ហានិភ័យសរុប៖ ចំនួនសរុបនៃហានិភ័យប្រព័ន្ធ និងហានិភ័យមិនមែនប្រព័ន្ធ។
Total risk: the sum of systematic risk and unsystematic risk.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ហានិភ័យសរុប៖ ចំនួនសរុបនៃហានិភ័យប្រព័ន្ធ និងហានិភ័យមិនមែនប្រព័ន្ធ។
Total risk: the sum of systematic risk and unsystematic risk.
ផលចំណូលសរុប៖ ចំណូលពីការលក់សរុប និងចំណូលពីប្រភពផ្សេងៗសម្រាប់ការិយបរិច្ឆេទជាក់លាក់។
Total revenue: total sales revenue and revenue from other sources for a particular period.
ចំណូលសរុប៖ ១.ចំណូលវិនិយោគរួមមានចំណូលពីភាគលាភ និងការប្រាក់ព្រមព្រមទាំងការកើនតម្លៃនៃសញ្ញាប័ណ្ណ។ ២.សម្រាប់មូលបត្រកំណត់អាយុកាល អត្រាបញ្ចុះតម្លៃដែលក្នុងនោះការវិនិយោគដំបូងរបស់មូលបត្រនឹងកើនឡើងដល់តម្លៃសរុបនៃអាយុកាល ជាមួយចលនាសាច់ប្រាក់បណ្ដោះអាសន្ននៅអត្រាវិនិយោគឡើងវិញដែលប្រើប្រាស់។
Total return: 1-the investment return including income form dividends and interest, as well as appreciation in the price of the securities. 2-for bonds held to maturity, discount rate at which the initial investment in the bond will grow to the total value available at maturity with interim cash flows invested at an assumed reinvestment rate.
ប្រាក់ចំណេញសរុប៖ ១.ចំនួនប្រាក់ចំណេញសរុបបានមកពីគ្រប់ផ្នែក ឬសាខា។ ២.ប្រាក់ចំណេញបង្គរបានមកតាំងពីការបង្កើតអាជីវកម្មដំបូងរហូតដល់បច្ចុប្បន្ន។
Total profit: 1-the sum of profits of all departments or all subsidiaries. 2-the accumulated profits from the set-up of the business till now.
ថ្លៃដើមតាមដំណើរការសរុប៖ ចំនួនសរុបនៃថ្លៃដើមដំណើរការនីមួយៗ ក្រោមថ្លៃដើមសម្រាប់ដំណើរការ។
Total process cost: the sum of the cost of each process under process costing.
គម្លាតថ្លៃដើមបន្ទាប់បន្សំផលិតកម្មសរុប៖ ភាពខុសគ្នារវាងថ្លៃដើមផលិតបន្ទាប់បន្សំជាក់ស្ដែងដែលកើតឡើង និងថ្លៃដើមផលិតផលបន្ទាប់បន្សំតាមស្តង់ដារដែលអនុវត្តលើផលិតកម្ម ហើយប្រើប្រាស់គម្លាតស្តង់ដារ និងអត្រាថ្លៃដើមផលិតបន្ទាប់បន្សំថេរ។
Total manufacturing overhead variance: the difference between the actual manufacturing overhead costs incurred and the standard manufacturing overhead costs applied to production using the standard variable and fixed manufacturing overhead rates.
ថ្លៃដើមផលិតកម្មសរុប៖ ថ្លៃដើមសរុបនៃវត្ថុធាតុដើមផ្ទាល់ ពលកម្មផ្ទាល់ និងថ្លៃផ្សេងរបស់រោងចក្រដែលកើតឡើង និងបញ្ចូលក្នុងប្រតិកម្មក្នុងការិយបរិច្ឆេទជាក់លាក់មួយ។
Total manufacturing cost: total cost of direct materials, direct labor, and manufacturing overhead incurred and charged to production in a given period.
ការកំណត់ ឬបែងចែកថ្លៃដើមទៅតាមការងារ៖ ការរៀបចំថ្លៃដើមទៅតាមផ្នែក ផ្អែកលើការកំណត់ជាក់លាក់នៃទំនាក់ទំនងមូលហេតុនិងផល។
Traceability: assignment of costs to a segment based on a definable set of cause-effect relationships.
ពិនិត្យតាមដាន/អង្កេត/កំណត់ថ្លៃតាមសកម្មភាព៖ ១.កំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំស្របទៅតាមគោលនយោបាយគណនេយ្យ ឬសាជីវកម្មឬទេ។ ២.កំណត់ថ្លៃទៅតាមសកម្មភាព ឬកម្មវត្ថុថ្លៃដើមដោយប្រើប្រាស់រង្វាស់អង្កេតលើការប្រើប្រាស់ធនធានដើមសកម្មភាព។
Trace: 1-to determine if the financial statement item has been handled according to the corporate or accounting policy. 2-to assign cost to an activity or a cost object using an observable measure of the consumption of resources by an activity.
ទឹកប្រាក់ក្នុងគណនី សម្រាប់ផ្ទេរសិទ្ធិឲ្យបុគ្គលណាមួយ៖ គណនីធនាគារដែលសមតុល្យរបស់វាត្រូវបានរក្សាទុកទៅអត្ថគាហកណាមួយ បើសិនម្ចាស់គណនីនេះត្រូវទទួលមរណកាល។
Totten trust: A bank account the balance in which will be left to a beneficiary should the account holder die.
ថ្លៃដើមអថេរសរុប៖ ថ្លៃដើមដែលប្រែប្រួលនៅក្នុងចំណែកផ្ទាល់ ដើម្បីផ្លាស់ប្ដូរសកម្មភាព។
Total variable cost: a cost that varies in total in direct proportion to changes in activity.
ការប្រាក់សរុបមិនបានចែងក្នុងកិច្ចសន្យា៖ តម្លៃបច្ចុប្បន្ននៃការប្រាក់បន្ទុកទាំងអស់ចាប់តាំងពីការពន្យារពេលកិច្ចសន្យាលក់។
Total unstated interest: present value of all imputed interest from a deferred payment sales contract.
ផលសរុបរបស់ម្ចាស់ភាគហ៊ុន៖ ១.ចំណូលសរុបនៃភាគលាភរបស់អ្នកវិនិយោគ(ចំណូលមូលធន+ភាគលាប)។ ២.អត្រាចំណូលផ្ទៃក្នុងនៃចលនាសាច់ប្រាក់របស់អ្នកវិនិយោគនៅក្នុងការិយបរិច្ឆេទវិនិយោគ។
Total shareholder return: 1-the total return of a stock to investors (capital gain plus dividends). 2-internal rate of return of cash flows to an investor in its holding period.
ការិយបរិច្ឆេទផលរបរលើបំណុលពាណិជ្ជ៖ គណនាតាមរូបមន្ត: (បំណុលត្រូវសង+បំណុលត្រូវទារ/ចំណូលលក់ប្រចាំថ្ងៃ)។
Trade payables turnover period: calculated as (bills payable + accounts payable) + daily sales.
ការដោះដូរទំនិញក្នុងថ្លៃដើម៖ ស្ថានភាពដែលថ្លៃដឹកជញ្ជូនកើនឡើង នៅពេលដែលថ្លៃដើមមិនពាក់ព័ន្ធដឹកជញ្ជូនថយចុះ។
Trade-off in cost: the situation under which the cost of carrying increases while the cost of not carrying decreases.
សេរីភាវូបនីយកម្មពាណិជ្ជកម្ម៖ ការកាត់បន្ថយពហុភាគីនៅតារាងពន្ធ និងវិធីដទៃដែលជារបាំងពាណិជ្ជកម្មអន្តរជាតិ។
Trade liberalization: multilateral reduction in tariffs and other measures that restrict international trade.
ការបញ្ចុះតម្លៃដោយទិញប្ដូរទំនិញ៖ ការកាត់បន្ថយតម្លៃសម្រាប់ទំនិញថ្មីដោយប្ដូរទំនិញចាស់។
Trade-in allowance: a price reduction for turning in an old item when buying a new item.
គ្រឿងបំពាក់បម្រើឲ្យពាណិជ្ជកម្ម៖ គ្រឿងបំពាក់ដែលតំឡើងក្នុងទីធ្លាសម្រាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្ម ឬអាជីវកម្ម។
Trade fixture: the fixture installed in a premise for the use in a trade or business.
ការបញ្ចុះថ្លៃពាណិជ្ជកម្ម/អប្បហារពាណិជ្ជកម្ម៖ ការកាត់បន្ថយថ្លៃទិញជាថ្នូរក្នុងការទិញបរិមាណច្រើន។
Trade discount: reduction of the list price in return for purchase in large quantities.
ឱនភាពពាណិជ្ជកម្ម៖ អវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្ម ឧទា. ការនាំចេញលើសការនាំចូល។
Trade deficit: negative balance of trade, i.e. exports exceeds imports.
វិញ្ញាបនបត្រពាណិជ្ជកម្ម/អប្បហារពាណិជ្ជកម្ម៖ វិញ្ញាបនបត្រដែលចេញផ្សាយដោយផ្នែកចុះបញ្ជីក្រុមហ៊ុន ដើម្បីអនុញ្ញាតឲ្យធ្វើអាជីវកម្ម។
Trade certificate: a certificate is sued by the Register of Companies enabling a company to do business.
ទ្រព្យសកម្មពាណិជ្ជ៖ ទ្រព្យសកម្មដែលប្រើប្រាស់ ឬបានមកពីសកម្មភាពរបស់ក្រុមហ៊ុន។
Trade asset: an asset used in or derived from the company’s activity.
ប្រាក់ផ្ដល់បន្ថែមតាមប្រពៃណី៖ ទឹកប្រាក់ដែលផ្ដល់ឲ្យស្ត្រីបានរៀបការក្នុងឆ្នាំ ១៩៩០ បើសិនប្ដីពួកគេមានចំណូលទាប។
Traditional allowance: allowance given to married women in 1990 if their husbands were on low income.
ចំណេញក្នុងពាណិជ្ជកម្ម៖ ១.ប្រាក់ចំណេញលើស្ថានភាពវិនិយោគ សម្រាប់ដំណើរការតិចជាមួយឆ្នាំ និងបំពេញតាមចំណូលធម្មតា។ ២.ចំណូលដុល។ ៣.ចំណូលប្រតិបត្តិការ។
Trading profit: 1-profit on an investment position held for less than one year, taxed as ordinary income. 2-gross profit. 3-operating income.
ការខាតក្នុងពាណិជ្ជកម្ម៖ ការចំណាយក្នុងអាជីវកម្មលើសចំណូល។
Trading loss: expenses in a trade exceed receipts.
ថ្លៃដើមពាណិជ្ជកម្ម៖ ថ្លៃដាក់សំណើការលក់មូលបត្រ រួមមានកម្រៃជើងសារ និងគំលាតតម្លៃលក់។
Trading cost: the cost of making a securities trade including both the commission and the bid/ask spread.
មូលធនពាណិជ្ជកម្ម៖ ចំនួនសរុបនៃមូលធនថេរ និងមូលធនបង្វិលរហ័ស។
Trading capital: sum of fixed capital and liquid capital.
សៀវភៅពាណិជ្ជកម្ម៖ ១.ចំណែកនៃតារាងតុល្យការធនាគារសម្រាប់សកម្មភាពពាណិជ្ជកម្ម។ ២.ល្បាយមូលបត្រនៃឧបករណ៍ហិរញ្ញវត្ថុ គ្រប់គ្រងដោយអ្នកគួកជេ ឬធនាគារ។
Trading book: 1-portion of a bank’s balance sheet for trading activities. 2-the portfolio of financial instruments held by a brokerage or bank.
មូលធនបង្វិលពាណិជ្ជ៖ ភាពខុសគ្នារវាងទ្រព្យសកម្មចរន្ត និងបំណុលចរន្តដែលទាក់ទងដោយផ្ទាល់ជាមួយប្រតិបតិ្តការអាជីវកម្មប្រចាំថ្ងៃ។
Trade working capital: the difference between current assets and current liabilities directly associated with daily business operations.
អតិរេកពាណិជ្ចកម្ម៖ ភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្ម ឧទា. ការនាំចេញលើសការនាំចូល។
Trade surplus: positive balance of trade, i.e. exports exceeds imports.
វិធីសាស្ត្រកំណត់អត្រាប្ដូរប្រាក់តាមថ្លៃប្រតិបត្តិការ៖ វិធីសាស្រ្តសម្រាប់រាយការណ៍អំពីការខាត ឬការទទួលផលចំណូលជារូបិយប័ណ្ណ ដែលក្នុងនោះប្រតិបត្តិការនីមួយៗត្រូវបានកត់ត្រាតាមមូលដ្ឋានអត្រាប្ដូរប្រាក់កើតមាននៅពេលប្រតិបត្តិការ។
Transaction method: the method for reporting the currency, gains and losses under which each transaction is reported on the basis of exchange rates prevailing at the time of transaction.
ឯកសារអំពីប្រតិបត្តិការ៖ ការកត់ត្រាជាលាយលក្ខណ៍អក្សរ ឬរៀបចំរបៀបមេកានិចសម្រាប់គ្រប់ប្រតិបត្តិការដែលកើតឡើងក្នុងអាជីវកម្ម។
Transaction document: written record, either handwritten or prepared mechanically for every transaction taking place in a business.
សមតុល្យនៃប្រតិបត្តិការ៖ សមតុល្យនៃសាច់ប្រាក់ ឬទ្រព្យសម្បត្តិចរន្តដទៃទៀតដែលត្រូវរក្សាទុកសម្រាប់តម្រូវការប្រតិបត្តិការអាជីវកម្ម។
Transaction balance: the balance of cash or other current assets that must be maintained for the need of operation.
វិធីសវនកម្មលើប្រតិបត្តិការទ្រព្យសម្បត្តិដែលឲ្យផលទាប៖ នីតិវិធីសវនកម្មដែលគ្របដណ្តប់លើសលប់ក្នុងការពិនិត្យលើទ្រព្យសម្បត្តិរូបវ័ន្ដនៅពេលប្រាក់ចំណូលទាប ហើយគ្រប់ប្រតិបត្តិការត្រូវបានពិនិត្យលំអិតពេញលេញ។
Transaction approach: an audit procedure that predominates in the examination of physical assets as a result of low turnover, all transactions are verified completely.
ដំណាក់កាលនៃប្រតិបត្តិការទទួលបាន៖ ការិយបរិច្ឆេទដែលក្នុងនោះ ក្រុមហ៊ុនមួយបានខិតខំព្យាយាមទទួលទិញ ឬបង្កើតក្រុមហ៊ុនមួយទៀត តែចំណែកកើតឡើងមិនបានកាត់បន្ថយ។
Transactional stage: a period in which a company tries to acquire or establish another company, the expenses incurred are not deductible.
វិធីសាស្រ្តសន្និធិចូលក្រោយចេញមុន៖ វិធីសាស្រ្តសន្និធិទំនិញចូលក្រោយ លក់មុន (lifo) ដែលត្រូវអនុវត្តគ្រប់ប្រភេទនៃសន្និធិ។
Traditional lifo: Lifo that applies to each unit of inventory terms.
ការបញ្ជាក់ថ្លៃដើមតាមទម្រង់ប្រពៃណី៖ វិធីសាស្រ្តសម្រាប់កំណត់លក្ខណៈថ្លៃដើមថេរ និងប្រែប្រួលដោយពិនិត្យលើវិក្កយបត្រ។
Traditional form of cost ascertainment: a method for determining the fixed and variable behavior of cost by verifying the invoices.
ការបែងចែកថ្លៃដើមតាមទម្លាប់ ឬប្រពៃណី៖ ការបែងចែកថ្លៃដើមមិនផ្ទាល់ ដោយគ្មានប្រើប្រាស់គំរូថ្លៃដើម។
Traditional cost allocation: allocating the indirect cost without using cost driver.
ការទូទាត់ផ្ទេរ/ចំណាយផ្លាស់ទីកន្លែង៖ ១.មូលនិធិរបស់រដ្ឋាភិបាលសហព័ន្ធផ្ទេរទៅឲ្យខេត្ត ឬទឹកដីស្វ័យយ័ត។ ២.ចលនានៃចំណូលដែលបង្ហាញការប្រែប្រួលនៅក្នុងការបែងចែទ្រព្យសម្បត្តិជាតិ ប៉ុន្តែមិនអាចទូទាត់សម្រាប់វិភាគទានបច្ចុប្បន្នទៅកាន់ដំណើរការផលិតកម្ម។
Transfer payment: 1-the funding by the federal government to the provinces and territories. 2-flow of income which represents a change in the distribution of national wealth but not compensation for current contribution to the production process.
ថ្លៃដើមបង្វែរ/ថ្លៃដើមតាមបញ្ជី៖ ១.ថ្លៃដើមដែលផ្នែកមួយទទួលស្គាល់សម្រាប់ទំនិញផ្គត់ផ្គង់ដោយផ្នែកដទៃទៀត។ ២.ថ្លៃដើមតាមបញ្ជី។
Transfer cost: 1-the cost that a department accepts for items supplied by other departments. 2-book cost.
ការផ្ទេរប្រាក់៖ ចលនានៃទឹកប្រើរវាងរដ្ឋាភិបាល និងមូលនិធិទូទៅ។
Transfer: movement of money between government and proprietary funds.
More about Transfer: To move or cause to go from one place, person, or thing to another.
ឯកសារកត់ត្រាប្រតិបត្តិការ៖ ភាពប្រទាក់គ្នានៃភស្តុតាងដែលផ្ដល់តាមរយៈលេខកូដ លេខយោង និងឯកសារពាក់ព័ន្ធសមតុល្យគណនេយ្យ និងលទ្ធផលសង្ខេបផ្សេងៗមានភ្ជាប់ជាមួយនូវការគណនា និងប្រតិបត្តិការដើមដំបូង។
Transaction trail: the chains of evidence provided through coding, cross references, and documentation connecting accounting balances and other summary results with original transactions and calculations.
ប្រព័ន្ធប្រតិបត្តិការ៖ ប្រព័ន្ធមួយដែលក្នុងនោះការរាប់សន្និធិ ត្រូវបានធ្វើឡើងនៅពេលណាដែលចំនួនប្រតិបត្តិការកើតឡើងច្រើន។
Transaction system: a system in which inventory talking is made only when there have been quite a number of transactions incurred.
ថ្លៃដើមប្រតិបត្តិការ៖ ថ្លៃដើមកើតឡើងនៅក្នុងប្រតិបត្តិការ ឧទា. ថ្លៃទទួលព័ត៌មានអំពីតម្លៃ គុណភាព និងអត្ថប្រយោជន៍ ។ល។
Transactions cost: the cost incurred in the performance of a transaction, e.g. cost of obtaining information about the price, quality, usefulness, etc.
ការត្រួតពិនិត្យឡើងវិញលើប្រតិបត្តិការ៖ ការត្រួតពិនិត្យឡើងវិញដោយសវនករលើប្រតិបត្តការ។
Transaction review: reexamination of transactions by auditors.
ការផ្លាស់ប្ដូរថ្លៃដើម៖ ការប្រែប្រួលនៃចរិតថ្លៃដើមពីថេរទៅថ្លៃដើមអថេរ ឬផ្ទុយមកវិញ។
Transformation of cost: the change of cost behavior from fixed cost to variable cost, or vice versa.
គម្លាតនៃការផ្ទេរថ្លៃដើម៖ ភាពខុសគ្នារវាងថ្លៃដើមជាក់ស្ដែង និងថ្លៃដើមស្តង់ដារដែលផ្ទេរទៅដំណើរការបន្ទាប់ ក្រោមការគិតគូថ្លៃដើមដំណើរការ។
Transfer variance: difference between the actual cost and standard cost transferred to the next process under process costing.
ការផ្ទេរប្រាក់ទៅគណនីផ្សេង៖ ចំនួនសន្និធិផ្ទេរទៅគណនីផ្សេងសម្រាប់គណនាថ្លៃដើមទំនិញលក់។
Transfer to other account: the amount of inventory transferred to another account for calculation of cost of goods sold.
ឯកសារបញ្ជាក់ពីការផ្ទេរប្រាក់៖ ឯកសារផ្ទេរក្រៅពីចំណូលសាច់ប្រាក់និងចំណាយសាច់ប្រាក់។
Transfer slip: a slip other than the cash receipts and cash disbursements slips.
ថ្លៃដើមផ្ទេរទៅដំណើរការផលិតកម្មបន្ទាប់៖ ថ្លៃដើមនៃដំណើរការបច្ចុប្បន្នដែលផ្ទេរទៅដំណើរការបន្ទាប់ក្រោមការកំណត់ថ្លៃដំណើរការ។
Transferred-out cost: the cost of current process transferred to the next process under process costing.
ថ្លៃដើមត្រូវផ្ទេរពីដំណើរការផលិតកម្មមុន៖ ថ្លៃដើមនៃដំណើរការពីមុនដែលផ្ទេរទៅជាធាតុចូលនៅក្នុងដំណើរការផលិតកម្ម។
Transferred-in cost: the cost of the previous process transferred as an input into this production process.
មូលដ្ឋានកំណត់ថ្លៃផ្ទេរ៖ មូលដ្ឋាននៃទ្រព្យសម្បត្តិកំណត់តាមមូលដ្ឋានទ្រព្យសម្បត្តិនៅក្នុងដៃនៃអ្នកត្រូវផ្ទេរឲ្យ។
Transferred basis: the basis of property determined by reference to the basis of property in the hands of the transferee.
More about Transferred basis: A transferred basis is the basis of property in the hands of a transferor, donor or GRANTOR. In this sense a prior owner’s basis in the property is transferred to the taxpayer. Transferred basis occurs in the following transactions: GIFTS, transfers in trusts, certain transfers to controlled CORPORATIONS, contributions to PARTNERSHIPS and LIQUIDATING distributions from a corporation.
ការកំណត់ថ្លៃផ្ទេរ ឬផ្លាស់ទីកន្លែង៖ តម្លៃដែលផ្នែកផ្ដល់សេវាមួយក្នុងក្រុមហ៊ុនកំណត់ថ្លៃសម្រាប់ការប្រើប្រាស់សេវាដោយផ្នែកផ្សេងៗក្នុងក្រុមហ៊ុនតាមរូបមន្តយល់ព្រមគ្នា។
Transfer pricing: the pricing where one service department within a company charges for the use of its services by other divisions of the company either at the cost or some agreed formula.
ការត្រួតពិនិត្យ៖ ១-ភាពជាកម្មសិទ្ធិយ៉ាងតិច ៨០% នៃថ្នាក់ហ៊ុនទាំងអស់ផ្សេងទៀតនៃសាជីវកម្ម។ ២-គោលនយោបាយ ឬនីតិវិធីដែលជាផ្នែកមួយនៃការត្រួតពិនិត្យផ្ទៃក្នុង។
Control: 1-ownership of at least 80% of the voting stock and at least 80% of all other classes of stock of a corporation. 2-a policy or procedure that is part of the internal control.
អនុបាតនៃប្រាក់ចំណេញដុលមុនការបង់៖ ប្រាក់ចំណេញដុលមុនការបង់ ចែកឲ្យចំណូលការលក់។
Contribution Margin Ratio: contribution margin divided by sales.
ការផ្លាស់ប្ដូរសមតុល្យគណនីជារូបិយប័ណ្ណមករូបិយវត្ថុ៖ ការផ្លាស់ប្ដូរសមតុល្យគណនីនៃសាខាបរទេសទៅជារូបិយវត្ថុក្នុងស្រុក។
Translation of account balances: the translation of the foreign subsidiary’s account balances back to the home currency.
ការខាតបង់ពីអត្រាប្ដូរប្រាក់៖ ការខាតបង់ពីបម្រែបម្រួលសេចក្ដីថ្លែងការណ៍ហិរញ្ញវត្ថុសាខាបរទេសទៅរូបិយប័ណ្ឌក្នុងប្រទេស ដោយសារតែការធ្លាក់ចុះនៃអត្រាប្ដូរប្រាក់។
Translation loss: the loss from translation of foreign subsidiary financial statements back to home currency due to fluctuation in the exchange rates.
ការទទួលផលពីអត្រាប្ដូរប្រាក់៖ ការទទួលផលចំណូលពីបម្រែបម្រួលរបាយការណ៍ហិរញ្ញវត្ថុសាខាបរទេសទៅជារូបិយវត្ថុក្នុងប្រទេស នៅពេលអត្រាប្ដូរប្រាក់មានស្ថានការណ៍ល្អ។
Translation gain: The gain from the translation of foreign subsidiary financial statements into home currency when the exchange rate is favorable.
ការកែតម្រូវលើអត្រាប្ដូរប្រាក់៖ ចំនួនទឹកប្រាក់សម្រាប់បំពេញសមតុល្យគណនី ដោយសារតែការប្ដូរប្រាក់ខាត ឬចំណេញ។
Translation adjustment: the amount to balance the accounts due to translation gain or loss.
ការផ្លាស់ប្ដូររបាយការណ៍ពីរូបិយប័ណ្ណទៅជារូបិយវត្ថុ៖ ការផ្លាស់ប្ដូររបាយការណ៍ពីរូបិយប័ណ្ណមុខងារទៅជារបាយការណ៍រូបិយវត្ថុម្ចាស់ផ្ទះ។
Translation: changing functional currency statements back to home currency statements.
ចំណូលបណ្ដោះអាសន្ន៖ ១.ចំណូលចរន្តដកចំណូលអចិន្ត្រៃយ៍។ ២.ចំណូលដោយចៃដន្យ ឬសំណាង។
Transitory income: 1-current income minus permanent income. 2-windfall profit.
គណនីចម្លង ឬគណនីរង់ចាំ៖ ១.គណនីសម្រាប់កត់ត្រាទំនិញ ឬគណនីនៅក្នុងការបម្លែងនៅពេលសាខាក្រុមហ៊ុនកំពុងប្រើប្រាស់ប្រព័ន្ធគណនេយ្យឯករាជ្យ។ ២.គណនីរង់ចាំជម្រះ។
Transit account: 1-an account for recording goods or accounts in transit when a branch is using independent accounting system. 2-suspense account.
ចំណូលដែលលើកលែងពន្ធតាមកិច្ចព្រមព្រៀង៖ ចំណូលរបស់អនិវាសនជនដែលត្រូវលើកលែងពន្ធលើប្រាក់ចំណូល។
Treaty-exempt income: the income of a nonresident that is exempt from income tax.
វិធីសាស្រ្តទិញភាគហ៊ុនរតនាគារ៖ វិធីសាស្រ្តក្នុងការគណនាចំនួនភាគហ៊ុនធម្មតាក្រោមការសន្មតថា ទឹកប្រាក់ដែលបានបង់ដោយអ្នកកាន់ភាគហ៊ុនជម្រើសក្នុងការទិញភាគហ៊ុនធម្មតានឹងត្រូវបានប្រើប្រាស់ជាមូលនិធិសម្រាប់ទិញភាគហ៊ុនរតនាគារ។
Treasury stock method: The method of computing the number of common stock under the assumption that the money paid by those who have stock option in buying common stock will be used as a fund for purchasing the treasury stock.
ភាគហ៊ុនរតនាគារ៖ ភាគហ៊ុនដែលបានបោះផ្សាយត្រូវបានទិញមកវិញដោយអ្នកបោះផ្សាយ។
Treasury stock: the issued stock that has been reacquired by the issuer.
More about Treasury stock: Stock reacquired by the issuing company. It may be held indefinitely, retired, issued upon exercise of STOCK OPTIONS or resold.
សវនករបំពេញការងារតាមទីកន្លែងនានា៖ ១.សវនករដែលបំពេញការងារសវនកម្មតាមសាខានានា។ ២.គណនេយ្យករសាធារណៈប្រតិស្រុតដែលបំពេញការងារនៅកន្លែងអតិថិជនជាប្រចាំ និងបន្តបន្ទាប់។
Travelling auditor: 1-one who performs audit of branches. 2-a CPA who performs field audit for a client on a continuous basis.
សវនកម្មតាមសាខារបស់អង្គភាពរងសវនកម្ម/សវនកម្មតាមការផ្លាស់ប្ដូរទីកន្លែង៖ សវនកម្មលើសាខាដែលសវនករត្រូវធ្វើដំណើរទៅកាន់ទីកន្លែងដែលសាខានោះតាំងនៅ។
Travelling audit: auditing of the branches, in which the auditor must travel to the places where the branches reside.
អនុបាតដឹកជញ្ជូន៖ ចំណាយសរុបកើតឡើងក្នុងដំណើរការរថភ្លើងចែកនឹងចំណូលចរន្ត(សម្រាប់ក្រុមហ៊ុនផ្លូវដែក)។
Transportation ratio: of railroad companies, total expenses incurred in moving trains divided by gross revenue.
ចំណាយលើការដឹកជញ្ជូន៖ ១.ថ្លៃដឹកជញ្ជូននៅពេលអ្នកបង់ពន្ធមិនធ្វើដំណើរឆ្ងាយពីផ្ទះ។ ២.ថ្លៃចរាចរទំនិញពីកន្លែងមួយទៅកន្លែងមួយទៀត។
Transportation expense: 1-the cost of transportation when a taxpayer is not traveling away from home. 2-cost of moving products from one place to another.
សមតុល្យពិត៖ សមតុល្យគណនីធនាគារ បន្ទាប់ពីប្រតិបត្តិការត្រូវផ្ទៀងផ្ទាត់បានកែតម្រូវ។
True balance: the bank account balance after reconciling items are adjusted.
ថ្លៃប្រែប្រួលតាមវិធីគណនេយ្យ៖ ថ្លៃប្រែប្រួលដែលត្រូវពិចារណាដោយវិធីសាស្រ្តគណនេយ្យ។
Intrinsically variable cost: variable cost that must be considered by the accounting methods.
ថ្លៃដើមថេរតាមវិធីគណនេយ្យ៖ ថ្លៃថេរដែលត្រូវពិចារណាដោយវិធីសាស្រ្តគណនេយ្យ។
Intrinsically fixed cost: the fixed cost that must be considered by the accounting methods.
ការបញ្ចូលគ្នារវាងតុល្យភាពសរុប និងតុល្យភាពនៃសមតុល្យ៖ ការបញ្ចូលគ្នានៃតារាងតុល្យភាពសរុប និងតារាងតុល្យភាពនៃសមតុល្យ។
Trial balance of totals and balances: a combination of the trial balance of totals and the trial balance of balances.
តារាងតុល្យភាពសរុប៖ បញ្ជីនៃឥណពន្ធសរុប និងឥណទានសរុបនៃគ្រប់គណនីទាំងអស់។
Trial balance of totals: a list of the debit totals and the credit totals of all the accounts.
តារាងតុល្យភាពនៃសមតុល្យ៖ បញ្ជីរនៃសមតុល្យគណនីទាំងអស់របស់សៀវភៅធំសមតុល្យខ្លួនឯង។
Trial balance of balances: list of all the account balances of a self balancing ledger.
តារាងតុល្យភាព៖ បញ្ជីទ្រព្យសម្បត្តិ បំណុល មូលធន ចំណូល និងចំណាយទាំងអស់។
Trial balance: the listing of a assets, liabilities, capital, revenue, and expense account balances.
More about Trial balance: A comparison of the total of DEBIT and CREDIT balances in the LEDGER to check that they are equal.
ការវិភាគទិន្នន័យតាមនិន្នាការ៖ ការវិភាគបម្រែបម្រួលក្នុងទិន្នន័យគណនេយ្យទៅតាមពេលវេលា។
Trend analysis: an analysis of the change in accounting data over time.
More about Trend analysis: A type of horizontal analysis in which percentage changes are calculated for related items for several successive years instead of for two years.
អាជីវកម្មការពារតាមកិច្ចព្រមព្រៀង៖ អាជីវកម្មដែលចំណូលត្រូវបានលើកលែងពីការបង់ពន្ធដោយសារតែសន្ធិសញ្ញារួចពន្ធជាមួយប្រទេសដទៃ។
Treaty-protected business: a business the income from which is exempt from tax because of a tax treaty with another country.
ការវិភាគលើការកាត់បន្ថយថ្លៃដើម៖ ការវិភាគ និងសិក្សាត្រូវអនុវត្ត ដើម្បីកាត់បន្ថយថ្លៃដើម។
Cost Reduction Analysis: the analysis and study take in order to reduce cost.
ការកាត់បន្ថយថ្លៃដើម៖ ផែនការ និងសកម្មភាពត្រូវធ្វើ ឬអនុវត្តដើម្បីកាត់បន្ថយថ្លៃដើម។
Cost Reduction: plans and actions taken to reduce cost.
ការិយបរិច្ឆេទបានមកវិញនូវថ្លៃដើម៖ ការិយបរិច្ឆទនៃឆ្នាំ ដែលថ្លៃដើមទ្រព្យសម្បត្តិអាជីវកម្មត្រូវបានយកមកវិញតាមរយៈការធ្វើរំលស់។
Cost Recovery Period: a period of years in which the cost of business assets is recovered through depreciation.
មូលដ្ឋានបានមកវិញនូវថ្លៃដើម៖ មូលដ្ឋានដែលថ្លៃដើមទ្រព្យត្រូវបានលុបចោលមុនប្រាក់ចំណេញ និងខាតត្រូវបានកំណត់ពេលដែលជម្រះទ្រព្យនោះ។
Cost Recovery Basis: the basis under which the asset cost must be written off before profit and loss is determined when disposing an asset.
កំណត់ត្រាថ្លៃដើម៖ កំណត់ត្រា ត្រូវបានរក្សាទុកដោយអ្នកវិនិយោគម្នាក់សម្រាប់ថ្លៃដើម ឬប្រាក់ជើងសារលើប្រតិបត្តិការមូលប័ត្រ។
Cost Records: the records maintained by an investor for the cost prices and commission on securities transactions.
បញ្ជីកាថ្លៃដើម៖ ចំណាត់ថ្នាក់ និងការបែងចែកថ្លៃដើមទៅគណនីសមស្រប។
Cost Recording: classifying and assigning costs to the appropriate account.
គណនេយ្យលើការទិញជាថ្លៃដើម៖ ប្រព័ន្ធ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយដែលមានកម្មសិទ្ធិតិចជាង 20%នៃហ៊ុនលើក្រុមហ៊ុនដទៃទៀត រួមមានតែប្រាក់ចំណូលរបស់ខ្លួន ដែលភាគលាភជាសាច់ប្រាក់ទទួលបានពីការវិនិយោគរបស់ខ្លួនលើសាខា។
Cost Purchase Accounting: system that permits a company that owns less than 20% of the stock of another to include in its own income only the cash dividends received from its investment in that subsidiary.
របាយការណ៍លទ្ធផលជាថ្លៃដើម៖ របាយការណ៍បង្ហាញតែផលចំណូល ចំណាយ និងចំណេញ ឬខាតនៃនាយកដ្ឋានផលិតកម្ម។
Cost Profit and Loss Statement: a statement showing only the revenue, expenses and profit or loss of the production department.
គណនីលទ្ធផលជាថ្លៃដើម៖ គណនី ត្រូវបានប្រើក្នុងបណ្ដាគណនីពាក់ព័ន្ធ សម្រាប់កត់ត្រាប្រាក់ចំណេញ និងខាតក្នុងដំណើរការផលិតកម្ម។
Cost Profit and Loss Account: the account used in interlocking accounts, for recording profit and loss in the production process.
គោលការណ៏ថ្លៃដើម៖ វិធាន ដែលតម្រូវឲ្យទ្រព្យ ឬសេវា បូកនឹងបំណុលដែលកើតមានត្រូវបានកត់ត្រាជាថ្លៃដើមប្រវត្តិ។
Cost Principle: the rule which requires assets and services plus any resulting liabilities to be recorded at historical cost.
ការអនុវត្តថ្លៃដើម៖ អនុបាត នៃចំណូលពលកម្មសរុបរបស់ប្រទេសកាណាដា លើផលិតផលក្នុងស្រុកសរុបពិត។
Cost Performance: a ratio of Canada’s total labor income to its real gross domestic products.
គោលការណ៍ថ្លៃដើម ឬទាបជាងថ្លៃដើម៖ គោលការណ៍មួយ ដែលថ្លៃដើមទ្រព្យសម្បត្តិត្រូវប្រើថ្លៃដើមដំបូង ឬទាបជាងថ្លៃដើម។
Cost or Less Principle:a principle that asset cost should use the original cost or the lower.
បន្ទុកចំណាយនៃការប្រគល់ទំនិញ៖ បន្ទុកចំណាយសរុប ទាក់ទងនឹងការប្រគល់ទំនិញក្រោយរូបភាពកិច្ចសន្យាអនាគត។
Cost of Tender: total charges associated with the delivery of commodities underlying a futures contract.
ថ្លៃដើមនៃការកែតម្រូវលើការលក់៖ ចំនួនប្រាក់ដែលត្រូវបន្ថែមលើថ្លៃដើមប្រវត្តិ នៃវត្ថុធាតុដើមដែលបានប្រើប្រាស់។
Cost of Sales Adjustment: the amount that must be added to the historical cost of materials consumed.
ថ្លៃដើមនៃការកែច្នៃឡើងវិញ៖ ថ្ងៃដើមបន្ថែមលើការកែច្នៃឡើងវិញនូវផលិតផលខូច។
Cost of Rework: 1additional cost incurred for rework of defective products.
ថ្លៃដើមនៃការកែតម្រូវលើការលក់…</ ថ្លៃដើមនៃប្រាក់ចំណេញរក្សាទុក ក្រៅពីបែងចែកប្រាក់ចំណេញវាត្រូវបានគណនាស្មើនឹង ប្រាក់កម្រៃក្នុងមួយសន្លឹកហ៊ុនដែលបានព្យាករណ៍ គុណនឹង (១- អត្រាពន្ធប្រាក់ចំណេញនៃម្ចាស់ហ៊ុន) ចែកនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយសន្លឹកហ៊ុន។
Undivided profit: the cost of retaining earnings rather than distributing them, which equals estimated EPS × (1- income tax rate of stockholders) ÷ current market value per share.
មូលនិធិទំនុកចិត្ត៖ មូលនិធិគ្រប់គ្រងដោយកិច្ចព្រមព្រៀនទំនុកចិត្ត ដូចជាមូលនិធិទំនុកចិត្តសោធននិវត្តន៍ មូលនិធិទំនុកចិត្តវិនិយោគ និងមូលនិធិទំនុកចិត្តសម្រាប់គោលបំណងឯកជន។
Trust fund: a fund restricted by a trust agreement, such as pension trust fund, investment trust fund and private-purpose trust fund.
អ្នកកាន់កាប់ទ្រព្យសម្បត្តិ/ប្រតិសិទ្ធិជន/អ្នកមើលការខុសត្រូវទ្រព្យសម្បត្តិអ្នកដទៃ៖ ១.បុគ្គលដែលកាន់កាប់ទ្រព្យសម្បត្ដិនៅក្នុងអង្គការទំនុកចិត្ត។ ២.បុគ្គលដែលមានភារកិច្ចថែរក្សាអ្នកដទៃ។
Trustee: 1-the person who holds the property in a trust. 2-a person with fiduciary duty to another.
More about Trustee: Person who is given legal title to, and management authority over, the property placed in a TRUST.