យុថ្កា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. យូថិកា ឬ យូធិកា ) នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែកឬដោយលោហជាតិធ្ងន់ៗ សិតឲ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឲ្យនៅនឹងកុំឲ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចងទប់នាវា ។
ឧទាហរណ៍៖ បោះយុថ្កា ចតកប៉ាល់; ស្រាវទាញយុថ្កាទូកប៉ុកចាយ . . . ។
ឈ្មោះចុល្លព្រឹក្សមានបន្លាមួយប្រភេទ កម្ពស់ ២ ទៅ ៨ ម ដុះក្នុងព្រៃធំនៅអាស៊ីផ្នែកក្តៅ ។ គ្រូហ្មបុរាណស្ងោរមែកកាត់កង់ៗ លាយនឹងបន្លា ធ្វើជាឱសថលើកកម្លាំងនារី ដែលទើបសម្រាលកូន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