូលនិធិរដ្ឋាភិបាល៖ មូលនិធិដែលប្រើប្រាស់សម្រាប់ធ្វើហិរញ្ញប្បទាន ទៅលើរាល់សកម្មភាពទាំងអស់របស់រដ្ឋាភិបាល។
Governmental fund: A fund used to finance general government activities.
គណនេយ្យរដ្ឋាភិបាល៖ការបូកសរុប ការរៀបចំរបាយការណ៍ និងការធ្វើសវនកម្មទៅលើចំណូល ការបើកប្រាក់បៀវត្ស និងការបង់ពន្ធរបស់អង្គភាពរដ្ឋ ក៏មិនខុសពីអង្គភាពអាជីវកម្ម ។
Government accounting: The accumulating, reporting, and auditing of income, payroll and taxes of government units as indispensable as in a business.
ទំនិញកំពុងដឹកជញ្ចូល៖ ទំនិញបានទិញរួចរាល់ហើយ ប៉ុន្តែពុំទាន់ទទួលនៅឡើយ។
Goods in transit: Merchandise purchased but not received yet.
ប្រាក់បំណាច់សម្រាប់មន្ត្រីថ្នាក់ខ្ពស់(ពេលឈប់ពីតំណែង)៖ ប្រាក់ ដែលបានទូទាត់ឲ្យមន្ត្រីថ្នាក់ខ្ពស់ចំពោះក្រុមហ៊ុនត្រូវបានទិញ ឬទទួល។
Golden parachute payment: The money paid to the high officials of the company being acquired.
របាំងមាស៖ រង្វាន់ និងការដាក់ពិន័យ ដែលបានបង្កើតឡើងដើម្បីទប់ស្កាត់បុគ្គលិកសំខាន់ៗកុំឲ្យចាកចេញពីអង្គភាពអាជីវកម្ម។
Golden handcuffs: Rewards and penalties designed to discourage key employees from leaving a company.
គណនីមាស៖ គណនី ដែលប្រើប្រាស់ សម្រាប់ធ្វើការទូទាត់ និងកត់ត្រានូវប្រតិបត្តិការទិញ-លក់ជាមាសដោយរដ្ឋាភិបាល។
Gold account: The account used by the balance of payments accounting for recording buying and selling transactions in gold by a government.
តម្លៃនិរន្តភាព៖ ចំនួនលើស នៃតម្លៃសហគ្រាសលើតម្លៃនៃសាខាអាជីវកម្មត្រូវបានគិតថ្លៃពីគ្នា។
Going concern value: Excess of the value of an enterprise over the value of its pares considered separately.
និរន្តភាព៖ អង្គភាពអាជីវកម្មមួយ ដែលកំពុងប្រតិបត្តិការ ហើយរំពឹងថានឹងបន្តកិច្ចប្រតិបត្តិការទៅពេលអនាគត។
Going concern: A business that is operating and expected to continue operations in the future.
More about Going concern: Assumption that a business can remain in operation long enough for all of its current plans to be carried out.
ផលិតផលជាតិសរុប៖ តម្លៃទីផ្សារនៅគ្រប់ផលិតផល ឬសេវាកម្មដែលបានផលិតក្នុងប្រទេសមួយ និងក្នុងការិយបរិច្ឆេទជាក់លាក់ណាមួយ។
GNP (Gross National Product): The market value of all items and services produced in a country in a specific period of time.
ចំណូលជាតិសរុប៖ ចំណូលដែលទទួលពីគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចទូទាំងប្រទេសក្នុងការិយបរិច្ឆេទមួយ ហើយវាស្មើនឹងផលិតផលជាតិដុលសរុបគិតជាចំនួន។
GNI (Gross National Income): Income of all sectors of the economy of a country in a period, that equals gross national product in amount.
គណនីដកសាច់ប្រាក់៖ គណនីសម្រាប់ធ្វើការកត់ត្រាការដកប្រាក់។
Giving account: An account for recording disbursements.
កម្ចីមានលក្ខណៈអំណោយ៖ ការផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាបជាងថ្លៃទីផ្សារក្នុងទម្រង់ជាការផ្ដល់អំណោយ។
Gift loan: A below-market-rate loan the forgone interest of which is in the nature of a gift.
