កម្ពុជ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ( បា. ) ម. ព. កម្ពុជ ឬ កម្ពុជា ។ ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម ( អ. ថ. កម្ពុជៈ ) ដូចជា កម្ពុជប្រទេស ប្រទេសកម្ពុជា ។ កម្ពុជមិត្រ មិត្ររបស់ប្រទេសកម្ពុជា ។ កម្ពុជរដ្ឋ រដ្ឋ ឬ ប្រទេសកម្ពុជា ( ប្រទេសខ្មែរ ) ជាដើម ។
( សំ. ) ( កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស” ) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង់គ្លេសហៅថា Cambodia. អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្រ្តនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើងរៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក ។ល។ ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)