សាជីវកម្មជួញដូរសន្លឹកហ៊ុន ឬសញ្ញាប័ណ្ណ៖ ក្រុមហ៊ុនដែលធ្វើការដូចជា អង្គការប្រតិសិទ្ធីសាធារណៈ។
Trust corporation: a company that acts like a public trustee.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
សាជីវកម្មជួញដូរសន្លឹកហ៊ុន ឬសញ្ញាប័ណ្ណ៖ ក្រុមហ៊ុនដែលធ្វើការដូចជា អង្គការប្រតិសិទ្ធីសាធារណៈ។
Trust corporation: a company that acts like a public trustee.
ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជំនួសឲ្យអ្នកដទៃ/ក្រុមហ៊ុនជួញដូរសន្លឹកហ៊ុន ឬសញ្ញាប័ណ្ណ៖ ក្រុមហ៊ុនដែលផ្ដល់ការគ្រប់គ្រងថែរក្សាអចលនទ្រព្យ មូលនិធិសច្ច: និងគម្រោងសោធននិវត្តន៍។
Trust company: a company that offers fiduciary administration of estates, trust and pension plans.
អ្នកកាន់កាប់ទ្រព្យសម្បត្ដិ/ការបញ្ចូលគ្នា/ទំនុកចិត្ត៖ ១.ការរៀបចំដែលក្នុងនោះមនុស្សម្នាក់កាន់កាប់ទ្រព្យសម្បត្តិសម្រាប់អត្ថប្រយោជន៍នៃគណបក្សមួយ។ ២.ការបញ្ចូលគ្នាចុងក្រោយ។
Trust: 1-the arrangement in which one person holds the property for the benefit of a named party. 2-close combination.
More about Trust: Ancient legal practice where one person (the GRANTOR) transfers the legal title to an ASSET, called the principal or corpus, to another person (the TRUSTEE), with specific instructions about how the corpus is to be managed and disposed.
វិធានតម្លៃពិត៖ វិធីដែលអ្នកទិញភាគហ៊ុនត្រូវបង់តាមតម្លៃចារិក ឬតម្លៃចែងជាសាច់ប្រាក់ ឬជាតម្លៃ។
True value rule: a rule under which one who subscribes for and receives stock must pay therefor the par or stated value thereof either in money or in its worth.
ថ្លៃដើមហានិភ័យ៖ការវាស់វែងជាបរិមាណនៃថ្លៃដើមទាក់ទងនឹងហានិភ័យ។
Cost of Risk: quantitative measurement of the costs associated with a risk.
ថ្លៃដើមនៃការកែច្នៃឡើងវិញ៖ ថ្ងៃដើមបន្ថែមលើការកែច្នៃឡើងវិញនូវផលិតផលខូច។
Cost of Rework: additional cost incurred for rework of defective products.
ថ្លៃដើមនៃប្រាក់ចំណេញរក្សាទុក/មិនបែងចែក៖ ថ្លៃដើមនៃប្រាក់ចំណេញរក្សាទុក ក្រៅពីបែងចែកប្រាក់ចំណេញវាត្រូវបានគណនាស្មើនឹង ប្រាក់កម្រៃក្នុងមួយសន្លឹកហ៊ុនដែលបានព្យាករណ៍ គុណនឹង (១- អត្រាពន្ធប្រាក់ចំណេញនៃម្ចាស់ហ៊ុន) ចែកនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយសន្លឹកហ៊ុន។
Cost of Retained Earnings: the cost of retaining earnings rather than distributing them, which equals estimated EPS × (1- income tax rate of stockholders) ÷ current market value per share.
ប្រព័ន្ធអត្រាទ្វេ៖ ប្រព័ន្ធយកពន្ធដែលក្នុងនោះប្រាក់សន្សំទុក ត្រូវបានយកពន្ធខ្ពស់ ចំណែកឯភាគលាភប្រកាសត្រូវបានយកពន្ធទាប។
Two-rate system: a taxation system under which retained earnings are taxed at a higher rate, while declared dividends are taxed at a lower rate.
របាយការណ៍គណនេយ្យភាពដែលមានពីរផ្នែក៖ របាយការណ៍អំពីការទទួលខុសត្រូវដែលរួមបញ្ចូលនូវបរិមាណផលិតផល និងចំនួនទឹកប្រាក់។
Two-part accountability report: the accountability report which includes production quantity and cost amount.
វិធីសាស្រ្តរាយការណ៍ភាគហ៊ុនពីរប្រភេទដោយឡែកពីគ្នា . វិធីសាស្រ្តបង្ហាញកម្រៃក្នុងមួយភាគហ៊ុនដែលកម្រៃក្នុងមួយសន្លឹកនៃភាគហ៊ុនធម្មតា និងភាគហ៊ុនអាទិភាពត្រូវរាយការណ៍ដាច់គ្នា។
Two-class method: a method of showing earnings per share, in which earnings per share of the preferred and ordinary stock are reported separately.
ប្រព័ន្ធគណនីទ្វេភាគ៖ ១.ប្រព័ន្ធសម្រាប់គណនាថ្លៃដើមលក់ជាមួយគណនីទិញ និងគណនីលក់។ ២.ប្រព័ន្ធកត់ត្រាគណនេយ្យដែលធ្វើចំណាត់ថ្នាក់គណនីទៅក្រុមសកម្ម និងអកម្ម។
Two-account system: 1-the system for calculating sales cost, with only a purchases account and a sales account. 2-a bookkeeping system that classifies account into active and passive groups.
អ្នកការពារមូលនិធិទំនុកចិត្ត៖ បុគ្គលដែលត្រូវតែងតាំងឱ្យធ្វើសវនកម្មនៅបញ្ជីរ (សៀវភៅ) របស់អ្នកកាន់កាប់មូលនិធិទំនុកចិត្ត និងការពារទ្រព្យសម្បត្តិទំនុកចិត្ត។
Trust protector: someone appointed to audit the trustee’s books and protect the trust assets.
បញ្ជីរកាគ្មានតុល្យភាព៖ បញ្ជីរដែលឥណទាននិងឥណពន្ធមិនមានតុល្យភាពជាមួយគ្នា។
Unbalanced entry: an entry the credit and debit of which are out of balance.
មតិមិនបានធ្វើសវនកម្ម៖ ការបញ្ចេញមតិដោយគណនេយ្យករមានការបញ្ជាក់ទទួលស្គាល់តែមិនបានធ្វើសវនកម្មលើរបាយការណ៌ហិរញ្ញវត្ថុដែលពាក់ព័ន្ធ។
Unaudited opinion: an opinion by a CPA who has not audited the relevant financial statements.
ប្រាក់ចំណេញសម្រាប់វិនិយោគឡើងវិញ/ប្រាក់ចំណេញមិនបែងចែក៖ ចំណូលមិនចែកឱ្យភាគលាភ ប៉ុន្តែត្រូវយកមកធ្វើការវិនិយោគឡើងវិញ ឬសងបំណុល។
Unappropriated profit: the earnings not paid out as dividend but instead reinvested in the business or used to payoff debt.
ទ្រព្យអរូបិយមិនអាចរំលស់៖ ទ្រព្យអរូបិយដែលមិនកាត់រំលស់ពេញលេញនៅពេលជម្រះចេញ។
Unamortized intangibles: the intangible assets not fully amortized when being liquidated.
ថ្លៃដើមមិនអនុញ្ញាត៖ ថ្លៃដើមណាមួយដែលមិនត្រូវអនុញ្ញាតឲ្យបញ្ចូលជាថ្លៃដើមក្រោមកិច្ចសន្យាកត់ត្រាថ្លៃដើម។
Unallowable cost: any cost not allowed to be treated as cost under the cost plus contract.
តារាងតុល្យភាពមិនទាន់កែតម្រូវ៖ តារាងតុល្យភាពដែលរៀបចំបន្ទាប់ពីប្រតិបត្តិការត្រូវបានកត់ត្រា ប៉ុន្តែមិនទាន់ធ្វើការកែតម្រូវទេ។
Unadjusted trial balance: a trial balance prepared after transactions are recorded but before adjustments are made.
ប្រាក់ចំណេញដុលមិនទាន់កែតម្រូវ៖ ប្រាក់ចំណេញដុលមុនពេលដកចេញចំណូលដែលមិនទទួលស្គាល់ និងមុខចំណូលមិនសមស្រប។
Unadjusted gross profit: gross profit before deducting the unrealized income and contra income item.
ថ្លៃដើមទីញដែលមានសម្រាប់លក់៖ ថ្លៃដើមសន្និធិទំនិញដើមគ្រា បូកជាមួយថ្លៃដើមនៃការទិញទំនិញក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។
Cost of Goods Available for Sale: beginning inventory cost plus purchase cost of the current period.
បន្ទុកចំណាយអណ្តែត៖ បន្ទុកចំណាយនៃការបោះផ្សាយលក់មូលប័ត្រថ្មី។
Cost of Flotation: the expenses of issuing new securities.
ថ្លៃដើមនៃមូលធនភាគហ៊ុន៖ ផលកម្រៃដែលម្ចាស់ហ៊ុនដាក់តម្រូវឱ្យក្រុមហ៊ុនមួយ ហើយវាបង្ហាញដោយម៉ូដែលនៃមូលធនកម្មភាគលាភ។
Cost of Equity: the return that stockholders require for a company, expressed by the dividend capitalization model.
បន្ទុកចំណាយលើការខកខានមិនបានបំពេញតាមកិច្ចសន្យា៖ បន្ទុកចំណាយលើអ្នកកាន់នៃកិច្ចសន្យាដោះដូរ បើសមភាគីខកខានអនុវត្តតាមកិច្ចសន្យា។
Cost of Default: the cost to the holder of a swap if the counterpart failed to perform.
ថ្លៃដើមនៃមូលធនបំណុល៖ ថ្លៃដើមសម្រាប់ការទទួលបានមូលធនបំណុល = ការប្រាក់ x (១- អត្រាពន្ធប្រាក់ចំណេញ)។
Cost of Debt Capital: cost for obtaining debt capital calculated as interest × (1- income tax rate)
ថ្លៃដើមនៃហ៊ុនធម្មតា៖ ថ្លៃដើម = ភាគលាភនៃហ៊ុនធម្មតា ÷ (តម្លៃទីផ្សារជាមធ្យមនៃហ៊ុនធម្មតា + អត្រាកំណើនដែលបានរំពឹងទុកលើភាគលាភ)។
Cost of Common Stock: cost calculated as common stock dividend ¬÷ (average market value of common stock + expected growth rate in dividend)
ថ្លៃដើមនៃមូលធន៖ ថ្លៃដើមនៃបំណុល និងមូលធនជាហ៊ុននៃក្រុមហ៊ុនមួយ តាមធម្មតាជាមធ្យមសមតាលើថ្លៃដើមបំណុល ថ្លៃដើមហ៊ុនអាទិភាព ថ្លៃដើមនៃហ៊ុនធម្មតា និងថ្លៃដើមនៃប្រាក់ចំណេញសន្សំទុក។
Cost of Capital: the cost of debt and equity capital of a company, usually the weighted average of the cost of debt, cost of common stock and cost of retained earnings.
More about Cost of Capital: Rate of return that a business could earn if it chose another investment with equivalent risk.
ថ្លៃដើមនៃការវាយតម្លៃ៖ បន្ទុកចំណាយលើគុណភាព ដែលជាប់ទៅនឹងការស៊ើបអង្កេតរកឃើញដោយការធ្វើអធិការកិច្ច ការធ្វើក្រិតតាមខ្នាត ការធ្វើតេស្ត និងការវាស់វែង។
Cost of Appraisal: the cost of quality incurred to find defects by inspection, calibration, test and measurement.
ប្រព័ន្ធគ្រប់គ្រងថ្លៃដើម៖ គណនេយ្យថ្លៃដើម និងការគ្រប់គ្រង ប្រព័ន្ធត្រួតពិនិត្យ និងការរាយការណ៍។
Cost Management System: cost and management accounting control and reporting system.
ភាពនាំមុខនៃថ្លៃដើម៖ យុទ្ធសាស្ត្រអាជីវកម្មមួយ ដែលក្រុមហ៊ុនស្វែងរកប្រាក់ចំណេញល្មមដោយការថែរក្សាថ្លៃដើមទាបល្មម ដើម្បីទ្រទ្រង់ថ្លៃប្រកួតប្រជែងលើទីផ្សារ។
Cost Leadership: a business strategy by which a company seeks to earn adequate profits by keeping costs low enough to support a very competitive price in the market.
ចៅក្រមជំរះថ្លៃដើម៖ ចៅក្រមជំរះថ្លៃដើមភ ការខាតបង់ដោយបំណុលរ៉ាំរ៉ៃ និងការខាតបង់ពិសេសផ្សេងទៀត។
Undivided profit: an officer appoint to settle taxation of costs.
បច្ចេកទេសកំណត់ថ្លៃដើម៖ វិធីសាស្រ្តមួយ សម្រាប់ការរៀបចំទិន្នន័យថ្លៃដើម ដែលផ្អែកលើគោលបំណងសម្រាប់គណៈគ្រប់គ្រងត្រូវការព័ត៌មាននោះ ដូចជា ការគិតថ្លៃដើមផ្ទាល់ និងការគិតថ្លៃដើមតាមស្តង់ដារ។ល។
Costing Technique: a method of arranging cost data which depends on the purpose for which management requires the information, such as direct costing standard costing, etc.
វិធីសាស្រ្តរៀបចំថ្លៃដើម៖ វិធីសាស្រ្តមួយ ដែលផ្អែកលើលក្ខណៈផលិតកម្ម កើតចេញពីគោលការណ៍គណនេយ្យសម្រាប់ការរៀបចំ និងការរាយការណ៍អំពីព័ត៌មានថ្លៃដើម។
Costing Method: a method that depends on the nature of production, derived from accounting principles for arranging and reporting cost information.
ការរៀបចំថ្លៃដើម/ការកំណត់ថ្លៃដើម៖ នីតិវិធីក្នុងគោលបំណងបង្ហាញគណៈគ្រប់គ្រង នៅព័ត៌មានថ្លៃដើមដែលត្រូវការ។
Costing: the procedure that aims at presenting management with cost information needed.
លំដាប់ថ្លៃដើម៖ គម្រោងការសម្រាប់ចំណាត់ថ្នាក់លិតកម្ម ដែលពាក់ព័ន្ធសកម្មភាព ដោយផ្អែកលើកម្រិតដែលថ្លៃដើមរបស់វាកើតមានឡើង។
Cost Hierarchy: the framework for classifying production-related activities according to the level at which their costs are incurred.
វាយតម្លៃថ្លៃដើមទាប៖ ដំណើរការកំណត់ថ្លៃដើមដែលមានលក្ខណៈទាបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
Under costing: the costing process that results in understatement of cost in the financial statement.
គម្លាតដែលមិនអាចត្រួតពិនិត្យបាន៖ កម្លាតថ្លៃដើមមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកគ្រប់គ្រង។
Uncontrollable variance: Cost variance not under the control of the manager.
មុខការនៃថ្លៃដើម៖ វិធីសាស្រ្តមួយ សម្រាប់ចំណាត់ថ្នាក់បណ្ដាគណនីថ្លៃដើមតាមលក្ខណៈនៃផលសម្រាប់បន្ទុកចំណាយ ដូចជា ផលិតផល វេចខ្ចប់ និងលក់។ល។
Cost Function: a method for classifying cost accounts by the nature of the output for which costs are incurred, such as product, packaging, sales etc.
ចំណាយមិនអាចត្រួតពិនិត្យបាន៖ ចំណាយដែលមិនអាចជៀសផុតរបស់រដ្ឋាភិបាល ឧទាហរណ៍ ថ្លៃចុះកិច្ចសន្យា ការប្រាក់លើបំណុលសាធារណៈ។ល។
Uncontrollable expense: Unavoidable expense of a government, e.g. contract cost, interest on public debts, etc.
ថ្លៃដើមមិនអាចត្រួតពិនិត្យបាន៖ ថ្លៃដើមដែលក្នុងនោះបរិមាណមួយចំនួនមិនអាចត្រួតត្រាបានដោយអ្នកគ្រប់គ្រងនៅក្នុងការិយបរិច្ឆេទផ្ដល់មួយ។
Uncontrollable cost: A cost the amount of which a specific manager can not control within a given period of time.
របាយការណ៍ហិរញ្ញវត្ថុរបស់សាខាក្រុមហ៊ុនមិនទាន់បញ្ចូលរួម៖ សាខាក្រុមហ៊ុនដែលរបាយការណ៍ហិរញ្ញវត្ថុរបស់វាមិនទាន់បញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនមេ។
Unconsolidated subsidiary: a subsidiary showing individual financial statements that are not presented in the consolidated financial statements.
ប្រាក់ចំណេញមិនទាន់ធ្វើការបញ្ជាក់ច្បាស់៖ ប្រាក់ចំណេញបង្ហាញលើរបាយការណ៍ចំណូលរបស់សាខាក្រុមហ៊ុនដែលមិនទាន់បានបញ្ជាក់ទទួលស្គាល់ដោយក្រុមហ៊ុនមេ។
Unconfirmed profit: the profit on subsidiary income statement that has not been certified by the parent company.
ប្រតិបត្តិការមិនពេញលេញ៖ ប្រតិបត្តិការដែលមិនទាន់ពេញលេញ និងមិនអាចបណ្ដាលឲ្យព្រឹត្តិការណ៍គណនេយ្យផ្សេងទៀតកើតឡើង។
Uncompleted transaction: a transaction that has not been completed and may cause other accounting events to be happened.
របាយការណ៍ហិរញ្ញវត្ថុមិនបានពិនិត្យបញ្ជាក់៖ របាយការណ៍ហិរញ្ញវត្ថុមិនទាន់ធ្វើសវនកម្មដោយគណនេយ្យករសាធារណៈដែលមានការបញ្ជាក់ច្បាស់លាស់។
Uncertified financial statement: The financial statement that has not been audited by a certified public accountant.
ប្រាក់ចំណេញមិនទាន់បែងចែក៖ ១.ប្រាក់ចំណេញសុទ្ធដែលមិនផ្ទេរទៅចំណូលរក្សាទុក។ ២.ផ្នែកនៃចំណូលរក្សាទុកមិនទាន់ប្រើប្រាស់ដែលអាចប្រើសម្រាប់បង់ភាគលាភ ការខាតបង់ដោយបំណុលរ៉ាំរ៉ៃ និងការខាតបង់ពិសេសផ្សេងទៀត។
Undivided profit: 1-the net profit not transferred to the appropriated retained earnings. 2-that portion of the un-appropriated retained earnings that may be used to pay dividends, bad debts loss or any other special losses.
ប្រាក់ចំណេញមិនទាន់បែងចែក៖ ១.ប្រាក់ចំណេញនៃក្រុមហ៊ុនរកស៊ីហ៊ុនគ្នា ឬសហកម្មសិទ្ធិមុនពេលបែងចែកទៅភាគីពាក់ព័ន្ធ។
Undistributed profit: 1-the profit of a joint-venture, a syndicate, or a partnership before distributions to the related parties. 2-retained earnings.
ការដកពន្ធកាត់ទុកតិច៖ ស្ថានភាពនៅពេលដែលអ្នកជាប់ពន្ធបានកាត់ពន្ធទុកតិច ហើយជំពាក់រដ្ឋនៅពេលធ្វើការប្រកាសពន្ធ។
Under withholding: a situation when a taxpayer has withheld too little income tax and therefore owes tax when filing a return.
ថ្លៃដើមផលិតផលទាបជាងការអនុវត្តជាក់ស្តែង៖ ថ្លៃដើមផលិតផលនៅក្នុងរបាយការណ៍ចំណូលដែលមានចំនួនតិចជាងថ្លៃដើមផលិតផលជាក់ស្ដែង។
Understated product cost: Product cost in the income statement, which is less than the actual product cost.
ភាពអាចយល់បាន៖ លក្ខណៈគុណភាពនៃព័ត៌មានគណនេយ្យដែលបង្ហាញក្នុងទម្រង់មួយធ្វើឲ្យអ្នកអានងាយស្រួលយល់។
Understandability: qualitative characteristic of accounting information that is presented in a form and in terms that its user can understand.
របាយការណ៍លាក់ប្រាក់ពន្ធ៖ ការអនុវត្តខុសច្បាប់របស់បុគ្គល ឬក្រុមហ៊ុនដែលប្រកាសពន្ធលើប្រាក់ចំណេញទាបជាងការពិត។
Under reporting: illegal practice where a person under states taxable income or a company under states earnings.
របាយការណ៍សន្និធិលើសខ្វះ៖ របាយការណ៍អំពីកម្រិតសារពើភណ្ឌសន្និធិទំនិញ ដោយប្រៀបធៀបជាមួយកម្រិតអតិបរមា និងអប្បបរមា។
Under/over stock report: the report of the stock inventory level as compared with the maximum or minimum levels.
សេដ្ឋកិច្ចមិនទាន់បង់ពន្ធ៖ សកម្មភាពស្របច្បាប់ ឬមិនស្របច្បាប់ដែលប្រជាជនមិនបានរាយការណ៍ទៅនាយកដ្ឋានពន្ធដារ។
Underground economy: the legal and illegal activities that people do not report to the IRS.
ការប្រែប្រួលគណនេយ្យមិនទាន់កែតម្រូវ៖ ការប្រែប្រួលក្នុងគោលការណ៍គណនេយ្យ ដែលមិនគាំទ្រដោយអ្នកគ្រប់គ្រង ដូច្នេះសវនករអាចបញ្ចេញមតិលើកលែង ឬមតិមិនត្រឹមត្រូវ។
Unjustified accounting change: Change in accounting principles not supported by management, thus auditor should express qualified or adverse opinion.
គណនេយ្យឯកភាព៖ ការអនុវត្តគោលការណ៍រួម លក្ខខណ្ឌ និងនីតិវិធីតាមប្រព័ន្ធនៅក្នុងគណនេយ្យ។
Uniform accounting: the application of uniform principles, terms and systematic procedures in accounting.
សមតុល្យមិនទាន់បានប្រើប្រាស់៖ បរិមាណនៃធនធានដែលស្ថិតក្នុងកាតព្វកិច្ចចំណាយ ប៉ុន្តែមិនឲ្យលើសពីដែនកំណត់នៃសិទ្ធិ និងច្បាប់ទេ។
Unencumbered balance: the amount of resources that can still be obliged or expended without exceeding the legal or authorized limit.
ការប្រាក់មិនទាន់ចាត់ជាចំណូល៖ ការប្រាក់ទទួលបានពីកម្ចី ប៉ុន្តែពុំអាចចាត់ជាចំណូលទេ ដោយសារប្រាក់ដើមបានសងអំឡុងការិយបរិច្ឆេទផ្ដល់ឱ្យមួយ។
Unearned interest: the interest received on a loan but can not be treated as income since the principal has not been outstanding for a given interest period.
More about Unearned interest: INTEREST that has already been collected on a LOAN by a FINANCIAL INSTITUTION, but that cannot yet be counted as part of earnings because the PRINCIPAL of the loan has not been OUTSTANDING long enough.
ចំណូលដែលបានមកពីប្រភពក្រៅពីការងារ៖ ចំណូលរបស់បុគ្គលដែលបានមកពីប្រភពក្រៅពីការងារ ដូចជាការប្រាក់និងភាគលាភ។
Unearned income: an individual’s income derived from sources other than employment, such as interest and dividends.
More about Unearned income: Payments received for services which have not yet been performed.
តម្លៃប្រើប្រាស់៖ ថ្លៃដើមសរុបនៃបរិមាណស្តុកសម្រាប់គោលបំណងត្រួតពិនិត្យស្តុកទៅតាមតម្លៃប្រើប្រាស់របស់វា។
Usage value: total cost of the quantity of stock of a particular stock keeping unit used during a period of time.
ហានិភ័យមិនមានលក្ខណៈជាប្រព័ន្ធ៖ ហានិភ័យដែលប៉ះពាល់តិចតួចលើមូលបត្រ ដែលអាចលុបបំបាត់ដោយការទិញល្បាយផលិតផល។
Unsystematic risk: a risk that affects a small number of securities only which can be avoided by diversification.
ចំណាយមិនទាន់កត់ត្រា៖ ចំណាយដែលកើតឡើង ប៉ុន្តែមានទឹកប្រាក់ពុំទាន់កត់ត្រានៅក្នុងខែ។
Unrecorded expense: An expense incurred but the applicable amount of which has not been recorded in the month.
មតិត្រឹមត្រូវ៖ មតិដែលសវនករយល់ព្រមពេញលេញទៅលើចរិត និងការកត់ត្រាគណនេយ្យរបស់អតិថិជន។
Unqualified opinion: the opinion in which the auditor absolutely agrees with the client’s accounting records and behavior.
More about Unqualified opinion: AUDIT opinion not qualified for any material scope restrictions nor departures from GENERALLY ACCEPTED ACCOUNTING PRINCIPLES (GAAP). The AUDITOR may issue an unqualified opinion only when there are no identified material weaknesses and when there have been no restrictions on the scope of the auditor’s work. Also known as CLEAN OPINION.
ទ្រព្យសកម្មមិនប្រើប្រាស់ក្នុងផលិតកម្ម៖ ១.ទ្រព្យសកម្មមិនប្រើប្រាស់ក្នុងផលិតកម្ម ឬសេវាកម្ម។២.ទ្រព្យសកម្មមិនផលិតប្រាក់ចំណូលដោយខ្លួនឯង។
Unproductive asset: 1-asset not used in the production of goods or services. 2-asset that can not produce income by itself.
ភាគលាភមិនទាន់ចែក៖ ភាគលាភដែលប្រកាសដោយក្រុមប្រឹក្សាភិបាលប៉ុន្តែពុំទាន់ចែក។
Unpaid dividend: a dividend which has been declared by the board of directors but has not reached its payment.
មូលធនមិនទាន់បង់៖ បរិមាណមូលធនដែលមិនទាន់បង់ដោយម្ចាស់ភាគហ៊ុន។ ជាទូទៅមូលធនសរុបផ្ដល់សិទ្ធិលើសច្រើនជាងមូលនិធិបានបង់។
Unpaid capital: the amount of capital not paid by the shareholder, usually the total capital authorized exceeds the paid up capital.
សវនករប្រើកម្មវិធីកុំព្យូទ័រជំនួយក្នុងការធ្វើសវនកម្ម៖ សវនករដែលរាយការណ៍របាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពជាអ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលប្រើប្រាស់អង្គភាពសេវាកម្មជួយដំណើរការទិន្នន័យ។
User auditor: the auditor who reports on the financial statements of the user organization, which uses a service organization in data processing.
ការផ្គត់ផ្គង់គ្រប់គណនី៖ ការបង្ហាញពីបញ្ជីការចូលបញ្ជីធំដោយធ្វើការផ្គូផ្គងគ្រប់គណនី។
Zero proof: proving of the posting of entries by verifying all the accounts.
ការរៀបចំថវិកាសូន្យ៖ ផែនការចំណាយលើមូលដ្ឋានដែលគ្មានការសន្យាចំណាយ និងគ្មានសមតុល្យយោងទៅឆ្នាំខាងមុខ។
Zero budgeting: expenditure planning on the basis that no present commitments exist and no balance is carried forward.
ប្រព័ន្ធសមតុល្យសូន្យ៖ ប្រព័ន្ធសម្រាប់រាប់សារពើភ័ណ្ឌនៅពេលដែលសមតុល្យស្ដុកធ្លាក់មកសូន្យ។
Zero balance system: a system where the inventories are counted when the stock on hand balance drops to zero.
គណនីសមតុល្យសូន្យ៖ គណនីមូលប្បទានប័ត្រដែលក្នុងនោះមូលប្បទានប័ត្រត្រូវបានសរសេរ ឬតម្កល់រួចរាល់ ហើយសមតុល្យសុទ្ធត្រូវបានផ្ទេរទៅគណនីប្រមូលផ្ដុំ។
Zero balance account: a checking account with which checks are written, or deposits are made and the net balance is transferred to a concentration account.
ការសន្មតលំហូរថ្លៃដើម៖ ការសន្មតលំហូរនៃថ្លៃដើម ក្រៅពីលំហូរជាក់ស្ដែងនៃទំនិញ ដូចជា LIFO។
Cost Flow Assumption: the assumption of the flow of costs rather than the physical flow of goods, such as LIFO, etc.
លំហូរថ្លៃដើម៖ ការផ្លាស់ប្ដូរនៃថ្លៃដើមពីសន្និធិ ទៅផល និងបន្តទៅទ្រព្យចរន្ត។
Cost Flow: changing of cost from inventory to manufacture to current assets.
កត្តានៃថ្លៃដើម៖ កត្តាត្រូវបានប្រើសម្រាប់បញ្ចាក់ថ្លៃដើមតាមស្តង់ដារសិក្សាស្រាវជ្រាវ។
Cost Factor: a factor used for ascertaining standard cost.
សមាសធាតុថ្លៃដើម៖ ចំណាយវត្ថុធាតុដើម ពលកម្ម និងចំណាយបន្ទាប់បន្សំ។
Cost Element: material, labor or overhead.
ការវិភាគលើថ្លៃដើម និងភាពសម្រេចបានផល៖ ការវិភាគលើផលប្រយោជន៍ នៃចំណាយជាក់លាក់មួយដើម្បីសង្កេតមើល ប្រសិនបើការធ្វើចំណាយដូចគ្នាអាចត្រូវបានប្រើប្រាស់ដោយសម្រេចបានផលជាង ឬថាតើផលដូចគ្នាដែលនាំឲ្យចំណាយតិចជាង។
Cost-Effectiveness Analysis: the analysis of the benefit of a particular expenditure to see if the same expenditure could be used more effectively or whether the same benefit are attainable with less expenditure.
របាយការណ៍វិភាជន៍ថ្លៃដើម៖ របាយការណ៍បង្ហាញពីព័ត៌មានវិភាគថ្លៃដើមតាមផ្នែក។
Cost Distribution Sheet: the statement that shows departmental cost distribution information.
លំអៀងថ្លៃដើម៖ លំអៀងរវាងថ្លៃដើម ដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងថ្លៃដើមដែលបានអនុញ្ញាតដោយបញ្ញត្តិពន្ធដារ។
Cost Difference: the difference between the cost reported in the financial statements and the cost allowed by tax regulations.
វិធីសាស្ត្របន្ថយថ្លៃដើម៖ វិធីសាស្រ្តមួយ ផ្អែកលើថ្លៃដើមដែលមិនទាន់រំលស់នៃទ្រព្យសម្បត្តិ និងការរំលស់បានបញ្ជប់អស់ ពេលថ្លៃដើមទាំងមូលត្រូវបានលុបចោល។
Cost Depletion Method: a method that depends upon the unrecovered cost of the asset and depletion ends when the entire cost is written off.
គម្លាតនៃផលចំណូលពីការបណ្ដាក់ទុន៖ គម្លាតថ្លៃដើមដែលបណ្ដាលមកពីភាពខុសគ្នារវាងទិន្នផលជាក់ស្ដែង និងទិន្នផលដែលបានគ្រោងទុក។
Yield variance: cost variance caused by the difference between the actual and planned output.
Yield to Maturity: Rate of return on a SECURITY to its maturity, giving effect to the stated interest rate, accrual of discount, or AMORTIZATION of PREMIUM.
អត្ថប្រយោជន៍ផ្ដល់ផល៖ ប្រាក់កម្រៃបន្ថែមដែលវិនិយោគគិនបានទទួល ប្រសិនបើគាត់ទិញមូលបត្រដែលអាចប្ដូរជាហ៊ុនជំនួសឲ្យការទិញភាគហ៊ុនធម្មតាក្នុងក្រុមហ៊ុនតែមួយ។
Yield advantage: extra amount of earnings and investor earns if he buys a convertible security instead of the common stock of the same company.