Posted on Leave a comment

លោកមហាសេដ្ឋី Pan Sutong ជាស្ថាបនិកនៃក្រុមហ៊ុន Matsunichi Digital Holdings Limited និងជាប្រធានក្រុមហ៊ុន Goldin Real Estate Financial Holdings Limited

លោក Pan Sutong គឺជាអ្នកជំនួញហុងកុង និងជាសហគ្រិន ។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Matsunichi Digital Holdings Limited និងជាប្រធានក្រុមហ៊ុន Goldin Real Estate Financial Holdings Limited ។

ជីវប្រវត្តិ៖

លោក Pan Sutong កើតនៅតំបន់ Shaoguan ខេត្តក្វាងទុងប្រទេសចិនក្នុងឆ្នាំ ១៩៦៣ ។ ហើយគាត់បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៦ បន្ទាប់មកគាត់បានផ្លាស់ទៅរស់នៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៨៤ ។ លោក Pan Sutong បានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនអេឡិចត្រូនិច ។ ហើយនៅក្នុងឆ្នាំ ១៩៩៣ គាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា Matsunichi Colour Display Monitor លីមីតធីតដែលជាអាជីវកម្មសំខាន់បំផុតគឺការផលិតឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះបាយ ។

នៅឆ្នាំ ២០០២ លោក Pan Sutong បានទិញក្រុមហ៊ុនផ្សេងទៀតដែលជាម្ចាស់កម្មសិទ្និដោយបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុងដូចជាក្រុមហ៊ុន Emperor Technology Venture Limited ហើយវាត្រូវបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Matsunichi Communication Holdings Limited ។

ហើយក្រុមហ៊ុន Goldin Group បានរួមបញ្ចូលទាំងក្រុមហ៊ុន Goldin Properties Holdings Limited, Goldin Financial Holdings Limited, Goldin Equities Limited និងក្រុមហ៊ុន Matsunichi Digital Holdings Limited ខណៈដែលក្រុមហ៊ុន Goldin Properties Holdings Limited និង Goldin Financial Holdings Limited ត្រូវបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលនៅក្នុងទីផ្សារភាគហ៊ុននៅក្នុងទីក្រុងហុងកុងលេខកូដភាគហ៊ុនគឺលេខ ០០២៨៣ និង ០០៥៣០ ។

ទ្រព្យសម្បត្តិ៖ Pan Sutong

លោក Pan Sutong គឺជាអ្នកជំនួញ និងជាសហគ្រិននៅទីក្រុងហុងកុងដោយមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៦ ពាន់លានដុល្លារ ។ លោក Pan Sutong កើតនៅតំបន់ Shaoguan ខេត្ត Guangdong ប្រទេសចិនក្នុងឆ្នាំ ១៩៦៣ ។ លោក Sutong គឺជាស្ថាបនិកនៃក្រុមហ៊ុន Matsunichi Digital Holdings Limited ។

លោក Sutong ក៏ជាប្រធានក្រុមហ៊ុន Goldin Real Estate Financial Holdings Limited និង the Goldin Group ផងដែរ ។ ហើយគាត់បានផ្លាស់ទៅរស់នៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ ១៩៨៤ ហើយបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនអេឡិចត្រូនិច ។

ក្នុងឆ្នាំ ២០០៨ លោក Sutong បានទិញក្រុមហ៊ុន Fortuna International Holdings Limited និងបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Goldin Financial Holdings Limited ។ ហើយក្រុមហ៊ុនរបស់គាត់បានចូលរួមចំណែកនៅក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មផលិតស្រាជាដើម ។ លោក Sutong បានទិញក្រុមហ៊ុន Sloan Estate របស់លោក Napa Valley នៅក្នុងឆ្នាំ ២០១១ និងបានទិញយកក្រុមហ៊ុន acreage នៅតំបន់ Bordeaux ប្រទេសបារាំងក្នុងឆ្នាំ ២០១៣ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply