លោក Kushal Pal Singh Tewatia កើតនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩២៩ ដែលជាអ្នកជំនួញ និងជាអ្នកអភិវឌ្ឍន៍អចលនៈទ្រព្យនៅប្រទេសឥណ្ឌា ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន DLF Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានបង្កើតឡើងដោយឪពុកក្មេករបស់គាត់គឺលោក Chaudhary Raghvender Singh DLF ។
ជីវិតដំបូង៖
លោក Kushal បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រពីមហាវិទ្យាល័យ Meerut រដ្ឋ Uttar Pradesh ហើយគាត់បានបន្តការសិក្សាផ្នែកវិស្វកម្មអាកាសនៅចក្រភពអង់គ្លេស និងត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកនៅក្នុងកងទ័ពរបស់ប្រទេសឥណ្ឌា ។ នៅឆ្នាំ ១៩៦០ គាត់បានចូលរួមជាមួយក្រុមហ៊ុនអាមេរិចដែលជាក្រុមហ៊ុនអេឡិចត្រូនិចហើយបន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន DLF Universal Limited ក្នុងឆ្នាំ ១៩៧៩ គាត់ក៏បានទទួលតួនាទីជានាយកគ្រប់គ្រងពីឪពុកក្មេករបស់គាត់គឺលោក Chaudhary Raghuvender singh ។
ទ្រព្យសម្បត្តិ៖ Kushal Pal Singh
លោក Kushal Pal Singh Teotia គឺជាជាអ្នកជំនួញ និងជាអ្នកអភិវឌ្ឍន៍អចលនៈទ្រព្យនៅប្រទេសឥណ្ឌាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៨ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ គាត់គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន DLF Limited ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេនៅប្រទេសឥណ្ឌា ។
លោក Kushal បានរៀបការជាមួយលោកស្រី Indira Singh ដែលពួកគេមានកូនស្រីពីរនាក់ឈ្មោះ Pia Singh និង Renuka Talwar និងកូនប្រុសម្នាក់ឈ្មោះ Rajiv Singh ។ ក្នុងឆ្នាំ ២០០៨ គាត់បានក្លាយជាមហាសេដ្ឋីអចលនៈទ្រព្យដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ។