Posted on Leave a comment

លោកមហាសេដ្ឋី Fong Yun Wah ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Hip Shing Hong Group ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជនដ៏ធំបំផុតមួយនៅក្នុងទីក្រុងហុងកុង

លោក Fong Yun Wah គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Hip Shing Hong Group ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជនដ៏ធំបំផុតមួយនៅក្នុងទីក្រុងហុងកុង ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ ហើយវាត្រូវបានផ្តោតលើការិយាល័យ អគារ លំនៅដ្ឋាន និងឧស្សាហកម្មដោយបានគ្រប់គ្រងលើទំហំផ្ទៃដីជាង ២ លានហ្វីតការ៉េ ។ ក្រុមហ៊ុននេះមានដើមកំណើតតាំងពីឆ្នាំ ១៩២៧ នៅពេលដែលលោក Fong បានមករស់នៅទីក្រុងហុងកុងជាមួយឪពុករបស់គាត់មកពីខេត្តក្វាងទុង ។

ទ្រព្យសម្បត្តិ៖ Henry Fong Yun Wah

លោក Henry Fong Yun Wah គឺជាអ្នកជំនួញហុងកុងម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៤ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Hip Shing Hong Group (HSH) ដែលជាក្រុមហ៊ុនវិនិយោគអចលនៈទ្រព្យដ៏ធំជាងគេនៅក្នុងទីក្រុងហុងកុង ។

នៅឆ្នាំ ១៩៤៨ នៅពេលគាត់មានអាយុ ២២ ឆ្នាំគាត់បានបង្កើតក្រុមហ៊ុន HSH ដែលមានមូលដ្ឋាននៅហុងកុង ។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់គាត់ទទួលបានផលប័ត្រចម្រុះជាច្រើន ។ ហើយក្រុមហ៊ុននេះមានការវិនិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្មផ្ទះល្វែង និងសណ្ឋាគារ ។

ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានគ្រប់គ្រងលើទំហំផ្ទៃដីប្រហែល ២ លានហ្វីតការ៉េនៃផ្ទៃដីសរុប ។ កាលពីឆ្នាំមុនក្រុមហ៊ុន Hip Shing Hong Group បានចាប់ផ្តើមបើកដំណើរការសណ្ឋាគារដំបូងរបស់ខ្លួនដែលមានឈ្មោះថា Hotel Madera នៅតំបន់ Kowloon ។ សព្វថ្ងៃនេះកូនប្រុសរបស់លោក Fong Yun Wah គឺជានាយកគ្រប់គ្រង និងជាអ្នកស្នងមរតក ។

លោក Henry Fong Yun Wah ត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងវិស័យជំនួញរបស់គាត់ហើយគាត់ក៏មានតួនាទីជាប្រធានក្រុមហ៊ុន Kam Wah Investment Co. Ltd ផងដែរ ។ ហើយគាត់គឺជាអ្នកគាំទ្រដ៏អស្ចារ្យនៃការអប់រំ និងវប្បធម៌ដែលជាអ្នកផ្តល់អំណោយដល់សប្បុរសធម៍ជាច្រើនដល់បណ្តាញសាកលវិទ្យាល័យអន្តរជាតិ ។ នៅឆ្នាំ ២០០០ លោក Fong ក៏បានឈ្នះពានរង្វាន់ Silver Bauhinia Star ផងដែរ ។ ក្នុងរយៈពេលបួនឆ្នាំកន្លងមកកូនប្រុសរបស់គាត់ឈ្មោះ​ David បានក្លាយជានាយកគ្រប់គ្រងហើយបានដឹកនាំគម្រោងដែលមានភាពល្បីល្បាញជាខ្លាំង ។

 ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply