Posted on Leave a comment

តើពាក្យ «កញ្ឆែត» មានន័យដូចម្ដេច ?


កញ្ឆែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បន្លែ​វារិជ​តិណ​ជាតិ​មួយ​ប្រភេទ ជា​វល្លិ​ដុះ​ក្នុង​ទឹក​សម្រាប់​ប្រើ​ជា​អន្លក់, ប្រើ​ជា​បន្លែ​ក៏​បាន ។

ឈ្មោះតិណជាតិដុះក្នុងទឹកមួយប្រភេទ ដើមមានភាពផ្តេក តែចុងដុះឡើងលើផុតទឹក។ ដើមដែលអណ្តែតលើទឹក មានកោសិកាភ្លាយទៅជាវត្ថុម្យ៉ាងស្ពោត រាងដូចកំសួល រុំជុំវិញចន្លោះថ្នាំងនៃដើម។ ឫសក្នុងទឹក ដុះចេញពីថ្នាំងនីមួយៗ ឯមែក និងស្លឹកព្រមទាំងផ្កាដុះផុតពីទឹកក៏ចេញពីថ្នាំងដដែលនេះដែរ។ ដើមកញ្ឆែតមានដុះនៅគ្រប់ប្រទេសក្តៅសកលលោក មែក ស្លឹកខ្ចីៗគេប្រើធ្វើជាអន្លក់។ ស្រុកខ្លះដាំកញ្ឆែតជាច្រើនសម្រាប់បរិភោគជាអាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply