Posted on Leave a comment

លោកមហាសេដ្ឋី Reinhold Schmieding ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Arthrex ដែលជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត

លោក Reinhold Schmieding គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Arthrex ដែលជាក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត ។ គាត់បានទទួលការអប់រំនៅសាកលវិទ្យាល័យរដ្ឋមីឈីហ្គែនពីឆ្នាំ ១៩៧៣-៧៧ ។

អាជីព៖

ចាប់ពីឆ្នាំ ១៩៨១-៨៥ លោក Reinhold បានបម្រើការអោយក្រុមហ៊ុន Med Tech International, Westport, Connecticut ។ នៅឆ្នាំ ១៩៨១ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តមួយដែលមានឈ្មោះថា Arthroscopy Excision Instruments Inc ដែលផ្តោតលើនីតិវិធីដែលត្រូវបានគេស្គាល់ថា Arthroscopy ។

ការវិនិយោគដំបូងរបស់គាត់ប្រហែល ៦០,០០០ ដុល្លារពីការសន្សំប្រាក់ផ្ទាល់របស់គាត់ ។ បន្ទាប់ពីការចាប់ផ្តើមបង្កើតក្រុមហ៊ុនគាត់មិនបានរកប្រាក់ចំណេញក្នុងរយៈពេលពីរឆ្នាំដំបូងនោះទេ ។ ហើយក្រោយមកក្រុមហ៊ុនរបស់គាត់ត្រូវបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Arthrex Inc. ហើយបច្ចុប្បន្ននេះក្រុមហ៊ុន Arthrex បានចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង ៩០ នៅទូទាំងពិភពលោក ។

ក្រុមហ៊ុននេះវាមានសាខានៅទូទាំងទ្វីបអឺរ៉ុបរួមមានប្រទេសអាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក អង់គ្លេស និងបារាំង ។ នៅឆ្នាំ ១៩៩១ ទីស្នាក់ការកណ្តាលបានផ្លាស់ប្តូរទៅទីក្រុង Naples រដ្ឋ Florida ។ ចាប់ពីពេលនោះមកក្រុមហ៊ុនរបស់គាត់បានរីកចម្រើនពីនិយោជិកពីរនាក់ទៅជាង ២០០០ នាក់ ។ នៅឆ្នាំ ២០១៥ ក្រុមហ៊ុន Arthrex Inc ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលសំណាងល្អទាំង ១០០ ។

ទ្រព្យសម្បត្តិ៖ Reinhold Schmieding

លោក Reinhold Schmieding គឺជាអ្នកជំនួញជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៥ ពាន់លានដុល្លារ ។ លោក Reinhold បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋីនៅដើមឆ្នាំនេះដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តរបស់គាត់ដែលមានឈ្មោះថា Arthrex ។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅទីក្រុង Naples ដែលរកចំណូលបាន ១,៤ ពាន់លានដុល្លារ ។ សព្វថ្ងៃនេះគាត់គឺជាម្ចាស់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនកាន់កាប់ឯកជនដែលមានផលិតផលរបស់ខ្លួនមាន ៩៤ ភាគរយនៅសហរដ្ឋអាមេរិក ។

ប្រភព៖ Phonm Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply