Posted on Leave a comment

លោកមហាសេដ្ឋី Herbert Kohler, Jr. ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kohler ដែលជាក្រុមហ៊ុនផលិតគ្រឿងសំភារៈបន្ទប់ទឹក និងផ្ទះបាយធំបំផុតនៅលើពិភពលោក

លោក Herbert Kohler, Jr. កើតនៅថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ១៩៣៩ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kohler ដែលជាក្រុមហ៊ុនផលិតគ្រឿងសំភារៈបន្ទប់ទឹក និងផ្ទះបាយធំបំផុតនៅលើពិភពលោក ។

ជីវិតដំបូង៖

លោក Kohler បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៥ ពីសាកលវិទ្យាល័យយ៉ែលដោយទទួលបានសញ្ញាប័ត្រផ្នែករដ្ឋបាលឧស្សាហកម្ម។ នៅខែ មិថុនា​ ឆ្នាំ ១៩៧២ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៅអាយុ ៣៣ ឆ្នាំ ។

អាជីព៖

បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៥ ពីសាកលវិទ្យាល័យយ៉ែលគាត់បានចាប់ផ្តើមទៅធ្វើការឱ្យក្រុមហ៊ុន Kohler ដែលជាអ្នកបច្ចេកទេសនៅក្នុងក្រុមហ៊ុន ។ នៅខែ មិថុនា ឆ្នាំ ១៩៧២ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៅអាយុ ៣៣ ឆ្នាំ ។ ក្នុងឆ្នាំ ២០០៧ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤,០ ពាន់លានដុល្លារ ។ ហើយនៅក្នុងឆ្នាំ ២០០៩ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,៣ ពាន់លានដុល្លារគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៦ ។

នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់លោក Kohler មានចំនួន ៩,១ ពាន់លានដុល្លារ។កាលពីខែ មេសា ឆ្នាំ ២០១៥ ក្រុមហ៊ុនបានប្រកាសថាលោក Kohler បានលាឈប់ពីតំណែងជានាយកប្រតិបត្តិហើយបានផ្ទេរដំណែងឲ្យទៅកូនប្រុសរបស់គាត់ឈ្មោះ David Kohler ។

ទ្រព្យសម្បត្តិ៖ Herbert Kohler, Jr

លោក Herbert Kohler, Jr គឺជាពាណិជ្ជករជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៥,៧ ពាន់លានដុល្លារ ។ ​គាត់បានក្លាយជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Kohler Co នៅឆ្នាំ ១៩៧២ ។ ក្រុមហ៊ុនរបស់គាត់បានក្លាយជាក្រុមហ៊ុនផលិតគ្រឿងសំភារៈបន្ទប់ទឹក និងផ្ទះបាយធំបំផុតនៅលើពិភពលោក ។ ក្រៅពីផលិតផលបន្ទប់ទឹក និងផ្ទះបាយក្រុមហ៊ុនរបស់គាត់ក៏ផលិតក្បឿង ម៉ាស៊ីនភ្លើង និងគ្រឿងសង្ហារឹមជាច្រើនទៀតផងដែរ ។ ហើយគាត់ក៏ជាម្ចាស់ទីលានវាយកូនហ្គោល និងរីសតចំនួន ២ កន្លែងនៅរដ្ឋ Wisconsin ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply