ម្អមក្ដាម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ ជាពួកម្អមដែរ តែដើមនិងស្លឹកល្អិតបន្តិច ក្លិនហាងប្រហាតជាងម្អមធម្មតា, ប្រើជាគ្រឿងស្លម្ជូរមិនកើតទេ ប្រើជាអន្លក់ឬជាគ្រឿងភ្លាបានខ្លះ ( តាមចំណូលអ្នកដែលធ្លាប់ត្រូវការប្រើ ) ។
តិណជាតិវារនៅគល់ តែចុងដុះត្រង់ឡើងលើ កម្ពស់ប្រហែល ២០ ស.ម មានស្លឹក និងដើមល្អិតជាងម្អមស្វា ដុះលើដីខ្សាច់សើមៗ នៃឧបទ្វីបឥណ្ឌូចិន។ គេច្រើនប្រើដើមខ្ចីៗ និងស្លឹកធ្វើបន្លែឆៅ ឬជាគ្រឿងភ្លា។
រុក្ខជាតិស្មៅ ដែលដុះតាមវាលស្រែ និងទំនាបលិចទឹក (ទឹកសាប) ផ្សេង ក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្អមក្តាម – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Limnophila repens Benth. – ឈ្មោះអង់គ្លេស ៖ Swam leaf – ឈ្មោះបារាំង ៖ Herbe odorante – ប្រភពដើម ៖ កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា និងចិនខាងត្បូង។ – លក្ខណៈរូបសាស្រ្ត ៖ រុក្ខជាតិវារនៅគល់ ដើមប្រហោងមានរោមច្រើន ចុងដុះ ត្រង់ទៅលើ កម្ពស់ប្រហែល២០ស.ម។ ទំហំដើម និងស្លឹកតូចជាងម្អមស្រែ និងម្អមស្វា(៥១)។ – លក្ខណៈជីវសាស្ត្រ ៖ ដុះលើដីខ្សាច់សើមៗតាមវាលស្រែ និងទំនាបលិចទឹក ផ្សេងៗ – លក្ខណៈអេកូឡូស៊ី ៖ ស្លឹកមានរសជាតិល្វីងតិចៗ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ យកធ្វើជាគ្រឿងផ្សំបង់ក្នុងសម្លរ បន្លែឆៅ និងគ្រឿងភ្លា(៥១)។
ឧទាហរណ៍៖ (៥១) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤០៣ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)