“ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង… ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ។”
- ឧទ្យានជាតិមុនីវង្យបូកគោ៖ មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ] ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់ ១ ០៧៥ ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំណង់ អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនិងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់ ៣ ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។
- រមណីយដ្ឋានទឹកឈូ៖ គឹជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ ៨ គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាព ចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឆៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម។
-
- ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចម្ងាយ ៣៨ គ.ម ប៉ែកខាងកើតក្រុងកំពត។ រមណីយដ្ឋាននេះជាថ្មភ្នំ មានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ឈមាត្រ ប្រមាណ ៣០ ម ហើយមានពណ៌ ៧ ផ្សេងៗគ្នា។
- រមណីយដ្ឋានព្រែកអំបិល៖ ព្រែកអំបិលជារមណីយដ្ឋានមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំកោះតូច ស្រុកកំពត មានចម្ងាយ ១៨ គ.ម ពីប៉ែកខាងលិចក្រុងកំពត។
- រមណីយដ្ឋានទេសចរណ៍តាដា ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមទាំងអាជីវករលក់ដូររក្នុងរមណីដ្ឋានទេសចរណ៍នេះផងដែរ។បើតាមលោក ញឹម វណ្ណដា រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ដែលពីដើមឡើយជាតំបន់ជ្រលងភំ្ន ត្រូវបានចាប់ផ្ដើមធ្វើការអភិវឌ្ឍជាជំហានៗ តាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ។ គិតមកដល់បច្ចុប្បន្ន រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ត្រូវបានចំណាយដើមទុនជាច្រើន ក្នុងការរៀបចំកែលំអរ គៀពង្រាបដីតាមចំរៀកភ្នំ ដើម្បីសម្រួលដល់ការធ្វើដំណើរដែលមានប្រវែងផ្លូវចម្ងាយផ្លូវជាង ៣គីឡូម៉ែត្រ ព្រមជាមួយនឹងការរៀបចំដាក់ប្រព័ន្ធ រំដោះទឹក សាងសង់ស្ពាន និងការរៀបចំកន្លែងលំហែកម្សាន្តផងដែរ។ កន្លែងកម្សាន្តមានដូចជា៖ ទឹកធ្លាក់តាដារូងច័ន្ទ ទឹកធ្លាក់តាដាសច្ចំ អាងទំនប់បង្ហៀទឹកសម្រាប់ទឹកងូតតាមថ្នាក់នីមួយៗ ដែលទឹកហូរធ្លាក់ពីជ្រលងភ្នំធម្មជាតិ ទៅតាមតម្រូវការមនុស្សចាស់ យុវវ័យ និងកុមារតូចៗ។ ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដានេះដែរ លោកទេសរដ្ឋមន្រ្តី លើកឡើងថា គឺអាស្រ័យលើការកើនឡើងជាលំដាប់នូវចំនួនភ្ញៀវជាតិ និងអន្ដរជាតិ៕
- រមណីយដ្ឋានទេសដូងទេរ ស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីចំណុចរង្វង់មូលរូបសំណាកទឹករលកក្បែរស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែល ៤០០ម៉ែត្របន្ថែមទៀត។
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)