អំណោយ៖ សាច់ប្រាក់ ឬទ្រព្យសម្បត្តិផ្ដល់ឲ្យនរណាម្នាក់ដោយពុំមានគិតកម្រៃ។
Gift: Cash or property given to a person free.
More about Gift: A valid transfer of property from one taxpayer to another without consideration or compensation. A gift may be subject to the unified estate and gift transfer tax.
របាយការណ៍សម្រាប់ប្រើប្រាស់ទូទៅ៖ របាយការណ៍សវនកម្មដែលពុំមានសម្រាប់ភាគីណាមួយនោះទេ។
General use report: Audit report not for specific parties.
ស្តង់ដារទូទៅ៖ ស្តង់ដារសវនកម្មដែលមានការទទួលស្គាល់ជាទូទៅត្រូវបានទុកជាគោលការណ៍ណែនាំ សម្រាប់ការរៀបចំផែនការសវនកម្ម។
General standards: Generally accepted auditing standards served as a guideline for the general planning of an audit.
ការបែងចែកលើចំណូលទូទៅ៖ មូលនិធិដែលគ្មានដាក់កម្រិតបានផ្ដល់ដោយរដ្ឋាភិបាលសហព័ន្ធទៅឱ្យបណ្ដារដ្ឋ ឬរដ្ឋាភិបាលមូលដ្ឋាន។
General revenue sharing: Unrestricted funds provided by the federal government to states and local governments.
ពន្ធលើប្រាក់ចំណូលទូទៅ៖ បន្ទុក និងចំណូលត្រូវបានទទួលដោយរដ្ឋាភិបាល។
General revenue taxes: Charges and income taken in by a government.
គណនេយ្យតម្លៃបច្ចុប្បន្នតាមកម្រិតថ្លៃទូទៅ៖ ជំហានមួយនៃគណនេយ្យ សម្រាប់ធ្វើការវាស់វែងលើតម្លៃបច្ចុប្បន្នដោយអំណាចនៃការទិញមួយឯកតា។
General price-level present value accounting: That phase of accounting for measuring the present value by purchasing power unit.
គណនេយ្យតម្លៃសមិទ្ធិកម្មតាមកម្រិតថ្លៃទូទៅ៖ គណនេយ្យ សម្រាប់ធ្វើការវាស់វែងតាមតម្លៃពិតជាក់ស្ដែងសុទ្ធនៃទ្រព្យសកម្មដោយអំណាចនៃការទិញមួយឯកតា។
General price-level net realization value accounting: The accounting for measuring net realizable value of an asset by the purchasing power unit.
ដៃគូអាជីវកម្មទូទៅ៖ ដៃគូក្នុងក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវទូទៅ ឬមានកម្រិតដែលមានបំណុលមិនកំណត់។
General partner: A partner in a general or limited partnership who has unlimited liability.
ការទទួលខុសត្រូវជាទូទៅ៖ ការទទួលខុសត្រូវលើអាជីវកម្មចំពោះស្ថាប័នដែលរងរបួស ឬការខូចខាតលើទ្រព្យសម្បត្តិកើតចេញពីប្រតិបត្តិការអាជីវកម្ម។
General liability: The business liability for body injury or property damage resulting from operations of a business.
គណនីសៀវភៅធំ/គណនីបញ្ជីធំ៖គណនីដែលមានក្នុងសៀវភៅធំ។
General ledger account: Account in the general ledger
សៀវភៅធំ/បញ្ជីធំ៖សៀវភៅធំដែលមានគណនីរបាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្ម។
General ledge: A ledge containing the financial statement accounts of a business.
សៀវភៅទិន្នានុប្បវត្តិទូទៅ៖ទិន្នានុប្បវត្តិដែលត្រូវបានកត់ត្រានូវប្រតិបត្តិការ ក្រៅពីប្រតិបត្តិការត្រូវបានកត់ចូលបណ្ដាទិន្នានុប្បវត្តិពិសេស។
General journal: A journal in which are recorded transactions other than those that must be entered in special journals.
More about General journal: The simple and most flexible type of journal.
កម្មវិធីកុំព្យូទ័រជំនួយដល់សវនកម្មជាទូទៅ៖ កម្មវិធីកុំព្យូទ័រជាកញ្ចប់ត្រូវបានប្រើប្រាស់ សម្រាប់ការគណនាច្រើនបែបក្នុងពេលចុះសវនកម្មតាមអង្គភាព។
General balance sheet: Packaged computer programs used on a variety of computers during audit field work.
វិធីសាស្រ្តរំលស់មានបញ្ចូលការប្រាក់ទូទៅ៖ វិធីសាស្ត្រគិតរំលស់ ដែលរួមបញ្ចូលជាការប្រាក់ និងលំហូរចូលនៃសាច់ប្រាក់។ល។
General interest method of depreciation: The depreciation method which includes interest, cash inflows etc.
មូលនិធិទូទៅ៖ មូលនីធី ដែលប្រើប្រាស់សម្រាប់បញ្ចីកាលើទ្រព្យសកម្ម និងទូទាត់បំណុលរបស់អង្គការមិនរកប្រាក់ចំណេញ និងស្ថាប័នរដ្ឋាភិបាល។
General fund: A fund used to account for assets and liabilities of a non-profit organization, or a government entity.
ប្រព័ន្ធរំលស់ទូទៅ៖ ប្រព័ន្ធប្រើប្រាស់ដ៏និយមបំផុតមួយ ក្នុងការគណនារំលស់សម្រាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមវិធីសាស្រ្តសមតុល្យថយចុះជាលំដាប់។
General depreciation system (GDS): Most commonly used system for calculating depreciation, for personal property, the declining-balance method.
ការត្រួតពិនិត្យទូទៅ៖ គោលការណ៍ និងនីតិវិធីដើម្បីធានានូវកិច្ចប្រតិបត្តិការសមស្របមួយនៃប្រព័ន្ធកុំព្យូទ័រ។
General controls: The policies and procedures to assure proper operation of computer systems.
សៀវភៅសាច់ប្រាក់ទូទៅ/បញ្ជីបេឡាទូទៅ៖ សៀវភៅ ឬបញ្ជីសម្រាប់ធ្វើការកត់ត្រាសាច់ប្រាក់បានទទួល និងការដកនូវសាច់ប្រាក់នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
General cash book: A book fro recording cash receipts and cash disbursements in a life insurance company.
តារាងតុល្យការទូទៅ៖ការបង្ហាញពីទ្រព្យសកម្ម បំណុល មូលធនរបស់ម្ចាស់នៃស្ថាប័នរដ្ឋ អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការសិក្សាធិការ អង្គការសង្គមក្នុងទំរង់ស្តង់ដារជាពាណិជ្ជកម្ម។
General balance sheet: Presentation of assets, liabilities and equities of a governmental, religious, charitable, educational, and social entities, in a standard commercial form.
សវនករស្ថាប័នសវនកម្មជាន់ខ្ពស់៖ សវនករ ដែលមកពីស្ថាប័នសវនកម្មជាន់ខ្ពស់។
General Accounting office auditor: An auditor from the General Accounting Office.
ស្ថាប័នសវនកម្មជាន់ខ្ពស់ (អាមេរិក)៖ ភ្នាក់ងារផ្លូវការមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1921 ទទួលខុសត្រូវចំពោះសភាក្នុងការធ្វើសវនកម្ម និងពិនិត្យឡើងវិញទៅលើប្រតិបត្តិការហិរញ្ញវត្ថុសហព័ន្ធ និងពិនិត្យលើចំណាយនៃថវិកាអនុមតិតាមបណ្ដាស្ថាប័នសហព័ន្ធ។
General Accounting Office (GAO): An official agency established in 1921, responsible to the congress, for auditing and reviewing federal financial transactions and examines the expenditures of appropriation by federal units.
គណនេយ្យករទូទៅ៖ គណនេយ្យករ ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយរាល់គ្រប់កិច្ចការគណនេយ្យទាំងអស់នៅក្នុងអង្គភាព។
General accountant: An account who has the authority to handle all kinds of accounting affairs in an organization.