Posted on Leave a comment

តើពាក្យ «ម្អមដី» មានន័យដូចម្ដេច ?


ម្អមដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិពួកមួយ គល់វាលើដី ចុងដុះត្រង់ឡើងលើប្រវែង ២០-៣០ស.ម ដុះតាមទំនាប ឬលើដីសើមមានខ្សាច់នៃទ្វីបអូស្ត្រាលី និងចុងបូព៌ាប្រទេស។ មែក និងស្លឹកខ្ចីៗ គេប្រើជាគ្រឿងទេស សម្រាប់សម្លម្ជូរ។ តាមក្បួនបុរាណ គេផ្សំជាមួយថ្នាំដទៃទៀត ដើម្បីធ្វើឱសថព្យាបាលជំងឺញាក់សាច់ដុំ និងប្រកាច់ គេអាចប្រើសម្រាប់ធ្វើថ្នាំថែមុខឱ្យបានល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply